ប្តីរបួសធ្ងន់ប្រពន្ធរបួសស្រាល កំពុងបើកម្ចាស់គោយន្តដឹកផ្លែឪឡឹកពេលយប់ ត្រូវរថយន្តឡុចស៊ីស R.X 300បុកចំពីក្រោយពេញទំហឹង
ខេត្តកំពង់ឆ្នាំង៖ ប្តីប្រពន្ធ១គូជាម្ចាស់គោយន្តបានរងរបួសធ្ងន់ និងស្រាល ដោយសារតែរថយន្តម៉ាកឡុច ស៊ីស R.X 300 មួយគ្រឿងបានបុកចំពីក្រោយយ៉ាងពេញទំហឹងនៅពេលយប់ និងដោយសារតែគោយន្តកគ្មានភ្លើងចំណាំងផ្លាតពីក្រោយ កាលពីវេលាម៉ោង៧ និង៣០នាទីយប់ ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៥ នៅលើផ្លូវជាតិលេខ៥ ក្នុងចន្លោះគីឡូម៉ែត្រលេខ ១០៣ និង១០៤ ស្ថិតក្នុង ភូមិក្នុង ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ ។
សមត្ថកិច្ចនគរបាលការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលខេត្តបាន និយាយអោយដឹងថា៖ អ្នកបើកបរគោយន្តខាងលើមានឈ្មោះ អឹម គឹមសេង អាយុ៥០ឆ្នាំ បានរងរបួសធ្ងន់ ចំណែកប្រពន្ធឈ្មោះ ប៉ុល សុផារី អាយុ៤៩ឆ្នាំ រងរបួសស្រាល ពួកគាត់មានទីលំនៅ ភូមិត្រពាំងអំពិល ឃុំប្រស្នឹប ស្រុករលាប្អៀរ ។
មុនពេលកើតហេតុ គោយន្តខាងលើបានបើកដឹកផ្លែឪឡឹកត្រឡប់ទៅផ្ទះវិញតាមបណ្តោយផ្លូវជាតិ ពីកើតទៅលិច ពេលមកដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្តឡុចស៊ីសR.X 300 បើកបរ ដោយ បុរសមិនស្គាល់ឈ្មោះ បានទៅបុកពេញទំហឹងពីក្រោយគោយន្តតែម្តង បណ្តាលអោយប្តី រងរបួសធ្ងន់ បាក់ឆ្អឹងជំនី២បន្ទះ ឯស្ត្រីជាប្រពន្ធរងរបួសស្រាល ត្រូវបានគេដឹមកព្យាបាលរបួសក្នុងមន្ទីរពេទ្យខេត្ត។ ដោយឡែកអ្នកបើកនិងជិះក្នុងរថយន្តក៏បានរងរបួសមួយចំនួនដែរ ហើយបាននាំគ្នាទៅព្យបាលរបួសនៅពេទ្យឯជនអស់ទៅដែលគេដឹងដែរថាម្ចាស់រថយន្តជាភា្នក់ងារកាសែតកោះសន្តិភាពនៅក្រុងភ្នំពេញ។
បុរសឈ្មោះ អឹមគឹមសេង ជាអ្នកបើកគោយន្តបាននិយាយនៅក្នុងមន្ទីរពេទ្យខេត្តថា៖ គោយន្តគាត់ពិតជាគ្មានចំណាំងផ្លាតពីក្រោយ និងគ្មានភ្លើងបំភ្លឺខាងមុខពិតមែន ពេលបើកបរយប់នោះគឺគាត់ប្រើភ្លើងពិល ទូរសព្ទ័ចុចបំភ្លឺទៅមុខ និងពេលឃើញភ្លើងរថយន្តបើកមកពីក្រោយគាត់ បានច្របាច់ពិលនោះមក ក្រោយ ជាសញ្ញាដែរ ប៉ុន្តែរថយន្តបង្កដែលបើកលឿននោះទំនងជាមើលមិនឃើញ ទើបបុកគូថគោយន្ត គាត់ពេញទំហឹងតែម្តង ធ្វើអោយរថយន្តរួចខាងមុខអស់មួយកំណាត់ និងធ្វើអោយគាត់របួសធ្ងន់។
លោក អៀរ ប៊ុនធឿន នាយការិយាល័យចរាចរណ៍ផ្លូវគោកខេត្តបាននិយាយថា៖ គ្រោះថ្នាក់ចរាចរណ៍ ខាងលើ គឺបណ្តាលមកពីគោយន្តគ្មានចំណាំងផ្លាត ធ្វើអោយអ្នកបើកបរខាងក្រោយមើលមិនឃើញ ចំណេកអ្នកបើកបររថយន្តក៏បើកមិនយឺតដែរ ទើបពេលបុកគោយន្តឡើងរួញរថយន្តមួយកំណាត់មុខ។
ក្រុមគ្រួសារជនរងគ្រោះបានអោយដឹងថា៖ នៅរសៀលថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៥នេះ បុរស ជាអ្នកបើកបរគោយយន្តដែលរងរបួសធ្ងន់ត្រូវគ្រូវគ្រូពេទ្យខេត្ត បញ្ជូនមកកាន់មន្ទីរពេទ្យអង្គការមួយ នៅខេត្តបាត់ដំបង ដែលមានជំនាញខាងតឆ្អឹងយ៉ាងពូកែ ដើម្បីជួយសង្គ្រោះព្យាបឆ្អឹងជំនី២ ដែល បានបាក់។
សមត្ថកិច្ចអោយដឹហទៀតថា៖ការមិនព្រមដាក់ចំណាំងផ្លាតនៅកន្ទុយគោយន្តបែបនេះពេលមានគ្រោះថ្នាក់ម្ចាស់គោយន្តត្រូវតែទទួលខុសមួយចំណែកជាមួយរថយន្ត ចំណែករថយន្តដែលបើកបរហួស ល្បឿន កំណត់ពេលបុកគូថគោយន្តពីក្រោយក៏ត្រូវទទួលខុសត្រូវផងដែរ។
គោយន្ត និងរថយន្តទាំង២គ្រឿងត្រូវបានសមត្ថកិច្ចជួលរថយន្តស្ទូចៗ យកមករក្សាទុកនៅក្នុងការិយា ល័យ ចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋានគរបាលខេត្ត ដើម្បីកសាងសំណុំរឿងតាមនិតិវិធីច្បាប់ ហើយឮ ថានៅព្រឹកថ្ងៃស្អែកទី២៣ ខែឧសភា ឆ្នាំ២០១៥ ភាគីទាំង២និងជួបគ្នាដើម្បីចរចានិងសម្របសម្រួលគ្នា មួយជំហ៊ាន ដែលឮថាខាងភាគីគោយន្តសុំអោយ ខាងម្ចាស់រថយន្តជួយចេញសងថ្លៃព្យាបាលរបួស អោយជនរងគ្រោះខ្លះ ព្រោះតែខាងគោយន្តក៏មានកំហុសដែរដោយអត់ចំណាំងផ្លាត៕ដោយ រិទ្ធិ ជ័យ
http://ift.tt/1el08FO