Insurance

728x90

ទីតាំង​ស្តុក​ឈើ​ដុះ​ស្លែ​រាប់​ឆ្នាំ​មួយកន្លែង​នៅ​ក្រុង​បាន​លុង របស់​ជនជាតិ​វៀតណាម​ម្នាក់​ត្រូវ សមត្ថកិច្ច​ចម្រុះ​បង្ក្រាបបាន​យ៉ាង​ជោគជ័យ​

​ខេត្តរតនគិរី​៖ ទីតាំង​ស្តុក​ឈើ​ដុះ​ស្លែ​របស់​ជនជាតិ​វៀតណាម​មួយកន្លែង ស្ថិតក្នុង​ភូមិ​ថ្មដា សង្កាត់​បឹង​កន្សែង ក្រុង​បាន​លុង ខេត្តរតនគិរី​ត្រូវបាន​កម្លាំង​រដ្ឋបាល​ព្រៃឈើ​ផ្នែក​លំផាត់ សហការ​ជាមួយ​កម្លាំង​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្ត ដែល​ដឹកនាំ​ដោយ​លោក លាវ ស្រេង ព្រះរាជអាជ្ញា​ផ្ទាល់​សាលាដំបូង​ខេត្ត ចុះបង្ក្រាប និង​បាន​រឹបអូស​ឈើ​ប្រភេទ​ធ្នង់​ចំនួន​១១០​ដុំ​ស្មើនឹង​១​ម៉ែត្រគូប​,៣២១​ផ្លាន កាលពី​វេលា​ម៉ោង​៨ និង​០០​នាទី​ព្រឹក ថ្ងៃទី​១០ ខែឧសភា ឆ្នាំ​២០១៥ ហើយ​ប្រតិបត្តិការ​នេះ​ពលរដ្ឋ​ក្នុង​ក្រុង​ ​បាន​លុង​បាន​លាន់មាត់​ថា​មាន​ប្រសិទ្ធភាព និង​ជោគជ័យ​សម្បើម​ណាស់​។

​មន្ត្រីរដ្ឋបាល​ព្រៃឈើ​ចុះបង្ក្រាប​បាន​ថ្លែងថា ផ្ទះមួយ​កន្លែង​ដែល​ស្តុក​ឈើ​លួចលាក់​ស្ថិតនៅ​ភូមិ​ឃុំ​ខាងលើ​ត្រូវបាន​កម្លាំង​ជំនាញ​ចុះបង្ក្រាប​នេះ​ម្ចាស់​ឈ្មោះ ង្វៀន វាំង​បិ​ញ ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ (​ជនជាតិ​វៀតណាម​)​។ មន្ត្រី​ដដែល​ពោល​ដោយ​ញញឹមញញែម​បន្តទៀតថា ឈ្មួញ​ម្នាក់នេះ​កន្លងមក​សកម្ម​ក្នុងការ​ប្រ​ម៉ែ​ប្រមូល​ទិញ​ឈើ​មក​ស្តុក​ទុក​ទាំងយប់​ទាំង​ថ្ងៃ​ពី​ឈ្មួញ​ផ្សេងៗ​ដែល​ដឹក​តាម​ម៉ូតូ ហើយ​រូបគេ​បាន​ដឹកជញ្ជូន​ចេញ​តាម​រឺ​ម៉ក់​ពេញៗ​ទៅ​លក់ និង​ចែកចាយ​តាម រោង​សិប្បកម្ម​កែច្នៃ​គ្រឿងសង្ហារិម​ក្នុង​ក្រុង​បាន​លុង រាប់​ឆ្នាំ​មកហើយ​។​

​ក្រោយពី​កម្លាំង​ជំនាញ​បង្ក្រាបបាន ម្ចាស់​ឈើ​(​ជនជាតិ​វៀតណាម​) ដែលជា​ឈ្មួញ​ដុះ​ស្លែ​នោះ សមត្ថកិច្ច​បាន​នាំខ្លួន​ទៅធ្វើ​ការផាក់ពិន័យ និង​ធ្វើ​កិច្ចសន្យា​តាម​និតិ​វិធី​ច្បាប់​។ ចំណែក​ឈើ​ដែល​រឹបអូស​បាន​កម្លាំង​សមត្ថកិច្ច​ដឹកជញ្ជូន​ទៅ​រក្សាទុក​នៅ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​នៅក្នុង​ថ្ងៃខែ​ឆ្នាំ​ដដែល​នេះ​។ ពាក់ព័ន្ធ​នឹង​ករណី​នោះ​មាន​ក្រុម​អ្នក​មាត់ដាច​បាន​និយាយ​តាម​តៀម​កាហ្វេ​ក្នុង​ក្រុង​បាន​លុង​ថា ឈ្មួញ​ឈើ​ជនជាតិ​វៀតណាម ឈ្មោះ ង្វៀន វាំង​បិ​ញ នេះ​រក​ប្រកបមុខរបរ​ខុសច្បាប់​នេះ​យូរ​មកហើយ ហើយក៏​ជា​ប្រភព​ចំណូល​ប្រចាំខែ​របស់​មន្ត្រី​ខិលខូច​មួយចំនួន​ផងដែរ តែ​ពេលនេះ​គេ​មិនដឹង មកពី​មូលហេតុ​អី​ទេ​ទើប​ឆ្នាំងបាយ​នេះ​ត្រូវគេ​វាយ​បំបែក​ចោល​៕ យក្ស​តូច​ ​

KA-11-05-2015-58 KA-11-05-2015-60 KA-11-05-2015-61


http://ift.tt/1E29fQl
ទីតាំង​ស្តុក​ឈើ​ដុះ​ស្លែ​រាប់​ឆ្នាំ​មួយកន្លែង​នៅ​ក្រុង​បាន​លុង របស់​ជនជាតិ​វៀតណាម​ម្នាក់​ត្រូវ សមត្ថកិច្ច​ចម្រុះ​បង្ក្រាបបាន​យ៉ាង​ជោគជ័យ​ ទីតាំង​ស្តុក​ឈើ​ដុះ​ស្លែ​រាប់​ឆ្នាំ​មួយកន្លែង​នៅ​ក្រុង​បាន​លុង របស់​ជនជាតិ​វៀតណាម​ម្នាក់​ត្រូវ សមត្ថកិច្ច​ចម្រុះ​បង្ក្រាបបាន​យ៉ាង​ជោគជ័យ​ Reviewed by yim PH on 10:36 PM Rating: 5

Entertainment

ads
Powered by Blogger.