Insurance

728x90

តុលាការខេត្ត​ដោះលែង​ជនសង្ស័យ​ម្នាក់​ក្នុង​បទ​អំពើ​ហិ​ង្សា ចាក់​ប្រេងម៉ាស៊ូត​ទៅលើ​ប្រពន្ធ ប៉ុនប៉ង​ដុត​សម្លាប់ និង​បទ​លាក់ទុក​អាវុធ​កែឆ្នៃ​ខុសច្បាប់​២​ដើម​

​ខេត្តកំពង់ឆ្នាំង​៖ តុលាការខេត្ត​កំពង់ឆ្នាំង បានសម្រេច​ដោះលែង​ជនសង្ស័យ​ម្នាក់ នៅ​ព្រឹក​ថ្ងៃទី​១០ ខែឧសភា ឆ្នាំ​២០១៥ ក្រោយពី​សមត្ថកិច្ច​នគ​របាល​ស្រុក និង​ខេត្ត​បាន​កសាង​សំណុំរឿង បញ្ជូន​ចោទ ប្រកាន់​ពីបទ​ប្រើ​អំពើហិង្សា និង​ចាក់​ប្រេង​ម៉ា​ស្យូ​ត បំរុង​ដុត​ប្រព​ន្ឋ និង​មួយ​ករណី​ទៀត​ពីបទ​លាក់ទុក​អាវុធ​កែឆ្នៃ​ចំនួន​២​ដើម ( កាំភ្លើង​ខ្យល់​អាច​បាញ់​មនុស្ស​ស្លាប់ )​ខុសច្បាប់ ដែល​គេ​បាន​ប្រព្រឹត្ត​កាលពី ថ្ងៃ​០៩ ខែឧសភា ឆ្នាំ​២០១៥ នៅក្នុង​ភូមិ​ទឹកល្អក់​ឃុំ​សែ​ប​ស្រុក​កំពង់ត្រឡាច​។​

​សមត្ថកិច្ច​នគរបាល​ស្រុក​កំពង់ត្រឡាច​ដែលជា​អ្នក​កសាង​សំណុំរឿង​ពី​មូលដ្ឋាន​មក​បានអោយដឹងថា​៖ ជនសង្ស័យ​ខាងលើ​មានឈ្មោះ សាត​ចាន់​អាយុ​២៣​ឆ្នាំមាន​មុខរបរ​ជា​អ្នកស៊ីឈ្នួល​ដាំដំឡូង​អោយគេ ចំណែក​ប្រព​ន្ឋ​មានឈ្មោះ​កែម រ័ត្ន អាយុ​២៩​ឆ្នាំ គ្រួសារ​នេះ​មានកូន​២​នាក់ និង​មាន​ទីលំនៅ​ភូមិ​ឃុំ កើត​ហេ​ត​ខាងលើ ។​

​នៅ​មុនពេល​កើតហេតុ​ជនសង្ស័យ​ឈ្មោះ​សាត​ចាន់​ជា​ប្ដី​បាន​ឈ្លោះប្រកែក​យ៉ាងខ្លាំង​ជាមួយ​ប្រពន្ធ​របស់ខ្លួន​ពី​រឿង ប្តី​វ៉ៃ​កូន​រឿង​លេង​ទ្វារ​ប្រយ័ត្ន​កៀប​ដៃ ពេលនោះ​ប្រព​ន្ឋ​ខឹង​បាន​វ៉ៃ​កូន​ថែម​គឺ​វ៉ៃ​បញ្ឈឺ ហើយ​ក៏បាន​ទាស់សំដី​គ្នា ដោយ​បុរស​ជា​ប្តី​បាន​ប្រើ​អំពើ​ហិ​ង្សា​ទៅលើ​ប្រពន្ធ​និង​បាន​ស្ទុះ​ទៅយក​ប្រេង​ម៉ា​ស្យូ​ត ចាក់​ស្រោច​លើ​ប្រពន្ធ​ក្នុង​បំណង​ដុត​សម្លាប់​ទៀត​តែ​នៅពេលនោះ​ក៏មាន​អ្នកជិតខាង​ជួយ​ទាន់​។​

​ក្រោយពេល​កើតហេតុ​ស្ដ្រី​រងគ្រោះ​ដែល​ត្រូវជា​ប្រពន្ធ​បានមក​ប្ដឹង​សមត្ថកិច្ច​ឱ្យជួយ​ធ្វើ​អន្ដរា​គម ក្នុងករណី​ប្ដី​ប្រើ​ហឹ​ង្សា​មកលើ​ខ្លួន​។​ក្នុងពេល​នោះដែរ​សមត្ថ​កិច្ច​ចុះទៅ​ដល់​បាន​ឃាត់​ជនសង្ស័យ​រូបនោះ​ហើយ​បាន​ឆែកឆេរ​រកឃើញ​អាវុធ​កែច្នៃ​ខុសច្បាប់​ចំនួន​២​ដើម ដែល​ជនសង្ស័យ​បាន​លាក់ទុក​នៅក្នុង​ផ្ទះ​ទៀតផង​។​

ក្រោយមក​សមត្ថកិច្ច​ក៏បាន​កសាង​សំណុំរឿង​បញ្ជូនមក​ស្នងការដ្ឋាន​នគរបាល​ខេត្ត និង​បាន​បញ្ជូន ខ្លួន​ជនសង្ស័យ ទៅកាន់​តុលាការ​តាម​និតិ​វិធី​នៅ​ព្រឹក​ថ្ងៃទី​១០​ខែឧសភា ឆ្នាំ​២០១៥ និង​ក្រោយពី​សាក សួរចម្លើយ​មួយ​ព្រឹក​ធំ​រួចមក ក៏ត្រូវ​បាន​តុលាការ​ដែលមាន​លោក​ព្រះ​រា​អាជ្ញា​រង និង​លោក​ចៅក្រម សម្រេច​អោយនៅ​ក្រៅ​ឃុំ​ដោយ​ដាក់អោយ​ស្ថិតក្រោម​ការត្រួតពិនិត្យ​របស់​តុលាការ​។​ករណីនេះ​សមត្ថកិច្ច​និយាយថា បើ​គ្មាន​អីៗ​នោះទេ​ក៏​មិនអាច​នៅក្រៅ​ឃុំ​បាន​ដោយ​ងាយស្រួល​ដូច្នេះ​ដែរ ដែល​នេះ​ជា​រឿង ធម្មតា​របស់លោក​តុលាការ​ទៅហើយ​មិនបាច់​ឆ្ងល់​ឡើយ​។​

​សូមបញ្ជាក់ថា​៖ កាលពី​រសៀល​ថ្ងៃទី​០៣ ​ខែឧសភា ​ឆ្នាំ​២០១៥​ កន្លងមក​ថ្មីៗ​នេះ តុលាការខេត្ត​កំពង់ឆ្នាំង​បា​នស​ម្រ​ច​ឃុំខ្លួន​យុវជន​សង្ស័យ​ចំនួន​៣​នាក់​ដាក់​ព​ន្ឋ​នាគារ​ដោយ​ចោទប្រកាន់​ពីបទ​រក្សាទុក​និង​ចរាចរណ៍​អាវុធ​ខុសច្បាប់ គឺ​ដា​វសា​ម៉ូ​រ៉ៃ​តែមួយ​ដើម​ប៉ុណ្ណោះ​ដែល​ដាក់​ជាប់​ខ្លួន​ជិះ​ម៉ូតូ តែ​ពេលនេះ ជនសង្ស័យ​ខាងលើ​ប្រើ​អំពើ​ហិង្សា​ទៅលើ​ប្រពន្ធ​ផង និង​បាន​លាក់ទុក​អាវុធ​កែឆ្នៃ​ខុសច្បាប់​ដល់​ទៅ​២ ដើម ទៀតផង​( កាំភ្លើង​ខ្យល់​អាច​បាញ់​មនុស្ស​ស្លាប់ ) បែរជា​មានសំណាង​នៅក្រៅ​ឃុំ​ទៅវិញ​ដែល​នេះ​គឺជា​ឆន្ទា នុ​សិទ្ធ​របស់​តុលាការ​ពិតជា​មាន​ឧ​ត្ត​ម​គតិ​ច្បាប់​ដ៏​ល្អ​របស់គេ​មែន​គួរតែ​ជូន​រង្វាន់​អោយ​គាត់​ផង​៕ ដោយ រិ​ទ្ធិ ជ័យ

KA-11-05-2015-41 KA-11-05-2015-40 ​


http://ift.tt/1HcAzTx
តុលាការខេត្ត​ដោះលែង​ជនសង្ស័យ​ម្នាក់​ក្នុង​បទ​អំពើ​ហិ​ង្សា ចាក់​ប្រេងម៉ាស៊ូត​ទៅលើ​ប្រពន្ធ ប៉ុនប៉ង​ដុត​សម្លាប់ និង​បទ​លាក់ទុក​អាវុធ​កែឆ្នៃ​ខុសច្បាប់​២​ដើម​ តុលាការខេត្ត​ដោះលែង​ជនសង្ស័យ​ម្នាក់​ក្នុង​បទ​អំពើ​ហិ​ង្សា ចាក់​ប្រេងម៉ាស៊ូត​ទៅលើ​ប្រពន្ធ ប៉ុនប៉ង​ដុត​សម្លាប់ និង​បទ​លាក់ទុក​អាវុធ​កែឆ្នៃ​ខុសច្បាប់​២​ដើម​ Reviewed by yim PH on 9:02 PM Rating: 5

Entertainment

ads
Powered by Blogger.