Insurance

728x90

អេ​ស្កា​វ៉ា​ត់​ទ័​រ​១​គ្រឿង​កំពុង​ជីក​បឹង​ក្នុង​តំបន់​អភិរក្ស ត្រូវ​លោក​ព្រះរាជអាជ្ញា​បញ្ជារ​អោយ​សមត្ថកិច្ច​ចាប់

​ខេត្តកំពង់ឆ្នាំង​៖​ ​អេ​ស្កា​វ៉ា​ត់​ទ័​រ​មួយគ្រឿង ម៉ូតូ​៣​គ្រឿង គោយន្ត​មួយគ្រឿង និង​សាច់​អួន​មួយចំនួន ត្រូវបាន​សមត្ថកិច្ច​នគ​របាល​សេដ្ឋកិច្ច និង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​មូលដ្ឋាន​ចាប់ និង​ដកហូត​ទុក​បាន​តាម​បញ្ជា​លោក​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តកំពង់ឆ្នាំង ក្នុងពេល​កំពុង​ជីក​កកាយ​ដី​បឹង និង​បូ​ប​បឹង​នៅ​ក្នង​តំបន់​អភិរក្ស​។ ការបង្ក្រាប​បទល្មើស​នេះ​បានធ្វើ​ឡើង​នៅ​ថ្ងៃទី​០៩ ខែឧសភា ឆ្នាំ​២០១៥ នៅ​ចំណុច​បឹង​កន្លែង​ត្នោត ស្ថិតក្នុង​ភូមិ​តា​មុ​ល​លើ ឃុំ​កោះ​ថ្កូវ ស្រុក​ជល​គី​រី​។​

​លោក ជិន សុផាត នាយការិយាល័យ​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្ត​បានអោយដឹងថា​៖ ក្រោយពី​ទទួលបញ្ជារ​ពី​លោក​ព្រះរាជអាជ្ញា​ក្នុង​សកម្មភាព​ជីក​កកាយ​ដី​បឹង​កន្លែង​ត្នោត​របស់​ជនល្មើស លោក​បាន​ដឹកនាំ​កម្លាំង​ជំនាញ ដោយ​សហការ​ជាមួយ​កម្លាំង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល អាជ្ញាធរ​មូលដ្ឋាន ភូមិ​ឃុំ រួម​នឹង​ជំនាញ​ជលផល​ចុះ​ចាប់​ឃាត់​បាន អេស្កាវ៉ាទ័រ​១​គ្រឿង ម៉ូតូ​ចំនួន​៣​គ្រឿង គោយន្ត​១​គ្រឿង និង​សាច់​អួន​មួយចំនួន​ទុក​ចាប់​ត្រី​ក្នុង​បឹង​ពេល​គេ​បូ​ប​ទឹក​ពី​បឹង​រីង​ដាក់​ចូលក្នុង​ស្រែ​។ ដោយឡែក​ម្ចាស់​ឧបករណ៍​ទាំងនោះ​បានគេច​ខ្លួន​អស់ ខណៈ​មុន​ពេលដែល​កម្លាំង​សមត្ថកិច្ច​ទៅដល់​។ គ្រឿងចក្រ ម៉ូតូ គោយន្ត និង​សាច់​អួន​ដែល​ចាប់បាន ត្រូវបាន​រក្សាទុក​នៅ​ប៉ុស្តិនគរបាល​រដ្ឋបាល​កោះ​ថ្កូវ​ជា​បណ្តោះអាសន្ន​។​

​ទាក់ទង​នឹង​ជីក​កកាយ​ដី​បឹង​ខាងលើ តំណាង​សហគម​ន៍តា​មុ​ល​លើ​បាន​និយាយ​អោយដឹងថា​៖ ការជួល​គ្រឿងចក្រ​មក​ជីក​កកាយ​ដី​បឹង​កន្លែង​ត្នោត​នេះ គឺ​សហគមន៍​មាន​គោលបំណង​ធំ​២ ទី​១​គឺ​ចង់​ស្តុក​ទឹក​អោយបាន​ច្រើន​នៅ​ឆ្នាំក្រោយៗ កុំអោយ​រីង​ដូច​ឆ្នាំនេះ​ដើម្បី ទុក​ស្រោចស្រព​លើ​ស្រូវ ប្រាំង​ដែលមាន​ទំហំ​ជាង​៦០​ហិកតា និង​ទី​២​គឺ​កុំ​អោយមាន​ផល ប៉ះពាល់​ដល់​ត្រី​នៅក្នុង​បឹង ព្រោះ​ឆ្នាំនេះ​ទឹកបាន​រីង​នៅ​ជម្រៅ​ប្រមាណ​០,២០​ម៉ែត្រ​តែប៉ុណ្ណោះ បណ្តាលអោយ​ត្រី​ជាច្រើន​បាន​ពុល​ងាប់​ជា​បន្តបន្ទាប់​ព្រោះតែ​ទឹក​រាក់​ពេក​។​លោក​បាន​បន្តថា​៖​ចំណែក​ការ​ជីកដី​នេះ សហគមន៍​បាន​សុំ​ទៅ​អាជ្ញាធរ​ឃុំ​ស្រុក និង​ជំនាញ​ជលផល​រួចហើយ​ដែរ ហើយ​នៅពេល​សុំ​នោះគេ​ក៍បាន​អនុញាតិ​ដែរ​តែ​មិនបាន​ធ្វើ​ក្រដាស​ស្នាម​អ្វី​ទេ​។​

​ដោយឡែក​លោក ប្រាក់ លាង​ហូរ នាយរង​ខ័​ណ្ឌ​រដ្ឋបាល​ជលផល​កំពង់​ឆ្នាំង​បានអោយដឹងថា​៖ ការជីក​កកាយ​តំបន់​ព្រៃ​លិច​ទឹក ឬ​តំបន់​បឹង​អភិរក្ស ត្រូវតែមាន​ការអនុញាតិ ត្រឹមត្រូវ​ពី​ក្រសួងកសិកម្ម ហើយ​ការប្រើប្រាស់​គ្រឿងចក្រ​នៅក្នុង​តំបន់​ដី​លិច​ទឹក​ទាំងអស់​គឺ​ត្រូវតែ​សុំ​ការអនុញាតិ​ពី​ស្ថាប័ន​ជំនាញ​ដែល​ពាក់ព័ន្ធ មិនមែន​សុំ​តែ​មាត់​នោះទេ​។​ប៉ុន្តែ​នៅ​តំបន់ បឹង​កន្លែង​ត្នោត​នេះ​ជា​កន្លែង​ប្រទាញប្រទង់​អាជ្ញាធរ និង​ប្រជាជន​សហគមន៍ ហើយ​ការ​ជីកដី​នេះ​ម្ចាស់​គ្រឿង ចក្រ​ត្រូវ​បានអនុញាត អោយ​ត្រឹមតែ​ធ្វើ​ផ្លូវលំ​មួយ​ខ្សែ​នៅ​តំបន់​នោះ ។ បើសិនជា​ប្រពល​រដ្ឋ និង​សហគមន៍​មូលមតិ​គ្នា​ក្នុងការ​ស្តា​របឹង​នោះ​មែន ក៍​ត្រូវតែ​ធ្វើលិខិត​សុំ​ការអនុញាតិ​មក​អាជ្ញាធរខេត្ត​អោយបាន​ត្រឹមត្រូវ​ដែរ ដើម្បីអោយ​មន្ត្រី​ជំនាញ​និង​ក្រុមចំរុះ​ចុះ​សិក្សា​និ​ពិនិត្យ​ទាំងអស់គ្នា​អោយបាន​ត្រឹមត្រូវ​ទៅតាម​ផ្លូវច្បាប់ ទើប​ដឹងថា​កា​ជីក​កកាយ​បឹង​បែប​នោះ​ប៉ះពាល់​ឬ​មិន​ប៉ះពាល់​៕ ដោយ រិ​ទ្ធិ ជ័យ

KA-11-05-2015-47 KA-11-05-2015-50 KA-11-05-2015-63 KA-11-05-2015-49 KA-11-05-2015-62 KA-11-05-2015-48


http://ift.tt/1JCds2f
អេ​ស្កា​វ៉ា​ត់​ទ័​រ​១​គ្រឿង​កំពុង​ជីក​បឹង​ក្នុង​តំបន់​អភិរក្ស ត្រូវ​លោក​ព្រះរាជអាជ្ញា​បញ្ជារ​អោយ​សមត្ថកិច្ច​ចាប់ អេ​ស្កា​វ៉ា​ត់​ទ័​រ​១​គ្រឿង​កំពុង​ជីក​បឹង​ក្នុង​តំបន់​អភិរក្ស ត្រូវ​លោក​ព្រះរាជអាជ្ញា​បញ្ជារ​អោយ​សមត្ថកិច្ច​ចាប់ Reviewed by yim PH on 11:46 PM Rating: 5

Entertainment

ads
Powered by Blogger.