Insurance

728x90

ក្មេងប្រុស​២​នាក់​បងប្អូន​កំពុង​អង្គុយ​ជ្រក​ភ្លៀង​ក្នុង​ខ្ទម​ត្រូវ​រន្ទះបាញ់​ស្លាប់​ម្នាក់ និង​របួសធ្ងន់​ម្នា​ក់នៅ​ស្រុក​លំផាត់​

​ខេត្តរតនគិរី​៖ ខណៈ​មេឃ​កំពុងតែ​ភ្លៀង​ធ្លាក់​ខ្លាំង​លាយឡំ​នឹង​ខ្យល់ កុមារា​២​នាក់​កំពុង​អង្គុយ​ហូប​ចេកអាំង​ក្បែរ​គ្នា​ក្នុង​ខ្ទម​ចំការ​របស់ខ្លួន​មើល​ទឹកភ្លៀង​ស្រក់​ពីលើ​មេឃ ស្រាប់តែ​ត្រូវ​រន្ទះបាញ់​ផ្តាច់​យក​ជីវិត​ស្លាប់​ភ្លាមៗ​១​នាក់ និង របួសធ្ងន់​១​នាក់​ទាំង​កណ្តាល​ថ្ងៃ កាលពី​វេលា​ម៉ោង​៣​និង​៣០​នាទី​នៅ​ថ្ងៃទី​២២ ខែឧសភា ឆ្នាំ​២០១៥ នៅ​ភូមិ​កា​ទឹង ឃុំ​ឡា​បាំង​១ ស្រុក​លំផាត់ ខេត្តរតនគិរី ឧប្បត្តិហេតុ ដ៏​រន្ធត់​នេះ​បានធ្វើ​ឲ្យ​សាច់ញាតិ និង​អ្នកភូមិ​ភ័យ​ឆោឡោឡើង​។ បន្ទាប់មក​ក្រុមគ្រួសារ​ក្មេងរងគ្រោះ បាន​រាយការណ៍​ជូន​ដល់​សមត្ថកិច្ច ។​

​លោក ជុំ ទូច មេ​ប៉ុស្តិ៍នគរបាល​ឡា​បាំង​១ បាន​ប្រាប់​ឲ្យ​ដឹងថា​៖ កុមារា​ស្លាប់​ដោយសារ​រន្ទះបាញ់​នោះ​មានឈ្មោះ កក កំប្រុក ភេទ​ប្រុស អាយុ​១១​ឆ្នាំ ជនជាតិ​គ្រឹ​ង ជា​កូន​ទី​៤​ក្នុង​គ្រូ​សារ ត្រូវ​រន្ទះបាញ់​ចំ​ឆ្អឹង ជនី​ខាង​ធ្វេ​ង​(​ស្លាប់​) និង​កុមារា​ម្នាក់ទៀត​មានឈ្មោះ កក គា ភេទ​ប្រុស អាយុ​១៥​ឆ្នាំ ជនជាតិ​គ្រឹ​ង ជា​បងប្រុស ត្រូវ​រងរបួស​ធ្ងន់ អ្នក​ទាំងពីរ​មាន​ទីលំនៅ​ភូមិ​ឃុំ​ខាងលើ​ដោយ​ក្នុង​គ្រួសារ​របស់គេ​មាន​ជិ​ក​ចំនួន​៧​នាក់​។

​លោក​ជុំ ទូច បន្តថា កុមារា​ទាំងពីរ​បើតាម​ការពិនិត្យ​ទៅ​ពិតជា​ស្លាប់ និង​រងរបួស​ដោយសា​រ​បាតុភូតធម្មជាតិរ​ន្ទះ​បាញ់​ពិតប្រាកដ​មែន​។ តាម​ការលើកឡើង​ពី​ប្រជាពលរដ្ឋនៅក្នុង​ខេត្តរតនគិរី តៗ​គ្នា​ថា​រន្ទះបាញ់​ឆ្នាំនេះ​បាន​ឆក់យក​ជីវិត​មនុស្ស​អស់​ជាច្រើន​មកហើយ​ក្នុង​ដើមឆ្នាំ​នេះ​។ បច្ចុប្បន្ន​សព​កុមារា​រងគ្រោះ សមត្ថកិច្ច​បានប្រគល់​ជូន​ក្រុមគ្រួសារ​ដើម្បី​ធ្វើបុណ្យ​ទៅតាម​ប្រពៃណី​ជនជាតិ​ផងដែរ​។ រីឯ​ក្មេងប្រុស​រងរបួស​ធ្ងន់​កំពុង​ព្យាបាល​នៅ​គេហដ្ឋាន​របស់ខ្លួន​៕ ដោយ លី វណ្ណៈ

KA-23-05-2015-05KA-23-05-2015-07 KA-23-05-2015-06 KA-23-05-2015-04 KA-23-05-2015-02​ ​


http://ift.tt/1LoS3do
ក្មេងប្រុស​២​នាក់​បងប្អូន​កំពុង​អង្គុយ​ជ្រក​ភ្លៀង​ក្នុង​ខ្ទម​ត្រូវ​រន្ទះបាញ់​ស្លាប់​ម្នាក់ និង​របួសធ្ងន់​ម្នា​ក់នៅ​ស្រុក​លំផាត់​ ក្មេងប្រុស​២​នាក់​បងប្អូន​កំពុង​អង្គុយ​ជ្រក​ភ្លៀង​ក្នុង​ខ្ទម​ត្រូវ​រន្ទះបាញ់​ស្លាប់​ម្នាក់ និង​របួសធ្ងន់​ម្នា​ក់នៅ​ស្រុក​លំផាត់​ Reviewed by yim PH on 7:03 PM Rating: 5

Entertainment

ads
Powered by Blogger.