Insurance

728x90

ក្រុមការងារ​ចម្រុះ​ចុះ​ត្រួតពិនិត្យ និង​ដោះស្រាយ​ផលប៉ះពាល់​ដីស្រែ​លិច​ទឹក​តំបន់​២​និង​៣ នៅ​ស្រុក​ជល​គី​រី​

​ខេត្តកំពង់ឆ្នាំង ៖ ក្រោយ​បានទទួល​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​និង​សំណើ​របស់​អាជ្ញាធរ​ដែន​ដី ដោយមាន​ការ យកចិត្តទុកដាក់​ដោះស្រាយ​បញ្ហា​ប្រឈម​និង​ផលប្រយោជន៍​ជូន​ប្រជាពលរដ្ឋ​អោយស្រប​តាមច្បាប់ លោក ឈួ​រ ច័ន្ទ​ឌឿ​ន អភិបាលខេត្ត​កំពង់ឆ្នាំង នៅ​ព្រឹក​ថ្ងៃទី​២១ ខែឧសភា ឆ្នាំ​២០១៥ បាន​ចាត់​ក្រុមចម្រុះ មួយក្រុម ដឹកនាំ​ដោយ​លោក ងិន ហ៊ុន ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត រួម​ដំណើរ​ដោយ​លោក អ៊ឹង លាង​ហ៊ួ​រ សមាជិក​ក្រុមប្រឹក្សា​ខេត្ត លោក​សោម​សុជាតា​ប្រធាន​មន្ទីរ​អធិការកិច្ច​ខេត្តកំពង់ឆ្នាំង តំណាង​អង្គភាព​ពាក់ព័ន្ធ និង​អាជ្ញាធរ​ដែនដី និង​មានការ​ចូលរួម​ពី​ប្រជាពលរដ្ឋ​ដែល​បាន​សំណើ លោក​អភិបាល​ជួយ​ដោះស្រាយបាន​ចូលរួម​យ៉ាងច្រើន​កុះករ​។​

​មុន​ចុះ​ពិនិត្យ​ដី​ជាក់ស្តែង​លោក ងិន ហ៊ុន តំណាងអោយ​លោក​ប្រធាន​ក្រុមការងារ បាន​មានប្រសាសន៍ ទៅកាន់​ប្រជាពលរដ្ឋ​ថា​៖ គោលបំណង​សំខាន់​របស់​ក្រុមការងារ និង​ចុះ​ពិនិត្យមើល​ជាក់ស្តែង​នៅ​ដី​តំបន់ ២ និង​តំបន់​៣ ដែល​ពាក់ព័ន្ធ​និង​ការស្នើសុំ របស់​ប្រជាពលរដ្ឋ​សុំ​ភ្ជួរ និង​ពង្រាបដី ដើម្បី​ធ្វើការ​ងារ​បង្ក បង្កើន​ផល​អោយបាន​មុន​រដូវ​ទឹក​ឡើង​ហើយ​ក្រុមការងារ​និង​ចុះ​ពិនិត្យ​ជាក់ស្តែង​នៅតាម​តំបន់​នីមួយៗ​ដើម្បី​យក​លទ្ធផល​បាន​ពិនិត្យ​ថៃ្ង​នេះ​រាយការណ៍​ជូន​លោក​អភិបាលខេត្ត​ពិនិត្យ​និង​ដោះស្រាយ​អោយបាន​ទាន់ពេលវេលា​ស្របតាម​ច្បាប់ និង​អាចអោយ​ប្រជាពលរដ្ឋ​ទ​ទទួលយកបាន​ទាំងអស់គ្នា​។​

បន្ទាប់មក​ក្រុម​កា​ងារ​បាន​ចុះ​ពិនិត្យ​ជាក់ស្តែង​នៅ​ចំណុច​ព្រែក​ប្រណាក​ដែលមាន​និយាម​កាលេ​ខ​០៤៨២៥៦៣,១៣៥៣០២១ ចំណុច​ខ្វែង​ឆ្លុះ​ដែលមាន​និយាម​កា​០៤៨៣០៩៥,១៣៥២៤៧៨ នំ​ណុ​ចក្រ ពើ​កំបុត និយាម​កា​០៤៨៣៦០៧,១៣៥១២៣៣​ចំណុច​តា​ព្រហ្ម និយាម​កា​០៤៨៣៧៣៣,១៣៥០៨៣៦​ចំណុច​ស្នំ ស្ថិតក្នុង​(​តំបន់​៣)​និយាម​កា​០៤៨៤៣៣៧,១៣៤៩៧៩៥(​តំបន់​២)​។

នៅពេល​ពិនិត្យ​ជាក់ស្តែង និង​ការសាកសួរ​ព័ត៌មាន​ពី​អាជ្ញាធរ​ដែនដី និង​ប្រជាពលរដ្ឋ​ជា​ម្ចាស់​ដី នៅ​តំបន់ នោះ​គឺជា​ដី​វាលស្រែ​មាន​គល់​ក​ញ្ជាំ​ង ជាក់ស្តែង​ពិតប្រាកដ​មែន ហើយ​គាត់​បាន​អាស្រ័យ​ផល តាំងពី​ឆ្នាំ​២០០៥​មក​ម្លេះ​មិនមាន​ព្រៃ​លិច​ទឹក​នោះទេ​មានតែ​ដើម​ត្រែង​និង​បន្លា​យួន​តែប៉ុណ្ណោះ​។ បន្ទាប់មក​ក្រុមការងារ​បាន​ឯកភាពគ្នា​នៅ​ចំណុច​មួយចំនួន​ដូចជា​៖ ត្រាក់ទ័រ​អោយ​ភ្ជួរ​បាន​ប៉ុន្តែ​ហាម​ភ្ជាប់​ប៉ែល​រុញ​ពង្រាប​,​ហាម​ឈួ​ស​លុបថ្លុក​ត្រពាំង​បឹង​ធម្មជាតិ​ប្រឡាយ​ដែលមាន​ជាប់ និង​ស្រែ​,​ហាម​កាប់​កាប់​រាន​ព្រៃ​លិច​ទឹក​នៅជាប់​និង​ព្រំ​ក្បាលដី​។​

​ក្រោយពី​បាន​ចុះ​ពិនិត្យ​សិក្សា​ស្រាវជ្រាវ​ជាក់ស្តែង និង​ពិភាក្សា​ជាមួយ​ក្រុមចំរុះ​រួចមក លោក ងិន ហ៊ុន តំណាងអោយ​លោក​ប្រធាន​ក្រុមការងារ​បាន​សុំអោយ​ប្រជាពលរដ្ឋ​ដែល​បាន​ចូលរួម​ផ្អាក​ការ​ភ្ជួរ និង​ឈួ​ស​ពង្រាប​ដីស្រែ​មួយរយៈ​សិន និង​សំណូមពរ​អោយ​លោក​យិន​សា​វ៉េ​ន​អភិបាលស្រុក​ជល​គី​រី​ ​ធ្វើសំណើ​ស្នើសុំ​ដាក់ជូន​ឯកឧត្តម​អភិបាលខេត្ត​ពិនិត្យ និង​សម​ម្រេច​ជាមុនសិន ហើយ​ពេល​មានការ សម្រេច​ពី​ឯកឧត្តម​អភិបាលខេត្ត ត្រូវ​ផ្សព្វផ្សាយ​ជូន​ប្រជាពលរដ្ឋ​អោយបាន​ទាន់ពេល​វា​លា​ដើម្បី​គាត់​ធ្វើ​ការងារ​ភ្ជួរ​រាស់​អោយបាន​មុនពេល​ទឹក​ឡើង​មកដល់​។​

​លោក​ក៏បាន​សំណូមពរ​ដល់​លោក​អភិបាលស្រុក​បន្ថែមទៀត​ថា​ជៀសវាង​ក្រុមការងារ​ចុះ​ពិនិត្យ​រួចហើយ​អាជ្ញាធរ​ធ្វើអោយ​មានការ​យឺតយូរ​នាំអោយ​មានការ​ថ្នាក់​ថ្នាក់​ពី​ប្រជាពលរដ្ឋ​ព្រោះ​នៅពេលនេះ​ប្រជាពលរដ្ឋ​សំណូមពរ​ភ្ជួរ​ពង្រាបដី​ទាំងនេះ ទុក​សំរាប់​ធ្វើស្រែ​អាស្រ័យ​ផល​នៅពេល​រដូវ​ទឹក​ស្រក​វិញ​ក៏បាន​ដែរ អោយតែ​អាជ្ញាធរខេត្ត​អនុញ្ញាត​។ ក្នុងឱកាស​នោះដែរ​លោក ងិន ហ៊ុន បានស្នើ​សុំ និង​សំណូមពរ​ដល់ ប្រជាពលរដ្ឋ​ទាំងអស់​ធ្វើយ៉ាងណា​ត្រូវ​ចូលរួម​គោរព​តាមច្បាប់ ព្រោះថា​លោក អភិបាលខេត្ត​លោក និង​ដោះស្រាយ និង​សម្រេច​ជូន​បងប្អូន​ទាន់ពេល​វា​លា និង​ទទួលយកបាន​ទាំ​អ​អស់​គ្នា​ស្រប តាម​គោលការណ៍ នៃ​ច្បាប់​បានកំណត់​៕ ដោយ រិ​ទ្ធិ ជ័យ ​

KA-22-05-2015-16 KA-22-05-2015-17 KA-22-05-2015-15 KA-22-05-2015-14 KA-22-05-2015-13


http://ift.tt/1FL0MZs
ក្រុមការងារ​ចម្រុះ​ចុះ​ត្រួតពិនិត្យ និង​ដោះស្រាយ​ផលប៉ះពាល់​ដីស្រែ​លិច​ទឹក​តំបន់​២​និង​៣ នៅ​ស្រុក​ជល​គី​រី​ ក្រុមការងារ​ចម្រុះ​ចុះ​ត្រួតពិនិត្យ និង​ដោះស្រាយ​ផលប៉ះពាល់​ដីស្រែ​លិច​ទឹក​តំបន់​២​និង​៣ នៅ​ស្រុក​ជល​គី​រី​ Reviewed by yim PH on 1:26 AM Rating: 5

Entertainment

ads
Powered by Blogger.