Insurance

728x90

កូនឈើ​ព្រៃ​លិច​ទឹក​ចំនួន​២​ពាន់​ដើម ត្រូវបាន​ប្រកូក​ប្រកាស​ធ្វើ​ពិធី​ដាំ​ដុះ​នៅក្នុង​តំបន់​អភិវឌ្ឍន៍​សហគមន៍​អន្លង់​អក​

​ខេត្តកំពង់ឆ្នាំង​៖​ ​កូនឈើ​ព្រៃ​លិច​ទឹក​៥​ប្រភេទ ចំនួន​២​ពាន់​ដើម​ត្រូវបាន​ប្រជាពលរដ្ឋនៅក្នុង​សហគមន៍ អន្លង់​អក និង​មន្ត្រីរាជការ​នាំគ្នា​ដាំ​ដុះ​នៅក្នុង​តំបន់​អភិវឌ្ឍន៍​សហគមន៍​អន្លង់​អក ស្តិ​ត​ក្នុង​ឃុំ​កំពង់​អុស ស្រុក​ជល​គី​រី ខេត្តកំពង់ឆ្នាំង ដើម្បី​បង្កើន​នូវ​ជំ​រកត្រី​ពង​កូន​។ ពិធី​នេះ​បាន​ប្រព្រឹត្តិ​ឡើង​នៅ​ព្រឹក​ថ្ងៃទី​២២ ខែឧសភា ឆ្នាំ​២០១៥ ដោយមាន​ការចូលរួម​ពី​លោក​អភិបាលរង​ខេត្ត លោក​អភិបាលស្រុក​ជល​គី​រី​លោកនាយ លោកនាយរ​ងខ​ណ្ណ័​រដ្ឋបាល​ជល និង​ប្រជាពលរដ្ឋ​ចូលរួម​ប្រមាណ​ជិត​៣០០​នាក់​។​

​លោក សោម ភិ​រុណ នាយ​ខ័​ណ្ឌ​រដ្ឋបាល​ជលផល​កំពង់​ឆ្នាំង​បាន​ថ្លែងថា​៖ ក្រោយពី​មានការ​កំណែទម្រង់ វិស័យ​ជលផល ខេត្តកំពង់ឆ្នាំង​បាន​បង្កើត​សហគមន៍​នេសាទ​បាន​ចំនួន​៦១​សហគមន៍ ដែល​បច្ចុប្បន្ន​កន្លែង អភិរក្ស​ត្រី​មេ​ពូជ​មាន​ចំនួន​៤០​កន្លែង និង​ព្រៃឈើ​លិច​ទឹក​គ្រប់គ្រង​ដោយ​សហគមន៍ មាន​១០​កន្លែង​។ ពី​ឆ្នាំ​២០១៤​រហូតមកដល់​បច្ចុប្បន្ន ខណ្ឌ​រដ្ឋបាល​ជលផល​កំពង់ឆ្នាំង​បាន​ដាំ​កូនឈើ​ព្រៃ​លិច​ទឹកបាន​ចំនួន ៧​លើក នៅតាម​បណ្តា​សហគមន៍​នេសាទ លើ​ផ្ទៃដី​ទំហំ​សរុប​១២​ហិកតា និង​ប្រើប្រាស់​កូនឈើ​ប្រភេទ ព្រៃ​លិច​ទឹក ចំនួន​៣​ម៉ឺន​ដើម​។​នៅក្នុង​ទិសដៅ​បន្ត​ខណ្ឌ​រដ្ឋបាល​ជលផល​កំពង់ឆ្នាំង មាន​គម្រោង​ដាំ​ព្រៃ​លិច ទឹក​នៅក្នុង​សហគមន៍​នេសាទ​សំរិទ្ធ​ជ័យ​ទំហំ​២​ហិកតា​ថែមទៀត​។​

​នៅក្នុង​ពិធី​នេះដែរ​លោក អ៊ឹង ទ្រី អនុប្រធាន​រដ្ឋ​បា​លេជ​ល​ផល​បាន​មានប្រសាសន៍ថា​៖ បច្ចុប្បន្ន​ប្រភព​ធន ធាន​ជលផល​របស់​យើង​កំពុងមាន​និន្នាការ​ប្រឈម​ទៅនឹង​ការបំផ្លិចបំផ្លាញ​ពីមួយថ្ងៃ​ទៅមួយថ្ងៃ​ឥតឈប់ឈរ ដែល​បង្កឡើង​ដោយ​ជនល្មើស​នេសាទ​អនាធិបតេយ្យ​មួយចំនួន ធ្វើ​នេសាទ​ដោយ​ខុសច្បាប់​ដូចជា ការប្រើ ប្រាស់​ឧបករណ៍​ឆក់ របាំង​លូ​ស្បៃ​មុង របាំង​លប​លូ​សាច់​អួន បូម​បាច​ពង្រីក​បឹងបួរ ដាក់​សម្រាស់ កាប់ឆ្ការ ទន្ទ្រាន​យក​ដីព្រៃ​លិច​ទឹក ឈូសឆាយ​ដុតបំផ្លាញ​ព្រៃ​លិច​ទឹក​យក​ដី​ធ្វើជា​កម្ម​សិទ្ធ​ជាដើម​។ ទង្វើ​បែបនេះ ធ្វើអោយ​ធនធាន​ជលផល​បាន​ថយចុះ​ជា​បន្តបន្ទាប់​ស្ទើរតែ រៀងរាល់ឆ្នាំ​គួរអោយ​បារម្ភ​។​លោក​បាន​សំណូមពរ ដល់​ប្រជាពលរដ្ឋ អាជ្ញាធរ សមត្ថកិច្ច​គ្រប់​ជាន់ថ្នាក់ សហគមន៍​នេសាទ រួមគ្នា​បង្កា និង​ទប់ស្កាត់​បង្ក្រាប​បទល្មើស​ជលផល​គ្រប់​ប្រភេទ ដើម្បី​រួមចំណែក​ជួយ​ថែរក្សា​ការពារ​ធនធាន​ជលផល​ប្រកបដោយ​និរន្តរភាព ដើម្បី​ធានា​នូវ​សន្តិសុខ និង​សុវត្ថិភាព​ស្បៀង ពិសេស​រួមគ្នា​ទប់ស្កាត់​ការរំលោភបំពាន​យក​ព្រៃ​លិច ជួយ​ការពារ​កន្លែង​អភិរក្ស​ធនធាន​ជលផល​។​

ដោយឡែក​លោក ចេង ញ៉ា​ន់ អភិបាលរង​ខេត្តកំពង់ឆ្នាំង​ក៍បាន​ថ្លែង​ទៅកាន់​អង្គពិធី​ថា​៖ ក្នុង​ពេលនេះ យើង​រួមគ្នា​ដាំ​កូនឈើ​ព្រៃ​លិច​ទឹក​នៅក្នុង​ដែន​គ្រប់គ្រង​ដោយ​សហគមន៍​នេសាទ ដែល​បានបង្ហាញ​អោយ ឃើញ ពី​សក្ខីភាព​នៃ​កិច្ចការពារ​ថែរក្សា​គ្រប់គ្រង​ធនធាន​ជលផល​អោយបាន​ស្ថិតស្ថេរ​គង់វង្ស និង​ប្រកបដោយ​និរន្តរភាព រក្សាបាន​នូវ​សក្តានុពល​ធម្មជាតិ​បំពេញបន្ថែម​នូវ​ព្រៃ​ដែល​រិចរឹល ដាស់តឿន​ក្រើនរំលឹក​ដល់​ស្មារតី​ប្រជាពលរដ្ឋ និង​អ្នកនេសាទ​គ្រប់រូប ត្រូវ​បញ្ជៀ​ស​អោយបាន​នូវ​ទង្វើ​នេសាទ​ខុសច្បាប់ ជាពិសេស​ការកាប់​ឆ្ការ គាស់​រាន ឈូសឆាយ​ដុត​ព្រៃ​លិច​ទឹក​យក​ដី​ជា​កម្មសិទ្ធិ និង​ការដាក់​សម្រាស់​ដែលជា​ប្រការ​ខុសឆ្គង​យ៉ាងធ្ងន់ធ្ងរ​ផ្ទុយ​នឹង​ច្បាប់​ស្តីពី​ជលផល​។​

លោក​អភិបាលរង​ខេត្ត​បាន សំណូមពរ​ដល់​អាជ្ញាធរ​ឃុំ​ស្រុក និង​អ្នកពាក់ព័ន្ធ​ទាំងអស់​មេត្តា​ចូលរួម​ជួយ​គាំទ្រ និង​សុំ​ចាត់បញ្ចូល​ផែនការអភិវឌ្ឍន៍​៥​ឆ្នាំ​រំកិល និង​កម្ម​វី​ធី​វិនិយោគ​៣​ឆ្នាំ​រំកិល ដែល​ផ្តល់​មូលនិធិ​របស់​ឃុំ​ស្រុក និង​ជួយ​គ្នា​សហការ​ណ៍​ល្អ​ជាមួយ​សហគមន៍​នេសាទ ដើម្បី​រួមចំណែក​អនុវត្ត​យុទ្ធសាស្ត្រ​ចតុកោណ​របស់ រាជរដ្ឋាភិបាល​កម្ពុជា ពិសេស​ការ​កំណែទម្រង់​វិស័យ​ជលផល​អោយមាន​ការរីកចំរើន និង​គង់វង្ស​ជា​និរន្ត លើកស្ទួយ​ជីវភាព​របស់​ប្រជាពលរដ្ឋ​៕ ដោយ រិ​ទ្ធិ ជ័យ ​

KA-24-05-2015-16 KA-24-05-2015-15 KA-24-05-2015-14 KA-24-05-2015-13


http://ift.tt/1GwpPOF
កូនឈើ​ព្រៃ​លិច​ទឹក​ចំនួន​២​ពាន់​ដើម ត្រូវបាន​ប្រកូក​ប្រកាស​ធ្វើ​ពិធី​ដាំ​ដុះ​នៅក្នុង​តំបន់​អភិវឌ្ឍន៍​សហគមន៍​អន្លង់​អក​ កូនឈើ​ព្រៃ​លិច​ទឹក​ចំនួន​២​ពាន់​ដើម ត្រូវបាន​ប្រកូក​ប្រកាស​ធ្វើ​ពិធី​ដាំ​ដុះ​នៅក្នុង​តំបន់​អភិវឌ្ឍន៍​សហគមន៍​អន្លង់​អក​ Reviewed by yim PH on 1:34 PM Rating: 5

Entertainment

ads
Powered by Blogger.