ឥណ្ឌូនេស៊ីបាញ់កម្ទេចទូកបរទេស ៤១គ្រឿង ដែលចូលនេសាទខុសច្បាប់ក្នុងដែនទឹករបស់ខ្លួន
ឥណ្ឌូនេស៊ី៖ ប្រទេសឥណ្ឌូនេស៊ីបានបាញ់ពន្លិចទូកបរទេសអស់ចំនួន ៤១គ្រឿង ដែលឆ្លងចូលដែនប្រជុំកោះរបស់ខ្លួនដោយខុសច្បាប់ រួមមានមកពីភីលីពីន ១១គ្រឿង,វៀតណាម ៥គ្រឿង, ថៃ ២គ្រឿង, ចិន ១គ្រឿង និងមកពីប្រទេសផ្សេងទៀត ដែលជាផ្នែកមួយនៃយុទ្ធនាការបញ្ឈប់ការចូលនេសាទខុសច្បាប់។
កងនាវាជើងទឹកឥណ្ឌូនេស៊ីក៏បានពន្លិតទូក ២២គ្រឿងផ្សេងទៀតនៅក្បែរកោះ Riau ដែរ មុនពេលបាញ់កម្ទេចលើកនេះ។ ការពន្លិចនេះត្រូវសារព័ត៌មានឥណ្ឌូនេស៊ីផ្សាយថា បានប្រើរំសែវជាតិផ្ទុះកម្រិតទាបប៉ុណ្ណោះ។ ប្រតិបត្តិការកម្ទេចទូកនេសាទខុសច្បាប់នេះត្រូវគេមើលឃើញចាប់ផ្តើមយ៉ាងសកម្ម និងដោយចំហរ តាំងពីខែធ្នូកន្លងទៅក្រោមការដឹកនាំរបស់ប្រធានាធិបតីទើបកាន់អំណាចចូកូ វីដូដូ។ ក្រៅពីបាញ់ពន្លិចម្ចាស់ទូកទាំងអស់ត្រូវបានចាប់ឃុំខ្លួន។
ចិនស្នើដល់ឥណ្ឌូនេស៊ីបកស្រាយពីការបាញ់កម្ទេចនាវានេសាទចំណុះ៣០០តោន
ឥណ្ឌូនេស៊ី៖ អ្នកនាំពាក្យក្រសួងការបរទេសចិន កាលពីថ្ងៃទី២២ ខែឧសភា បានបង្ហាញ ការព្រួយបារម្ភជុំវិញសកម្មភាពបង្កឱ្យ មានភាពតានតឹងខ្លាំងឡើងពីភាគីឥណ្ឌូ នេស៊ីតាមរយៈការបាញ់ពន្លិចនាវានេ សាទរបស់ចិន ។ ក្រសួងការបរទេសចិន ស្នើឱ្យភាគីឥណ្ឌូនេស៊ីបកស្រាយឱ្យបាន ច្បាស់លាស់ពីសកម្មភាពខាងលើ ។
សារព័ត៌មាន AFP បានផ្សព្វផ្សាយ ដោយសកស្រង់សម្ដីអ្នកនាំពាក្យក្រសួងការបរទេសចិនលោក ហុង លី បាន បញ្ជាក់ថា យើងសង្ឃឹមថា ភាគីឥណ្ឌូនេ ស៊ីអាចជំរុញកិច្ចសហប្រតិបត្ដិការលើ វិស័យនេសាទហើយត្រូវតែការពារផលប្រយោជន៍របស់ក្រុមហ៊ុនចិន ។ សកម្ម ភាពកន្លងមករបស់ឥណ្ឌូនេស៊ីអាចធ្វើឱ្យ មានស្ថានភាពកាន់តែស្មុគស្មាញ ។
កាលពីថ្ងៃទី២០ ខែឧសភា សារព័ត៌ មាន The Jakarta post បានផ្សាយថា ឥណ្ឌូនេស៊ីបានឆ្លើយតបទៅនឹងការរិះគន់ថាប្រទេសរបស់ខ្លួនចុះញ៉មជាមួយប្រទេស ចិនដោយសារអំណាចយោធា។ ការឆ្លើយ តបរបស់ប្រទេសឥណ្ឌូនេស៊ីគឺបាញ់កម្ទេច នាវានេសាទចិនមានចំណុះដល់ទៅ៣០០ តោន ។ រដ្ឋមន្ដ្រីទទួលបន្ទុកចរាចរណ៍ដែន សមុទ្រលោកស្រី Susi Pudjiastusi បាន ឱ្យដឹងថា នាវានេសាទរបស់ចិន ឈ្មោះ GuiXei Yu 12661 ត្រូវបានបាញ់ពន្លិច កាលពីថ្ងៃទី១៩ ខែឧសភា នៅតំបន់ Pontianak។ នេះជានាវាមួយក្នុងចំណោម ៤១នាវានេសាទបរទេសដែលឥណ្ឌូនេស៊ីបានឃាត់ទុកហើយបាញ់ពន្លិច ។ អ្វីដែល គេចាប់អារម្មណ៍នោះគឺនាវារបស់ចិន ដែលពីមុនមកមិនធ្លាប់មានឡើយ បើ ទោះបីឥណ្ឌូនេស៊ីបានឃាត់ជាច្រើនគ្រឿង ក៏ដោយ។
ក្រៅពីនេះឥណ្ឌូនេស៊ីក៏បានបាញ់ពន្លិចនាវានេសាទរបស់វៀតណាម៥គ្រឿង នាវានេសាទថៃ២គ្រឿង នាវានេសាទហ្វី លីពីន១១គ្រឿង ។ លោកស្រី Susi បាន បញ្ជាក់ថា នេះមិនមានជាសកម្មភាព បង្ហាញពីកម្លាំងយោធានោះឡើយ គឺជា ការអនុវត្ដច្បាប់របស់ពួកយើងតែប៉ុណ្ណោះ។ កន្លងមកឥណ្ឌូនេស៊ីបានចេញបញ្ចាឱ្យ បាញ់កម្ទេចរាល់នាវានេសាទដែលចូលនេសាទខុសច្បាប់នៅក្នុងប្រទេសនេះ ។ ការបាញ់កម្ទេចនាវាចិនគឺជាលើក ដំបូងបង្អស់ចាប់តាំងពីប្រធានាធិបតី Joko Widodo ឡើងកាន់តំណែង ហើយ ប្រកាសសង្គ្រាប់ប្រឆាំងការនេសាទខុសច្បាប់នៅលើដែនសមុទ្ររបស់ឥណ្ឌូនេស៊ី ៕
http://ift.tt/1Hp29HW