ស្ត្រីកើតកូនក្នុងព្រៃ ហើយស្មានតែរលូតស្លាប់ បានយកទៅកប់ចោល និងជាង៣ម៉ោងក្រោយប្តី មិនអស់ចិត្តកាយមើលឃើញនៅរស់ បានទទួលអំណោយពីសប្បុរសជន
ខេត្តកំពង់ឆ្នាំង៖ ស្ត្រីឈ្មោះផាន់ ថន អាយុ៣១ឆ្នាំ ដែលខ្វះការយល់ដឹង និងមិនដឹងថា ខ្លួនមានផ្ទៃពោះគ្រប់ខែ ពេលទៅបត់ជើងបានធ្លាក់កូនមកស្មានថារលូតហើយបានកប់កូននោះចោល រហូតជាង៣ម៉ោងប្តី មិនអស់ចិត្ត ទៅកាយកូន នោះ មើលឃើញនៅរស់ក៏យកទៅសង្គ្រោះនៅមណ្ឌលសុខភាពស្រុករួចផុតពីសេចក្តីស្លាប់ ហើយនៅព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៥ បានទទួលអំណោយពីរបស់សប្បុរសជន ពីលោកអភិបាល អភិបាលរងស្រុកបរិបូរណ៌ មន្ត្រី នគរបាលប៉ុស្តិ៍ និងប្រជាពលរដ្ឋដែលរស់នៅជិតគ្រួសារខាងលើស្ថិតក្នុង ភូមិអង្គ ឃុំពពេល ស្រុក បរិបូរណ៌ ។
អំណោយដែលបានផ្តល់ជូននោះព្រឹកនោះមាន ទឹកប្រាក់ចំនួន១លានរៀលខោអាវ ក្មេង និងកន្សែង ពោះគោ មួយកេះ ដែលជាអំណោយដ៏ថ្លៃថា្លរបស់ លោក នឹម ច័ន្ទតាណា អនុប្រធាននាយកដ្ឋានព្រហ្ម ទណ្ឌ័កម្រិតស្រាល ក្រសួងមហាផ្ទៃ និងលោកស្រី ប៉ុល មុន្នីរត្ន័ ព្រមទាំងបុត្រ ។
សូមបញ្ជាក់ថា៖ នៅរសៀលថ្ងៃទី ១៥ ខែឧសភា អំណោយជាទឹកប្រាក់ចំនួន៣៤ម៉ឺនរៀល ក៏ត្រូវបាន ផ្តល់ជូនគ្រួសារស្ត្រីខាងលើផងដែរ ដែលបានមកពីវប្បធម៌ចែករំលែកនៅតុកាហ្វេ នៃអាហារដ្ឋាន បូរី បន្ទាប់ពីបានដឹងនូវព័ត៌មាននេះ ក្នុងនោះមាន លោក វរសេនីយ៍ទោ គង់សារិន ហៅចយ ទឹកប្រាក់១០ម៉ឺនរៀល, លោក ថូ វណ្ណា អាជីវករ៦ម៉ឺនរៀល, លោក ជួប ឌឿន លក់ម៉ូតូ១០ដុល្លា,លោក យឹម សុក្ខារិន ភា្នក់ងារទូរទស្សន៏ អប្សារាណែត ២ម៉ឺនរៀល, លោក ថោង ចំរើន ប្រធានមន្ទីរសង្គមកិច្ច និងអតីតយុទ្ធជនខេត្ត៤ម៉ឺនរៀល លោក ណាវ សារឿន អ្នកសារព័ត៌មាន ២ម៉ឺនរៀល ,លោក ងួន លី មេភូមិទី៧ សង្កាត់ខ្សាម២ម៉ឺនរៀល លោក ហ៊ុល វាសនា អធិការនគរបាលស្រុកកំពង់ត្រឡាច ២ម៉ឺនរៀល ,និងលោក ជា វុត្ថា ភ្នាក់ងាទូរទស្សន៏ប៉ុស្តិ៏លេខ៥ ចំនួន២ម៉ឺនរៀល ។
លោក ឃួន សៅរុំ អភិបាលស្រុកបរិបូរណ៌បានមានប្រសាសន៍ថា៖ ក្នុងនាមលោក ជាអាជ្ញាមូល ដ្ឋានលោកសូមថ្លែងអំណរគុណដល់សប្បុរជនទាំងអស់ដែលបានបរិច្ចាកនូវធន់ធានផ្ទល់ខ្លួនជួយឧបត្ថមស្ត្រី ក្រីក្រខាងលើដែលកំពុងជួបការលំបាកខ្វះខាតជីវភាព រស់នៅក្នុងខ្ទមប្រក់និងបាំងជញ្ជាំងស្លឹក ទំហំ ៣គុណនិង៤ម៉ែត្រ មានដីស្រែតិចតួចសម្រាប់បង្ករបង្កើនផល ទទួលទានមិនគ្រប់គ្រាន់ ។ លោកក៏បាន ផ្តាំផ្ញើអោយស្ត្រីខាងលើនេះ បន្ទាប់ពីបានប្រាក់នេះទៅ សូមចាយវាយអោយបានត្រឹត្រូវ និងពិសេសសូម ហៅគ្រូពេទ្យមកពិនិត្យសុខភាព និងដាក់សេរ៉ូមជំនួយកម្លាំង ព្រោះស្ត្រីរូបនោះមានសុខភាពខ្សោយខ្លាំង ណាស់ ។
ទាំង២នាក់ប្តីប្រពន្ឋខាងលើបានលើកដៃសំពះថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅចំពោះ លោក និង លោកស្រី ព្រមទាំងសប្បុរសជនទាំងអស់ ដែលលោកមានចិត្តអាណិតដល់គ្រួសាររបស់គាត់ដែល កំពុងខ្វះខាតនេះ និងសូមបូងសួងដល់វត្ថុស័ក្តិសិទ្ធជូនពរដល់លោក និងលោក ស្រីព្រមទាំងសប្បុរ សជនទាំងអស់ សូមជួបតែពុទ្ធពរទាំង៤ប្រការ គឺអាយុៈ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លាតឃ្លាតឡើយ។
សូមរំឮកថា៖ កាលពីថ្ងៃទី៧ ខែឧសភា ឆ្នាំ២០១៥ នៅវេលាម៉ោងប្រហែល៥ព្រឹក ស្ត្រីឈ្មោះផាន់ ថន អាយុ៣១ឆ្នាំ ដែលខ្វះការយល់ដឹង និងមិនដឹងថា ខ្លួនមានផ្ទៃពោះគ្រប់ខែ ពេលទៅបត់ជើងបានធ្លាក់កូនមកស្មានថារលូតហើយបានកប់កូននោះចោល តែប្តីឈ្មោះសាន វិន អាយុ៣៤ឆ្នាំ មិនអស់ចិត្ត ជាង៣ម៉ោងក្រោយមកបានទៅកាយមើលកូនដែលរលូតនោះព្រោះចង់ដឹងថា ស្រីឬប្រុស ស្រាប់តែឃើញកូននោះនៅមានជីវិតក៏ប្រញាប់យកកូននោះមកលាងទឹកនិងយកទៅសង្គ្រោះនោះមណ្ឌលសុខភាព គឺទារកគ្រប់ខែមានសុខភាពល្អ និងមានទម្ងន់៣,២គីឡូក្រាម ដែលពេទ្យសង្ស័យថាជាកូន នៅក្នុងស្រោម អាចរស់បានដូចនៅក្នុងពោះម្តាយវាដែរ៕ ដោយ រិទ្ធិ ជ័យ
http://ift.tt/1Ai9mMM