តំណាងរាស្ត្រខេត្តរតនគិរី លោក ប៊ូ ឡាំ និងអាជីវករទាមទារឲ្យដកតំណែងលោក អ៊ុក សំអុល អភិបាលក្រុងបានលុងខណៈសង្ស័យចង់លេបត្របាក់ដីមុខផ្សារបានលុង
ខេត្តរតនគិរី៖ បន្ទាប់ពីមានរឿងចម្រូងចម្រាស់គ្នា ពាក់ព័ន្ធនឹងផ្សារបានលុងខេត្តរតនគិរី រហូតរុញច្រានអោយមានការស្នើឲ្យដកតំណែងអភិបាលក្រុងបានលុង នៅព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៥ លោក លី ធុជ ទេសរដ្ឋមន្ត្រី និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តរតនគិរី បានបើកិច្ចប្រជុំជាបន្ទាន់ជាមួយគណៈកម្មការថ្នាក់ខេត្ត និងជាមួយក្រុមហ៊ុនវិនិយោគផ្សារបានលុង ហេង ដារ៉ា ហើយក៏មានវត្តមាន លោកឧកញ៉ា សា លាង ប្រធានក្រុមហ៊ុនវិនិយោគផងដែរ។
ក្នុងកិច្ចប្រជុំបិទទ្វារនោះមិនត្រូវបានអនុញ្ញាតឲ្យក្រុមអ្នកសារពត៌មានស្តាប់ខ្លឹមសារកិច្ចប្រជុំឡើយ តែបើតាមការបញ្ជាក់ពីប្រភពខ្លះៗថា និងមានសេចក្តីថ្លែងការរួមមួយបន្ទាប់ពីកិច្ចប្រជុំនេះ។ គូរបញ្ជាក់ផងដែរថាបញ្ហាផ្សារបានលុងក្លាយជាប្រធានបទមួយដ៏សំខាន់ដែលតែងតែមានការចាប់អារម្មណ៍ពីសំណាក់មហាជនទូរទៅជាពិសេសថ្មីៗនេះតំណាងរាស្ត្រមណ្ឌលខេត្តរតនគិរី លោក ប៊ូ ឡាំ បានដាក់លិខិតស្នើសុំអន្តរាគមន៍ទៅប្រធានគណៈកម្មការទី៤ នៃរដ្ឋសភាព និងព្រឹទ្ធសភាជាតិឲ្យផ្លាស់ប្តូរតំណែងអភិបាលក្រុងគឺលោក អ៊ុក សំអុល។
ទាក់ទងទៅនឹងផ្សារបានលុងនេះក៏បង្កឲ្យមានបញ្ហាជាច្រើនផងដែរដូចជាបញ្ហាសំរាម សណ្តាប់ធ្នាប់ អនាម័យ ជាដើម។ នេះក៏ដោយសារអាជ្ញាធរក្រុងចង់យកដីទំហំ៥៤x១១០ម៉ែត្រ មុខផ្សារបានលុង ដែលសម្តេចតេជោហ៊ុន សែន បានចំណាឯកភាពទុកជាសម្បត្តិសាធារណៈធ្វើតូបជួនបងប្អូនជនជាតិដើមភាគតិច។ ប៉ុន្តែអាជ្ញាធរក្រុងពុំបានសុំច្បាប់សាងសង់តូបនេះពីថ្នាក់ខេត្ត ឬក៏មន្ទីរពាក់ព័ន្ធនោះទេ។ ហេតុដូចនេះទើបក្រុមអាជីវករទាំង២២១នាក់បានផ្តិតមេដៃប្តឹងទៅតំណាងរាស្ត្រជួយអន្តរាគមន៍កាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៥កន្លងទៅនេះ៕ ដោយ លី វណ្ណៈ
លោក លី ធុជលោកថងសាវុន អភិបាលខេត្តរតនគិរីលោក អ៊ុក សំអុល អភិបាលក្រុងបានលុង (រូបខាងឆ្វេង)
http://ift.tt/1PuJaWm