មុខសញ្ញាចាស់លក់ថ្នាំញៀន នគរបាលចាប់ខ្លួនជាមួយនឹង មេតំហ្វេតាមីន(យ៉ាម៉ា)ចំំនួន១០០គ្រាប់
ខេត្តបន្ទាយមានជ័យ៖ កម្លាំងនគរបាលការិយាល័យប្រឆាំងគ្រឿងញៀន សហការណ៍ជាមួយកម្លាំងនគរបាលក្រុងសេរីសោភ័ណ ចាប់បានជនសង្ស័យម្នាក់ រួមទាំងដកហូតថ្នាំញៀន ប្រភេទមេតំហ្វេតាមីន យ៉ាមា ចំនួន១០០គ្រាប់ កាលពីវេលាម៉ោង២ និង៣០នាទីរសៀល ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៥ ត្រង់ភូមិ៣ សង្កាត់ព្រះពន្លា ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ក្រោយការដឹកនាំកម្លាំងបង្ក្រាបដោយលោកធិន ស៊ិនដេត នាយការិយាល័យនគរបាលប្រឆាំងគ្រឿងញៀននៃស្នងការខេត្ត ក្រោម ការឯកភាពពីលោក ផាន់ វណ្ណារ័ត្ន ព្រះរាជអាជ្ញាអម
លោកបានបន្តថា ជនសង្ស័យមានឈ្មោះ សុខ ធី ភេទប្រុស អាយុ២៨ឆ្នាំ រស់នៅភូមិសង្កាត់ខាងលើនេះ ហើយជននេះធ្លាប់ជាប់ពន្ធនាគាចំនួន៧ខែ កាលពីឆ្នាំ២០១០មកម្ល៉េះ ដោយមិនរាងចាលមកប្រព្រឹត្តបទល្មើសគ្រឿងញៀនថែមទៀត ។ នគរបាលប្រឆាំងគ្រឿងញៀនបានដកហូតបានថ្នាំញៀន ប្រភេទមេតំហ្វេតាមីន យ៉ាមា ចំនួន១០០គ្រាប់ និងទូរស័ព្ទដៃ១គ្រឿងជារបស់ជនសង្ស័យ។
ក្រោយពីសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យខាងលើនេះ រួមទាំងវត្ថុតាងទាំងអស់ហើយបានឆ្លើយសារភាពថា ខ្លួនពិតជាបានប្រព្រឹត្តករណីចែកចាយថ្នាំញៀនពិតប្រាកដមែន។ សមត្ថកិច្ចបានសាងសំណុំរឿង ខាងលើ នេះបញ្ជូនទៅកាន់សាលាដំបូងខេត្តដើម្បីចាត់ការតាម ច្បាប់៕ ដោយ វ៉ាន់ វត្ថា
http://ift.tt/1ECiRlc