Insurance

728x90

អាជ្ញាធរខេត្ត​មណ្ឌលគិរី ប្រគល់​អដ្ឋិធាតុ​កងទ័ព​វៀតណាម​ដែល​បាន​ស្លាប់​ក្នុង​ទឹកដី​កម្ពុជា​អំឡុងពេល​ដណ្តើម​អំណាច​ពី​របប​ខ្មែរក្រហម​

​ខេត្តមណ្ឌលគិរី​៖ នៅ​តំបន់​ប្រតិបត្តិការ​សឹក​រង​មណ្ឌលគិរី បានរៀបចំ​ពិធីសូត្រមន្ត បង្សុកូល​គោរព​វិញ្ញាណក្ខន្ធ និង​ប្រគល់​ទទួល អដ្ឋិធាតុ​កងទ័ព​វៀតណាម ដែល​បាន​ស្លាប់​ក្នុង​ទឹកដី​កម្ពុជា​អំឡុងពេល​ផ្តួលរំលំ​របប​ប៉ុលពត ដើម្បី​បញ្ចូនទៅ​ធ្វើ​មាតុភូមិនិវត្តន៍​ទៅកាន់​ស្រុកកំណើត​វិញ​កាលពី​ព្រឹក​ថ្ងៃទី​២៦ ខែឧសភា​ឆ្នាំ​២០១៥​។​

 លោក អេង ប៊ុន​ហ៊ាង អភិបាលខេត្ត​បាន​បញ្ជាក់ថា ការ​ប្រារព្វ​ពិធី​នាពេលនេះ​ក៏បាន​បញ្ជាក់​យ៉ាងច្បាស់​អំពី​ការ ខិតខំ​ប្រឹង ប្រែង​អនុវត្ត​នូវ កិច្ចព្រមព្រៀង​របស់​ខេត្ត​ទាំងពីរ​មណ្ឌលគិរី​-​ដាក់​ឡាក់ ដែល​សហការ​អនុវត្ត​ការងារ​បានល្អ ប្រសើរ​លើ​គ្រប់ វិស័យ ជាពិសេស​លើ​ការងារ​ជំនាញ​ជីក​គាស់ និង​រុករក​អដ្ឋិធាតុ​កងទ័ព ស្ម​គ្រ​ចិត្ត​វៀតណាម ដែល​បាន​ពលី​ជីវិត​ក្នុងសម័យ​ស​ង្ក្រា​ម នៅក្នុង​ភូមិសាស្ត្រ​ខេត្ត មណ្ឌលគិរី​។

ហើយ​បើតាម​របាយការណ៍​រប​ស់​រដ្ឋបាលខេត្ត ការរុករក​អដ្ឋិធាតុ​នេះ​ចាប់ តាំងពី​ឆ្នាំ​២០០១ រហូតមកដល់​ឆ្នាំ​២០១៣​នេះ បាន​ចំនួន ៥៨២​អដ្ឋិធាតុ ដោយឡែក​នៅ ឆ្នាំ​២០១៤-២០១៥ រកបាន​ចំនួន ១៣​អដ្ឋិធាតុ​ទៀត​។ អភិបាលខេត្ត លោក អេង ប៊ុន​ហ៊ាង បាន​ជំនួសមុខ​ឲ្យ​កងកម្លាំង ទាំងបី និង​ប្រជាពលរដ្ឋ​ខេត្តមណ្ឌលគិរី សូម​ផ្តាំផ្ញើ​សួរសុខទុក្ខ និង​ចូលរួម​រំលែក​ទុក្ខ​ជា មួយក្រុម​គ្រួសារ​សព ព្រមទាំង​ប្រជាជន និង​រដ្ឋាភិបាល​វៀតណាម តាមរយៈ​ថ្នាក់ដឹកនាំ ខេត្ត​ដាក់​ឡាក់ និង​ក្រុមការងារ ជំនាញ​(K51)​។​

លោកស្រី ម៉ៃ​ហ័ង នា​កា​ដាម បាន​សំណូមពរ​ដល់​អាជ្ញាធរខេត្ត​មណ្ឌលគិរី បន្ត សហការ និង​ផ្តល់ព័ត៌មាន ដើម្បី​ចុះ​រុករក​អដ្ឋិធាតុ​ឲ្យ​សព​គ្រប់ និង​ប្រមូលយក​ទៅជូន​ក្រុម គ្រួសារ​សាច់ញាតិ​របស់​យុទ្ធ​មិត្ត​យើង ឲ្យ​គាត់​បាន​ស្ងប់ចិត្ត ស្ងប់​អារម្មណ៍ និង​មាន​ការជឿ ទុកចិត្ត លើ​ការដឹកនាំ​របស់​រដ្ឋាភិបាល​វៀតណាម​៕ ដោយ សែន​មនោ​រម្យ

KA-28-05-2015-52 KA-28-05-2015-53 KA-28-05-2015-50 KA-28-05-2015-49 KA-28-05-2015-48 KA-28-05-2015-47 KA-28-05-2015-46 KA-28-05-2015-45 KA-28-05-2015-44 KA-28-05-2015-43 KA-28-05-2015-42 KA-28-05-2015-41 KA-28-05-2015-51

​ ​


http://ift.tt/1J9f59k
អាជ្ញាធរខេត្ត​មណ្ឌលគិរី ប្រគល់​អដ្ឋិធាតុ​កងទ័ព​វៀតណាម​ដែល​បាន​ស្លាប់​ក្នុង​ទឹកដី​កម្ពុជា​អំឡុងពេល​ដណ្តើម​អំណាច​ពី​របប​ខ្មែរក្រហម​ អាជ្ញាធរខេត្ត​មណ្ឌលគិរី ប្រគល់​អដ្ឋិធាតុ​កងទ័ព​វៀតណាម​ដែល​បាន​ស្លាប់​ក្នុង​ទឹកដី​កម្ពុជា​អំឡុងពេល​ដណ្តើម​អំណាច​ពី​របប​ខ្មែរក្រហម​ Reviewed by yim PH on 12:03 AM Rating: 5

Entertainment

ads
Powered by Blogger.