មុខរបររាវលៀសលក់ចិញ្ចឹមជីវិតអ្នកស្រុកទន្លេភូមិសំរោងស្រុកកំពង់លែង
ខេត្តកំពង់ឆ្នាំង៖ មុខរបរនេសាទចិញ្ចឹមជីវិរបស់អ្នកស្រុករស់នៅតាមដងទន្លេមានច្រើនប្រភេទ ប៉ុន្តែត្រូវការចំណាយប្រាក់ជាដើមទុនតិច ឬច្រើនសំរាប់ ទិញឧបករណ៍នេសាទ។ ដោយឡែកចំពោះប្រជាពលរដ្ឋក្រីក្រមួយក្រុមនេះ ដែលអ្នកយកព័ត៌មានយើងបានជួបនៅរសៀល ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៥ នៅក្នុងព្រែកពាមទន្លា ក្នុងភូមិសំរោង ឃុំពោធិ ស្រុកកំពង់លែង គឺបានឃើញពួកគាត់កំពុងរាវរកលៀសដោយដៃ ដើម្បីលក់ដូរចិញ្ចឹមជីវិត ព្រោះតែមុខរបរនេះមិនត្រូវចំណា យដើមទុនទិញឧបករណ៍អ្វីអស់លុយច្រើននោះឡើយ។
លោក សួន វន្ថា អាយុ៣៦ឆ្នាំ និងបងប្អូនស្រីៗ៣នាក់ជាសាច់ញាតិ រស់នៅក្នុងភូមិសំរោង ឃុំពោធិ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង កំពុងរាវរកលៀសនោក្នុងព្រែកពាមទន្លា ក្នុងភូមិ សំរោង បាននិយាយអោយអ្នកយកព័ត៌មានយើងដឹងថា៖ ពួកគាត់មានមុខរបរធ្វើចំការ និងនេសាទត្រី នៅរដូវទឹកព្រែកហួតហែងនិងរាក់បែបនេះ មុខរបររាវលៀសរបស់ពួកគាត់ងាយស្រួលជាងទឹកក្នុងព្រែកជ្រៅមិនអាចរាវរកលៀសបានឡើយ។ ការវាវរកលៀសដោយដៃបែបនេះមិនខុសច្បាប់ឡើយ តែការអូសឬរុញរកលៀសដោយម៉ាស៊ីន គឺ ច្បាប់ហាមឃាត់។
ជាង២ខែកន្លងមកនេះ ពួកគាត់អាចរាវរលលៀសក្នុង១ថ្ងៃៗក្នុងម្នាក់ៗពី៤០ទៅ៥០កំប៉ុងនិង លក់បានប្រាក់ក្នុង១កំប៉ុង៥០០រៀល គិតទៅក្នុង១ថ្ងៃៗអាចរកបានប្រាក់ពី២ម៉ឺនទៅ២ម៉ឺន ប្រាំពាន់រៀលដែរដើម្បីចិញ្ចឹមជីវិត ហើយការរាវរកលៀសដោយដៃបែបនេះមិនចំណាយប្រាក់ ជាដើមទុនទិញឧបករណ៍អីនោះទេ គឺមានតែចានធំមួយបណ្តែតលើទឹកជាការស្រេច។
លោក សួន វន្ថា បានអោយដឹងទៀតថា៖មុខរបរបវាលៀសនេះមិនមានរតះពេលវែងនោះទេ គឺរកបានតែខែប្រាំង និងពេលព្រែករីងរាក់នេះហើយ ដល់ពេលខែទឹកឡើងមិនអាចរកបាន ឡើយ ពួកគាត់ត្រូវប្តូរមុខរបរមកដាក់មងនិងចងស្ទូចចិញ្ចឹមជីវិតវិញ។
លោក សោម ភិរុណ នាយខណ្ឌ័រដ្ឋបាលជលផលកំពង់ឆ្នាំងបានអោយដឹងថា៖ច្បាប់ស្តីពី ជល ផលមាត្រា៩៤ បានចែងថា៖ ត្រូវទទួលពិន័យអន្តរការណ៍ពីរដ្ឋបាលជល ផលជាប្រាក់ពី១ ដង ទៅ២ដង លើតម្លៃទីផ្សារនៃវត្ថុតាងពិប្រាកដ ឯវត្ថុតាងទាំងអស់ត្រូវប្រគល់ អោយសាម៉ីជន វិញ ចំពោះជនណាដែលបានប្រព្រឹត្ត ( ចំណុច២ )នេសាទដោយឧបករណ៍នាម ជន មង ក្រឡុក មងអូស ឈ្នាងអូសលៀស ឬ ខ្ចៅនៅទឹកសាបនិងឈ្នាងអូស គ្រែងឈាមនៅ តំបន់ ឆ្នេរសមុទ្រ ដែលអូស ឬ រុញដោយកម្លាំងម៉ាស៊ីនគ្មានការអនុញ្ញាត ( មានន័យថា ពេលសមត្ថ កិច្ច ចាប់បានអ្នកអូសលៀសដោយម៉ាស៊ីន និងវត្ថុតាងបាន ច្បាប់ត្រូវអោយផាកពិន័យជាប្រាក់ ពីវត្ថុតាងទាំងនោះមានតម្លៃពី១ដង ទៅ២ដង នៃតម្លៃទីផ្សារ។ឧទាហរណ៍ កាណូត និង ឧបករណ៍ អូសលៀសមានតម្លៃ១៥០០ដុល្លា ពិន័យ២ដងស្មើនិង៣០០០ដុល្លា ទើបសមត្ថកិច្ច ប្រគល់កាណូតអោយវិញ)និងបើមិនព្រមបង់ពិន័យទេនោះគឺសមត្ថកិច្ច នឹងប្តឹងទៅតុលាការបន្តទៀត៕ ដោយ រិទ្ធិ ជ័យ
http://ift.tt/1K0Zjy8