Insurance

728x90

​យាយ និង​ចៅស្រី​ម្នាក់ ត្រូវបាន​រថយន្តបុក​ចំ​ដាច់​ខ្លួន​ជា​ពីរ​កំណាត់ និង​អូស​ជាង​១០០​ម៉ែត្រ​ស្លាប់​យ៉ាង​រន្ធត់

​ខេត្តបន្ទាយមានជ័យ​៖ លោកយាយ​ម្នាក់​បាន​ដឹក​ដៃ​ចៅស្រី​ម្នាក់ ដើរ​តាម​ចិញ្ចើមផ្លូវ​ត្រូវបាន រថយន្ត​យន្ត​លុ​ច្ស​ស៊ី​ស​៤៧០ មួយគ្រឿង​បាន​រេ​ចង្កូត​ទៅបុក​ពេញទំហឹង​ដាច់​ជា​២ កំណាត់ និង អូស​ជាង​១០០​ម៉ែត្រ ស្លាប់​នៅ​កន្លែងកើតហេតុ​យ៉ាង​អាណោជអាធ័ម ។ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​កម្រោល​នេះ​បានកើត​នៅវេលា​ម៉ោង​៧​ព្រឹក ថ្ងៃទី​១ មិថុនា ឆ្នាំ​២០១៥ ស្ថិតនៅ​ភូមិ​វត្ត​ថ្មី ឃុំ​ភ្នំព្រឹក ស្រុក​មង្គល​បូរី ខេត្តបន្ទាយមានជ័យ​។​

បើតាម​ប្រ​ភ​ពីសា​ក្សី​បានអោយដឹងថា​៖ មុនពេល​កើតហេតុ គេ​ឃើញ ជីដូន និង​ចៅស្រី​បាន​ដឹក​ដៃ​គ្នា​ដើរ​តាម​ចិញ្ចើមផ្លូវ ភ្លាមនោះ​ក៏មាន​រថយន្ត​លុ​ច្ស​ស៊ី​ស​៤៧០ ពាក់​ស្លាក​លេខ​2L -7689 មួយ​បើកបរ​ពី​ជើង​ទៅ​ត្បូង​ក្នុង​ល្បឿន​លឿន បាន​រ៉េ​ចង្កូត​ទៅបុក​យ៉ាង​ពេញ ទំហឹង​បណ្តាល​ឲ្យ​យាយ និង​ចៅ​ស្លាប់​ភ្លាមៗ បន្ទាប់ពី​អូស​ជាង​១០០​ម៉ែត្រ បាន​ធ្លាក់ចូល​ប្រឡាយ​ទើប​រថយន្ត​ទៅមុខ​រួច ។ តែ​ភ្លាមនោះ​ប្រជាពលរដ្ឋ ឃាត់​បាន​តៃកុង​រថយន្ត​ប្រគល់​ឲ្យ​សមត្ថកិច្ច​ជំនាញ ចាត់ចែង​។​

លោក​ស៊ី ឌី​អធិការនគរបាល​ស្រុក​មង្គល​បូរី បាន​ប្រាប់ថា ក្រោយពី​កើតហេតុ​សមត្ថកិច្ច​យើង​បាន​ចុះទៅ អន្តរាគមន៍ តែម្តង ។ លោក​បន្តថា​ភ្លាមនោះ ប្រជាពលរដ្ឋ បានប្រគល​តៃកុង​រថយន្ត​ម្នាក់ មានឈ្មោះ ប៊ុន រតនា ភេទ​ប្រុស អាយុ​៣១​ឆ្នាំ មាន​ទីលំនៅ ភូមិ​២ ឃុំ​រកា ស្រុក​ក្រូចឆ្មា ខេត្តកំពុងចាម​។ ចំណែក ស្ត្រី​ចំណាស់​រងគ្រោះ​ឈ្មោះ ហម ឡាប អាយុ​៦៧​ឆ្នាំ និង​ចៅស្រី​ឈ្មោះ​សាល នី​តា​អាយុ​៥​ឆ្នាំ រស់នៅ​ក្នុងភូមិ​កើតហេតុ​ខាងលើនេះ​។​

ក្រោយពី​សមត្ថកិច្ច​យើង​បាន​វាស់វែង និង​អន្តរាគមន៍​រួចរាល់ បានប្រគល់ សាកសព​ជនរងគ្រោះ ទៅ​ឲ្យ​ក្រុមគ្រួសារ​សព​យកទៅ​បុណ្យ​។ ចំណែក​រថយន្ត​បង្ក និង​តៃកុង​រថយន្ត​សមត្ថកិច្ច​បាន​ឃាត់ខ្លួន​បណ្តុះ អាសន្ន​នៅ​អធិការដ្ឋាន នគរ​បា​ស្រុក​មង្គល​បូរី ដើម្បី​រងចាំ​ការដោះស្រាយ​តាមច្បាប់​៕ ដោយ វ៉ាន់ វត្ថា​ ​

KA-01-06-2015-01 KA-01-06-2015-02 KA-01-06-2015-03 KA-01-06-2015-04 KA-01-06-2015-05 KA-01-06-2015-06


http://ift.tt/1M36kNY
​យាយ និង​ចៅស្រី​ម្នាក់ ត្រូវបាន​រថយន្តបុក​ចំ​ដាច់​ខ្លួន​ជា​ពីរ​កំណាត់ និង​អូស​ជាង​១០០​ម៉ែត្រ​ស្លាប់​យ៉ាង​រន្ធត់ ​យាយ និង​ចៅស្រី​ម្នាក់ ត្រូវបាន​រថយន្តបុក​ចំ​ដាច់​ខ្លួន​ជា​ពីរ​កំណាត់ និង​អូស​ជាង​១០០​ម៉ែត្រ​ស្លាប់​យ៉ាង​រន្ធត់ Reviewed by yim PH on 4:24 PM Rating: 5

Entertainment

ads
Powered by Blogger.