Insurance

728x90

ល្បែងភ្នាល់​ទឹកភ្លៀង​នៅ​ក្រុង​បាត់ដំបង​បាន​បើក​លេង​ជាថ្មី​តាម​រដូវ​កាល បន្ទាប់ពី​ថៅកែ​មេ​ល្បែង​ទឹកភ្លៀង​បាន​ស្ពាយ​លុយ​ដើរ​សែនព្រេន​សមត្ថកិច្ច​តាម​ស្ថាប័ន​ក្នុង​ខេត្ត​ត្រូវ​រូ​វ​គ្នា​រួចរាល់​មក​

​ខេត្តបាត់ដំបង​៖ ជា​រៀងរាល់ឆ្នាំ ឲ្យ​តែ​ដល់​រដូវវស្សា គឺ​ចាប់ពី​ដើមខែ​ឧសភា​នេះ​ទៅ ជា​ទម្លាប់​នៅក្នុង​ក្រុង​បាត់ដំបង​គេ​សង្កេតឃើញ​ក្រុមអ្នកលេង​ល្បែងភ្នាល់​ទឹកភ្លៀង​បាន​ប្រមូល​ជើង​គ្នា រៀបចំ​បន្ត​លេងល្បែង​ស៊ីសង​ខុសច្បាប់​នេះ​នា​រដូវ​កាល​ថ្មី ។ ហើយក៏​ជា​ពេលវេលា​របស់​ថៅកែ​បន​ល្បែង ត្រូវ​រួសរាន់​បង់ប្រាក់​ទៅ​ឲ្យ​គ្រប់​ស្ថាប័ន​មានអំណាច​ពាក់ព័ន្ធ​ក្នុង​ដើមខែ​ឧសភា​នេះ​ដូច​សព្វមួយដង​ដែរ ដើម្បី​ចៀសវាង​ការបង្ក្រាប​ណាមួយ​កើតឡើង​ដែល​រំខាន​ដល់​ដំណើរ​ការលេង​របស់​ពួកគេ​។ ជា​ទម្លាប់​គេ​សង្កេតឃើញថា ល្បែងភ្នាល់​ទឹកភ្លៀង​នោះ​រយៈពេល​បើក​លេង​ចំនួន​៥​ខែ​ចាប់ពី​ខែឧសភា​ដល់​ខែតុលា ព្រោះ​ខែក្រោយ​ពី​ខែតុលា​ធាតុអាកាស​បាន​ខ្សត់​ទឹកភ្លៀង​។ រាល់​ឆ្នាំ​កន្លងទៅ​ទាំង​មេបន​ល្បែង និង​អ្នក​ចាក់​ភ្នាល់ បាន​ជួបជុំគ្នា​លេង​ដោយ​រលូន ឮថា​សមត្ថកិច្ច​គ្រប់​ជំនាញ​ពាក់ព័ន្ធ​បានទទួល​សំណែន​គ្រប់ៗ​គ្នា រហូត​ពួក​អា​មី​អា​ថោង​កូនជឹង​លោក​ថៅកែ​មេ​ល្បែង​ទឹកភ្លៀង​នោះ​ទម្លាយ​ថា​ក្នុង​មួយ​រដូវៗ (១​ឆ្នាំ​) បាន​ចំណាយ​ប្រាក់​បង់​ឲ្យ​ស្ថាប័ន​សមត្ថកិច្ច នៅ​ខេត្តបាត់ដំបង ជិត​១០​ម៉ឺន​ដុល្លារ​អាមេរិក ប៉ុន្តែ​គេ​កើប​លុយ​វិញ​ក៏​មិនធម្មតា​ដែរ​។​

គេ​សង្កេតឃើញ​ការបើក​លេងល្បែង​ភ្នាល់​ទឹកភ្លៀង​ខុសច្បាប់​នេះ មាន​លក្ខណៈ ទ្រង់ទ្រាយ​ធំ​ដោយ​ក្នុង​មួយថ្ងៃ​ទៅមួយថ្ងៃ ហើយ​ថៅកែ​បន​ល្បែង​នេះ​អាច​រកចំណូលបាន​រាប់សែន​ដុល្លារ​អាមេរិក​។ ទីតាំង​ល្បែងភ្នាល់​ទឹកភ្លៀង​នោះ​មាន​ចំនួន​ពីរ​កន្លែង ទីមួយ​នៅ​ចំណុច​ក្រោយ​វត្ត​ទួល​ដូន​ប៉ុក​ក្នុងភូមិ​អូរ​ចា សង្កាត់​អូរ​ចា ក្រុង​បាត់ដំបង​ជា​កន្លែង​ធំ និង​មួយទៀត​នៅត្រង់ចំណុច​វាលស្រែ​១០០ ភូមិ​ចំការ​សំរោង សង្កាត់​ចំការ​សំរោង ក្រុង​បាត់ដំបង​។ ទីតាំង​ទាំងពីរ​នេះ​ជាធម្មតា គេ​មិនដែល​ឃើញ អាជ្ញា​ធរមាន​សមត្ថកិច្ច ដូចជា នគរបាល និង​អាវុធហត្ថ​បញ្ចេញ​ស្នា​ដែ​បង្ក្រាប​ម្តងណា​ឡើយ ផ្ទុយទៅវិញ​មេបន​ល្បែង​នេះ និង​មនុស្ស​មួយចំនួន តែងតែ​អះអាង​ប្រាប់​អ្នកលេង​ល្បែង​នោះ​កុំ​ឲ្យ​ភ័យព្រួយ​ថា​គ្មាន​អ្នក​ចុះ​ចាប់​ទេ ព្រោះ​លោក​ថៅកែ បាន​បង់​ខែ​ជូន​លោកធំ​ក្នុង​ខេត្ត​អស់ហើយ​។

នៅ​ទី​នោះគេ​សង្កេតឃើញ​ក្រុមមនុស្ស​ទៅលេង​ដោយមាន​សភាព​អ៊ូរ​អ​ដោយ​ប្រើ​វិទ្យុទាក់ទង (Icom) ទំនាក់ទំនង​គ្នា​ផ្តល់ព័ត៌មាន​អំពី​ស្ថានភាព​មេឃ​ទៅកាន់​បណ្តា​ក្រុមអ្នកលេង​ដទៃទៀត​ដោយ​សម្លេង​ស្រែក​ឡូឡា​យ៉ាង​កងរំពង ដែល​ដែ​ក្រុមអ្នកលេង​ល្បែងភ្នាល់​ទឹកភ្លៀង​នោះ​មិន​ខ្វល់​អ្វី​ទាំងអស់ ព្រោះតែ​មានជំនឿថា​លោក​ថៅកែ​ល្បែងភ្នាល់​ទឹកភ្លៀង​នេះ យកប្រាក់​ដុល្លារ​ចង លោកស្នងការ​នគរបាល​ខេត្ត និង​មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​រួច​អស់​ទៅហើយ​។ ករណី​ល្បែងស៊ីសង​ភ្នាល់​ទឹកភ្លៀង រហូត​មាន​បង្កប់​ល្បែ​ជាច្រើន​ប្រភេទ មួយឆ្នាំ​កន្លងទៅ លោក ច័ន្ទ សុផល ទោះបីជា​គណៈបញ្ជាការ​ឯង​ភាព​ខេត្ត ពុំបាន​មាន​វិធានការ​ដឹកនាំ​ស្ថាប័ន​ជំនាញ​ថ្នាក់ក្រោម​បង្ក្រាប​នោះទេ បានធ្វើ​ឲ្យ​មានការ​រិះ​ថា ក្នុងនាម​អា​ជ្ញ​ធរ​ខេត្ត​មិនគួរ​ទុក​ឲ្យ​បន​ល្បែង​ទ្រង់ទ្រាយ​ដ៏​ធំ​នេះ​ធ្វើ​ព្យុះ​ធ្វើ​ភ្លៀង វា​ជា​ប្រភព​បង្ក​ភាពអសន្តិសុខ​ដល់​ពល​រដ្ឋ​ស្លូតត្រង់​។​

ថ្មីៗ​នេះ​ក្រសួងមហាផ្ទៃ លោក​ឧបនាយករដ្ឋមន្ត្រី ស ខេង បាន​ប្រតិកម្ម​ខណៈ​អាជ្ញាធរខេត្ត​-​ក្រុង​តាម​មូលដ្ឋាន​ចុះខ្សោយ​អនុវត្ត​គោលនយោបាយ ភូមិ ឃុំ មាន​សុវត្ថិភាព​ដោយ​សង្កេតឃើញ​ភាព​អសកម្ម​កម្រើក​ឡើង លោក​បាន ជម្រុញ​ដល់​អាជ្ញាធរ​ចាប់​យកមកអនុវត្ត​ឲ្យ​បាន​ខ្លាំងក្លា​ដើម្បី​ការពារ​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ និង​ស្ថេរភាព​សង្គម​។ ទន្ទឹមគ្នា​នេះដែរ ពលរដ្ឋ​ក្នុង​ក្រុង​បាត់ដំបង​មាន​សេចក្តីសង្ឃឹម​យ៉ាង​មុតមាំ​ចំពោះ លោក​អភិបាលខេត្ត ច័ន្ទ សុផល នឹង​យកចិត្តទុកដាក់​លុបបំបាត់​បន​ល្បែងភ្នាល់​ទឹកភ្លៀង​ដែល​បង្កប់​ដោយ​ល្បែង​ចម្រុះ​នោះ​ដើម្បី​បញ្ចប់ ការភ័យព្រួយ​របស់​ប្រជាពលរដ្ឋ​ព្រោះ​វា​ជា​ប្រភព​នៃ​អសន្តិសុខ​សង្គម ដោយ​ដាក់បទបញ្ជា​ជូន​លោក ស ថេត ស្នងការ​នគរបាល​ខេត្ត លោក​មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត និង​ស្ថាប័ន​ពា​ត់​ព័ន្ធ រួមគ្នា​កំចាត់​ឲ្យ​ខាងតែបាន​នូវ​របស់​ដែល​គេ​ហៅថា​ប្រឆាំងនឹង​គោលនយោបាយ ភូមិ ឃុំ មាន​សុវត្ថិភាព​៕ ដោយ នេន​វត្ត​ដំរី​ស​ ​

KA-07-05-2015-27លោក ច័ន្ទ សុផល អភិបា នៃគណៈអភិបាលខេត្តបាត់ដំបងKA-07-05-2015-28ទីតាំល្បែងភ្នាល់ទឹកភ្លៀង នៅចំណុចវាលស្រែ​១០០
ភូមិ​ចំការ​សំរោង សង្កាត់​ចំការ​សំរោង ក្រុង​បាត់ដំបង​
 


http://ift.tt/1FS0Fd8
ល្បែងភ្នាល់​ទឹកភ្លៀង​នៅ​ក្រុង​បាត់ដំបង​បាន​បើក​លេង​ជាថ្មី​តាម​រដូវ​កាល បន្ទាប់ពី​ថៅកែ​មេ​ល្បែង​ទឹកភ្លៀង​បាន​ស្ពាយ​លុយ​ដើរ​សែនព្រេន​សមត្ថកិច្ច​តាម​ស្ថាប័ន​ក្នុង​ខេត្ត​ត្រូវ​រូ​វ​គ្នា​រួចរាល់​មក​ ល្បែងភ្នាល់​ទឹកភ្លៀង​នៅ​ក្រុង​បាត់ដំបង​បាន​បើក​លេង​ជាថ្មី​តាម​រដូវ​កាល បន្ទាប់ពី​ថៅកែ​មេ​ល្បែង​ទឹកភ្លៀង​បាន​ស្ពាយ​លុយ​ដើរ​សែនព្រេន​សមត្ថកិច្ច​តាម​ស្ថាប័ន​ក្នុង​ខេត្ត​ត្រូវ​រូ​វ​គ្នា​រួចរាល់​មក​ Reviewed by yim PH on 12:44 AM Rating: 5

Entertainment

ads
Powered by Blogger.