ជនសង្ស័យ៣នាក់រួមនឹងថ្នាំញៀនមេតំហ្វេតាមីនយ៉ាម៉ា ១០៥គ្រាប់ ត្រូវនគរបាលចាប់ខ្លួនបញ្ជូនឡើងតុលាការ
ខេត្តបន្ទាយមានជ័យ៖ កម្លាំងនគរបាលនៃការិយាល័យ ប្រឆាំងគ្រឿងញៀនបានសហការណ៍ជាមួយកម្លាំងនគរបាលប៉ុស្តិ៍អូរបីជាន់ និងកម្លាំងនគរបាលការពារព្រំដែន៩១១ ចុះប្រតិបត្តិការណ៍បង្ក្រាបករណីគ្រឿងញៀន ខណៈពេល ជនសង្ស័យកំពុងធ្វើសកម្មភាពជួញដូរ នៅវេលាម៉ោង៣ និង១៥ កាលពីថ្ងៃ៦ ខែឧសភា ឆ្នាំ២០១៥ នៅចំណុចបន្ទាត់ព្រំដែនកម្ពុជា ថៃ ស្ថិតនៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ។
លោកធិន ស៊ិន ដេតប្រធានការិយាល័យប្រឆាំងបទល្មើសគ្រោះងញៀនបានប្រាប់ឲ្យដឹងនៅព្រឹកថ្ងៃទី៧ ខែឧសភា ឆ្នាំ២០១៥ ថា៖ ក្រោយពីកម្លាំងសម្ងាត់របស់របស់ បានតាមដានស្រាវជ្រាវបញ្ហាគ្រឿងញៀន តាមបន្ទាត់ព្រំដែនកម្ពុជា ថៃ រហូតឈាមមកដល់ពេលនេះ និងធ្វើការឃាត់ខ្លួនជនសង្ស័យ៣នាក់ រួមទាំងវត្ថុតាងគ្រឿងញៀនប្រភេទ មេតំហ្វេតាមីនចំនួន១០៥គ្រាប់ ។
លោកបានបន្តថា កម្លាំងសមត្ថកិច្ចយើងបានឃាត់ខ្លួនជនសង្ស័យ៣នាក់នេះ ទី១ ឈ្មោះ ផាន់ ប៉ែតហា ភេទប្រុស អាយុ៣៥ឆ្នាំ ទី២ឈ្មោះ គីម ហ៊ូរ ភេទប្រុស អាយុ ៣២ឆ្នាំ ទី៣ ឈ្មោះ រ៉ន ដែន ភេទប្រុស អាយុ ២៨ឆ្នាំ ជនសង្ស័យទាំងរស់នៅភូមិឃុំកើតហេតុខាងលើនេះ ។ បច្ចុប្បន្នសមត្ថកិច្ចបានសាកសួរនាំ និងបញ្ជូនខ្លួន រួមទាំងវត្ថុតាងគ្រឿងញៀនទាំងអស់ខាងលើនេះ ទៅកាន់សាលាដំបូងខេត្ត ចាត់ការតាមនិតិវិធីច្បាប់៕ ដោយយីហាំង
http://ift.tt/1JsZRu9