Insurance

728x90

ជនបរទេស​ម្នាក់​កំពុងតែ​អង្គុយ ផឹកស្រា​បៀរ​ក្នុង​ហាង​ស្រាប់តែ​ដួល​ស្លាប់​ភ្លាម​

​ខេត្ត​ព្រះសីហនុ​៖ ជនបរទេស​ម្នាក់ បាន​ស្លាប់​ភ្លាម​នៅ​កន្លែងកើតហេតុ ខណៈ ពេល​កំពុង អង្គុយ ផឹកស្រា​បៀរ​នៅ​ហាង​ក្នុងផ្ទះ​សំណាក់​យីហោ អុល នេ​ស្សិន ស្ថិតនៅ ក្រុម​២៥ ភូមិ​៣ សង្កាត់​៣ ក្រុង​ខេត្ត​ព្រះសីហនុ​។ ហេតុការណ៍​នេះ​បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល ឡើង និង​ម្ចាស់​ទីតាំង​បាន​រាយការណ៍​ជូន​សមត្ថកិច្ច​ភ្លាមៗ​នៅវេលា​ម៉ោង​២១​ថ្ងៃទី ២៦ ខែឧសភា ឆ្នាំ​២០១៥ បន្ទាប់ពី​ដឹងថា​ជនរងគ្រោះ​ស្លាប់​ភ្លាមនោះ​។​

លោក​វរសេនីយ៍ឯក កុល ផា​លី ស្នងការរង​ទទួលបន្ទុក​ផែន​ព្រហ្មទណ្ឌ​បាន​ឲ្យ​ដឹងថា​៖ នៅវេលា​ម៉ោង​២១ ថ្ងៃខែ​ឆ្នាំ​ខាងលើ កម្លាំង​ជំនាញ​បច្ចេកទេស​វិទ្យាសាស្ត្រ និង​ការិយាល័យ​ពាក់ ព័ន្ធ ចុះទៅ​ផ្ទះសំណាក់ អុល​នេ​ស្សិន ស្ថិតនៅ ក្រុម​២៥ ភូមិ​៣ សង្កាត់​៣ ក្រុង​-​ខេត្ត​ព្រះសីហនុ ដើម្បី​ពិនិត្យ​សាកសព​ជនបរទេស​បន្ទាប់ពី​ទទួល​ព័ត៌មាន មាន​ករណី​ស្លាប់​មនុស្ស​នៅ​ទីនោះ​។

លោក​បន្ត​ឲ្យ​ដឹ​ថា​៖ ជា​លទ្ធផល សាកសព​ជនបរទេស​ឈ្មោះ RILEY PETER ភេទ​ប្រុស ឆ្នាំ​កណើត​១៩៩០ ជនជាតិ អង់គ្លេស មុខរបរ​ទេសចរណ៍ កាន់​លិខិតឆ្លងដែន​លេខ​: ៦២២២៨៣៣៦៤​។ នៅលើ​សាកសព គ្មាន​ស្លាកស្នាម​ទេ ឆ្លងតាម​ការធ្វើ កោ ស​ល្យ​វិ​ច្ឆ័​យ និង​លោក​វិ​ជ្ជៈ​បណ្ឌិត អនុប្រធាន ពេទ្យមន្ទី​ពេទ្យ​បង្អែក​ខេត្ត​ព្រះសីហនុ សាកសព នេះ​ស្លាប់​ដោយសារ គាំងបេះដូង ។ បច្ចុប្បន្ន​សាកសព​នេះ ត្រូវបាន​រក្សាទុក​នៅ​មន្ទីរពេទ្យ បង្អែក​ខេត្ត​ព្រះសីហនុ រង់ចាំ​ស្ថានទូត​មក​ទទួល ៕ ដោយ សមុទ្រ​ខៀវ

KA-26-05-2015-23 KA-26-05-2015-22 KA-26-05-2015-20 KA-26-05-2015-21 KA-26-05-2015-24​ ​


http://ift.tt/1J37tVS
ជនបរទេស​ម្នាក់​កំពុងតែ​អង្គុយ ផឹកស្រា​បៀរ​ក្នុង​ហាង​ស្រាប់តែ​ដួល​ស្លាប់​ភ្លាម​ ជនបរទេស​ម្នាក់​កំពុងតែ​អង្គុយ ផឹកស្រា​បៀរ​ក្នុង​ហាង​ស្រាប់តែ​ដួល​ស្លាប់​ភ្លាម​ Reviewed by yim PH on 1:42 AM Rating: 5

Entertainment

ads
Powered by Blogger.