កម្មករសំណង់ម្នាក់ត្រូវជនមិនស្គាល់មុខវាយនឹងដុំឥដ្ឋការ៉ូស្លាប់យ៉ាងសង្វេគបំផុត
ខេត្តព្រះសីហនុ៖ បុរសជាកម្មករសំណង់ម្នាក់ត្រូវបានជនមិនស្គាល់ មុខធ្វើឃាតយកដុំថ្មឥដ្ឋ ការ៉ូវាយបណ្តាលឲ្យ សម្លាប់ យ៉ាងអាណោចអាធ័ម នៅក្នុងផ្លុកឈាម។ ហេតុការនេះបានកើតឡើងនៅវេលាម៉ោងប្រមាណ២០យប់ថ្ងៃទី២៤ខែឧសភាឆ្នាំ២០១៥នៅក្នុងបរិវេណដីទំនេនគរបាលមួយកន្លែងស្ថិតនៅក្នុងក្រុមលេខ៩ ភូមិលេខ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ។
លោកវរសេនីយ៍ឯក កុល ផាលី ស្នងការរងនគរបាលខេត្តព្រះសីហនុ បានប្រាប់ឲ្យដឹងថា៖ ជនរងគ្រោះមានឈ្មោះ ញឹម មករា ភេទប្រុស អាយុ៣០ឆ្នាំ មានស្រុកកំណើត នៅ ភូមិត្រពាំងទ្រព្យ ឃុំក្រាំងល្វាយ ស្រុកឈូក ខេត្តកំពត បច្ចុប្បន្នស្នាក់នៅតំបន់កើតខាងលើ មានមុខរបរជាកម្មករសំណង់។
លោកបានបន្តថា៖ នៅលើសាកសពជនរងគ្រោះសមត្ថកិច្ចប៉ូលីជំនាញនៃ ស្នងកាដ្ឋាននគ បាល ខេត្តព្រះសីហនុ ពិនិត្យឃើញមានស្មាមរបូសមួយកន្លែងនៅលើ ក្បាលផ្នែកខាងមុខ ដាច់រយះដល់លលាដ៍ក្បាលប្រវែងប្រមាណ៥ស.ម.។ ហើយនៅក្បែរសាកសព ប៉ូលីសបានរកឃើញដុំថ្មឥដ្ឋការ៉ូមួយផ្ទាំង ប្រឡាក់ទៅដោយឈាម ដែលប៉ូលីសសន្ឋិដា្ឋនថា ជាឧបករណ៍ ដែលជនល្មើសយកមកប្រើប្រាស់ជាអាវុធក្នុងការវាយសម្លាប់ជនរងគ្រោះ។
លោកបានបន្តទៀតថា៖ ពាក់ព័ន្ធនឹងករណីខាងលើនេះ សមត្ថកិច្ចប៉ូលិសបានធ្វើការសន្ឋិដ្ឋាន ជាជំហានដំបូងថាជាអំពើឃាតកម្ម ផ្តើមចេញពីជារឿងគំនំ ប៉ុន្តែត្រង់ថាមានគំនំជាមួយអ្នកណានោះ នៅមិនទាន់ដឹងនៅឡើយទេ ដោយកិច្ចកានេះប៉ូលិសកំពុងធ្វើការស្រាវជ្រាវដើម្បីវែកមុខរកជនដៃដល់យកមកផ្តន្ទាទោសតាមផ្លូវច្បាប់។ សពជនរងគ្រោះត្រូវបានសមត្ថកិច្ចប្រគាល់ទៅឲ្យក្រុមគ្រូសារនាំយកទៅធ្វើ បុណ្យតាមប្រពែណីនៅខេត្តកំពត់រូចរាល់ហើយនៅព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៥នេះ៕ ដោយ សមុទ្រខៀវ
http://ift.tt/1KxMz3g