Insurance

728x90

មាតា​បង្កើត​លោក ឈួ​រ​ ច័ន្ទ​ឌឿ​ន ​អភិបាលខេត្ត​កំពង់ឆ្នាំងទទួលមរណភាព

​ខេត្តកំពង់ឆ្នាំង​៖ សម្តេចចៅហ្វា​វាំង​គង់​សំអុល​ឧបនាយករដ្ឋមន្ត្រី​រដ្ឋ​មន្ត្រី​ព្រះបរមរាជវាំង​រួម​ដំណើរ​ដោយ​ ​លោក គុយ​សុផល​ទេសរដ្ឋមន្ត្រី និង ថ្នាក់ដឹកនាំ​ក្រសួងព្រះបរមរាជវាំង​ជាច្រើនរូប​ទៀត កាលពីរ​សៀ​ ​ល​ថៃ្ង​ទី​១០ ខែឧសភា ឆ្នាំ​២០១៥​នេះ បាន​អញ្ជើញ​ចូលរួម​បុណ្យសព គោរព​វិញ្ញាណ​ក្ខ័​ន្ធ​លោកយាយ ឧបាសិកា ពុត យ៉ុ​ន ត្រូវជា​មាតា​បង្កើត​លោក ឈួ​រ​ច័ន្ទ​ឌឿ​ន​អភិបាលខេត្ត​កំពង់ឆ្នាំង នៅ​គេហដ្ឋាន​លោក ស្ថិត​ក្នុងភូមិ​ដំណាក់​ពពូល​សង្កាត់​កំពង់ឆ្នាំង​ក្រុង​កំពង់ឆ្នាំង​។​

សម្តេចចៅហ្វា​វាំង គង់ សំអុល​បាន​ពាំនាំ​នូវ ប្រសាសន៍​ផ្តាំផ្ញើ​ពី សម្តេច​ទាំងបី ជា​ប្រមុខ​ដឹកនាំ​ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល និង​សម្តេច​គតិ​ព្រឹទ្ធ​បណ្ឌិត ប៊ុនរ៉ានី ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា និង​ក្នុងនាម​សម្តេច​ផ្ទាល់ សូម​ចូលរួម​រំលែក​មរណទុក្ខ​ដ៏ ក្រៀមក្រំ និង​សោកស្តាយ​ជាមួយ​លោក ឈួ​រ ច័ន្ទ​ឌឿ​ន និង ក្រុមគ្រួសារ​ដែល​បាន​បាត់បង់​លោកយាយ​ឧបាសិកា ពុត​យ៉ុ​ន ជា​មាតា មាតា​ក្មេក និង​ជា ជីដូន ប្រកបដោយ​ព្រហ្មវិហា​ធ៌​ចំពោះ កូន កូនប្រសារ និង​ចៅ និង​សូម​បួងសួង​អោយ​វិញ្ញាណ​ក្ខ័​ន្ធ លោក យាយ​ឧបាសិកា ពុត យ៉ុ​ន បា​នប​ដិ​សន្ឋាន​ក្នុង​ទី​ដ៏​ស្ងប់​កុំបី​ឃ្លាង ឃ្លាត​ឡើយ​។

គណៈកម្មការ​បុណ្យ​បានអោយដឹងថា​៖ លោកយាយ​ឧបាសិកា ពុត យ៉ុ​ន បានទទួល​មរណភាព កាលពី​វេលា​ម៉ោង ២ និង​២០​នាទី​រសៀល​ថៃ្ង​ទី​០៩ ខែឧសភា ឆ្នាំ​២០១៥ ដោយ​ជម្ងឺ ។ តាម​កម្មវិធី​បុណ្យ សព លោក យាយ ពុធ យ៉ុ​ន នឹងត្រូវ​ដង្ហែរ​យកទៅ​ធ្វើ​ពិធី​បញ្ចុះសព នៅ​វត្ត​ព្រះ​ទ្វារ ស្ថិត​ក្នុងភូមិ​ត្រពាំង​ធំ ឃុំ​ពង្រ ស្រុក​រលាប្អៀរ នៅ​ថ្ងៃ​អង្គារ ទី​១២ ខែឧសភា ឆ្នាំ​២០១៥ ស្អែក​នេះហើយ ហេតុនេះ​សូម​មន្ត្រី រាជការ ប្រជាពលរដ្ឋ និង​ញាតិ មិត្ត អញ្ជើញ​ចូល​បុណ្យសព ដើម្បី​អនុមោទនា យក​ផល្លា និ​សង្ឃ​តាម សទ្ធា​ជ្រះថ្លា (​សូម​អរគុណ​)៕ ដោយ រិ​ទ្ធិ ជ័យ

KA-11-05-2015-52 KA-11-05-2015-22 KA-11-05-2015-21 KA-11-05-2015-20 KA-11-05-2015-19


http://ift.tt/1FflZdE
មាតា​បង្កើត​លោក ឈួ​រ​ ច័ន្ទ​ឌឿ​ន ​អភិបាលខេត្ត​កំពង់ឆ្នាំងទទួលមរណភាព មាតា​បង្កើត​លោក ឈួ​រ​ ច័ន្ទ​ឌឿ​ន ​អភិបាលខេត្ត​កំពង់ឆ្នាំងទទួលមរណភាព Reviewed by yim PH on 8:13 PM Rating: 5

Entertainment

ads
Powered by Blogger.