ពលរដ្ឋឥស្លាម២គ្រួសារក្រីក្រតោកយ៉ាងស្ទើរតែដាច់ពោះស្លាប់បានទទួលអំណោយ
ខេត្តកំពង់ឆ្នាំង៖ ពលរដ្ឋឥស្លាម ក្រីក្រតោកយ៉ាង សែនវេទនា ចំនួន២គ្រួសារស្ថិតក្នុងភូមិត្រពាំងខ្ទុំ ឃុំឈូកស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំងបានទទួលអំណោយពី សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកំពង់ឆ្នាំង ដឹកនាំដោយលោកសាន់ យូ សមាជិកគណៈកម្មាធិការសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកំពង់ឆ្នាំង រួមដំណើរលោក ម៉ាត់ ក្រី , លោក ម៉ាត់ ស្លីម៉ាន,លោកស៊ីត សូរីយ៉ា សមាជិកស.ស.យ.ក នៅស្រុក ត្រឡាចកំពង់ បានចុះទៅកាន់ទីនោះកាលពីព្រឹកថៃ្ងទី០៦ ខែឧសភា ឆ្នាំ២០១៥ ។
អាជ្ញាធរដែនដីបានអោយដឹងថា៖ គ្រួសារទី១ ប្តីឈ្មោះ ទី ហ៊ីម អាយុ៥៥ឆ្នាំ និងប្រពន្ធឈ្មោះ ម៉ាន តី អាយុ៥០ឆ្នាំ មានកូន៣នាក់ ពីមុនគ្រួសារគាត់មានមុខរបរឡើងត្នោត តែក្រោយមកមានជំងឺប្រចាំកាយទាំងប្តី និងប្រពន្ធ មានកូនចំនួ៣នាក់ តាំងពីគាត់មានជំងឺ មកមិនអាចរកមុខរបរទទួលទានបានទើបគាត់ អោយកូនស្រីបង ទៅរស់ នៅ មណ្ឌលគ្រាន់បានបន្តការសិក្សា។ ចំណែកគ្រួសារទី២ប្តីឈ្មោះលីយូសុះអាយុ៣២ឆ្នាំ និងប្រពន្ធមានឈ្មោះ រ៉េន ទះ អាយុ៣០ឆ្នាំ មានកូនម្នាក់ អាយុជាង១ឆ្នាំ ដោយគ្មានទីពឹង និង គ្មានដីធ្វើស្រែជួលគេធ្វើហូបមិនគ្រប់គ្រាន់ ដោយកូនតូចមិនអាចទៅធ្វើការធ្ងន់បាន។
លោក ម៉ាត់ក្រី សមាជិក ស.ស.យ.ក ស្រុកំពង់ត្រឡាចបានអោយដឹងថា៖ អំណោយដែលបានយកទៅជូន គ្រួសារក្រីក្រ២គ្រួសារនេះ ក្នុងមួយគ្រួសារទទួលបាន ថវិកា៥ម៉ឺនរៀល,អង្ក៧៥គីឡូក្រាម,ក្រម៉ា១, សារ៉ុង១ ភួយ១ ,អាវយឺត១ ,ស្ករស៥គីឡក្រាម , ទឹកត្រី១យួរ , ទឹកស៊ីអ៊ីវ១យួរ , សាប៊ូ២ដុំ និងដែលថវិកានិងសម្ភារៈ គ្រឿងឧប ភោគ បរិភោគទាំងនេះ ជាអំណោយរបស់ ស.ស.យ.ក ខេត្ត និងស្រុកកំពង់ត្រឡាច។
លោក សាន់យូ ក៏បានផ្តាំផ្ញើដល់អាជ្ញាធរដែនដីសូមជួយមើលគ្រួសារទាំង២នេះ និងគ្រួសារក្នុងមូលដ្ឋានរបស់ខ្លួន ដែលជួបការលំបាកនិងរាយការណ៍បានទាន់ពេលវេលាជូនថ្នាក់លើវបាន់ទាន់ពេលវេលាហើយលោកក៏បានផ្តាំផ្ញើ ដល់គ្រួសារទាំងត្រូវចេះថែទាំសុខភាពដោយរស់នៅស្អាតហូបស្អាតទើបយើងមិនមានជំងឺមកបៀតបៀងបាន។
គ្រួសារក្រីក្រ និងលោកទីហ៊ីម និងលោកលីយូសុះ សូមថ្លែងអំណរគុណយ៉ាងជ្រាវជ្រៅ ចំពោះការផ្តល់អំណោយ ដ៏មានតម្លៃនេះ ដែលពួកគាត់កំពុងតែជួបការលំបាកក្នុងជីវភាពដ៏សែនយ៉ាប់យ៉ឺន។ ខណៈនោះដែរពួកគាត់បានថ្លែងអំណរគុណ និងជូនពរ សូមម្ចាស់ទានទាំងអស់មានសុខភាពល្អ ទទួលបានជ័យជំនះគ្រប់ភារកិច្ច គ្រប់ភារកិច្ច៕ ដោយ រិទ្ធិ ជ័យ
http://ift.tt/1bA6Zcz