Insurance

728x90

លោក​នគរ​ស័ក្តិ​៤ មហាជន​ព្រួត​គ្នា​វាយ​បែកក្បាល ដោយសារ​បើកឡាន​បុក​អ្នកជិះ​ម៉ូតូ ហើយ​បើក​រត់​ទាំង​ម៉ូតូ​កៀប​នៅក្រោម​ពោះ​ឡាន​

​ខេត្ត​ត្បូងឃ្មុំ ៖ មន្ដ្រីនគរបាល​ពាក់​ស័ក្ដិ​៤​មាន តួនាទី​ជា​អនុប្រធាន​ការិយាល័យ​អត្ដ​សញ្ញាណ​ប័ណ្ណ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ដ​ត្បូងឃ្មុំ ត្រូវបាន​ប្រជាពលរដ្ឋ​ឡោមព័ទ្ធ​វាយ បណ្ដាល​បែកក្បាល​ហូរឈាម បន្ទាប់ពី​បើកឡាន​បុក​អ្នកជិះ​ម៉ូតូ និង​កៀប​ម៉ូតូ​ជាប់​នៅក្រោម​ឡាន​រួច​បើក​អូស​រត់ កាលពី​វេលា​នា​ព្រឹក​ថ្ងៃទី​៨ ខែឧសភា ឆ្នាំ​២០១៥ នៅមុខ វត្ដ​ពន្លា ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ​។​

មន្ដ្រីនគរបាល​មូលដ្ឋាន​បាន​បញ្ជាក់ថា មន្ដ្រីនគរបាល ដែល​ពលរដ្ឋ​វាយ​ដោយសារតែ​បើកឡាន​បុក​គេ​ហើយ​រត់ នោះ​មានឈ្មោះ មឿ​ន លាង​ហេង បាន​បើករថយន្ដ​ម៉ាក​លុ​ច្ស​ស៊ី​ស ៤៧០ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 2A-0524 បានធ្វើ ដំណើរ​ទៅធ្វើ​ការ​នា​ព្រឹក​ថ្ងៃទី​៨ ខែឧសភា ឆ្នាំ​២០១៥ លុះដល់​ចំណុចកើតហេតុ​នៅមុខ វត្ដ​ពន្លា ស្រុក​ពញាក្រែក បាន​បុក​អ្នកជិះ​ម៉ូតូ​ម្នាក់ តែ មិនបាន​ឈប់​រថយន្ដ ចុះ​ដោះស្រាយ​ជាមួយ ជនរងគ្រោះ​នោះឡើយ បាន​បើក រថយន្ដ​អូស​ម៉ូតូ​នៅ​ពីក្រោម​ពោះ​ឡាន រហូតដល់​ក្រុង​សួង ទើប​កម្លាំង​សមត្ថកិច្ច ឃាត់​បាន ។ 

គ្រាន់តែ​ឃាត់​រថយន្ត​បាន​ភ្លាម​មហាជន ដែល​ខ្លះ​ប្រដេញ​តាម និង​ខ្លះ​នៅក្បែរៗ​នោះបាន​ស្វាគមន៍​លោក ស័ក្ដិ​៤ ដែល​បាន​បើករថយន្ត​បុក​គេ​ហើយ​ជិះ​រត់​នោះ​បែកក្បាល​ហូរឈាម​ដោយ​ពួកគេ​ខឹង​ថា​មិន​អាណិតអាសូរ​អ្នកជិះ​ម៉ូតូ ហើយ​ម្យ៉ាងទៀត​ខ្លួន​ជា​មន្ត្រីនគរបាល​ស្រាប់​មានការ​យល់ដឹង​អំពី​ច្បាប់ ហេតុ​អី​មិនមាន​ការទទួលខុសត្រូវ​។ ភ្លាមនោះ​នគរបាល​មូលដ្ឋាន​បាន​ជួយ​អន្តរាគមន៍ និង​បាន​ហើយ​បាន​សន្យា​ដោះស្រាយ​រឿងនេះ​ជាមួយ​ជនរងគ្រោះ​ដែលជា​ម្ចាស់​ម៉ូតូ​៕

KA-09-05-2015-28 KA-09-05-2015-27


http://ift.tt/1JyTpBM
លោក​នគរ​ស័ក្តិ​៤ មហាជន​ព្រួត​គ្នា​វាយ​បែកក្បាល ដោយសារ​បើកឡាន​បុក​អ្នកជិះ​ម៉ូតូ ហើយ​បើក​រត់​ទាំង​ម៉ូតូ​កៀប​នៅក្រោម​ពោះ​ឡាន​ លោក​នគរ​ស័ក្តិ​៤ មហាជន​ព្រួត​គ្នា​វាយ​បែកក្បាល ដោយសារ​បើកឡាន​បុក​អ្នកជិះ​ម៉ូតូ ហើយ​បើក​រត់​ទាំង​ម៉ូតូ​កៀប​នៅក្រោម​ពោះ​ឡាន​ Reviewed by yim PH on 3:20 AM Rating: 5

Entertainment

ads
Powered by Blogger.