Insurance

728x90

អេ​ស្កា​វ៉ា​ត់​ទ័​រ​ឈួ​ស​ព្រំដី​ទំនាស់​មួយគ្រឿង ត្រូវបាន​សមត្ថកិច្ច​ឃាត់ទុក ក្នុង​រឿង​ទំនាស់​ដីស្រែ​របស់លោក​មេ​ភូមិ​២​នាក់​នៅ​ស្រុក​កំពង់ត្រឡាច​ដណ្តើម​គ្នា​យក​ឈ្នះ​

​ខេត្តកំពង់ឆ្នាំង​៖ ដីស្រែ​នៅជាប់​ផ្លូវជាតិ​លេខ​៥​មួយកន្លែង ដែល​កំពុង​មានតម្លៃ និង​មានទំនាស់​យូរ​ឆ្នាំ ដោះស្រាយ​មិន​ដាច់ស្រេច នៅ​រសៀល​ថ្ងៃទី​០៨ ខែឧសភា ឆ្នាំ​២០១៥ លោក នុត សាមឿន អតីត​មេភូមិ​ទឹកល្អក់ ឃុំ​សែ​ប​បាន​ប្តឹង​ផ្ទាល់មាត់​តាម​ទូរស័ព្ទ​ទៅ​លោក​ព្រះរាជអាជ្ញា សាលាដំបូង​ខេត្ត ថា​លោក ថៃ ហ៊ី មេភូមិ​តា​ជេស ឃុំ​តា​ជេស បាន​យក​អេ​ស្កា​វ៉ា​ត់​ទ័​រ​មួយគ្រឿង​មក​ឈូស​លើក​ព្រំ រំលោភ​យក​ដីស្រែ​របស់​គាត់​ក្នុងភូមិ ទឹកល្អក់ ឃុំ​សែ​ប ស្រុក​កំពង់ត្រឡាច នៅ​ព្រឹក​ថ្ងៃទី​០៨ ខែឧសភា ឆ្នាំ​២០១៥​។ ករណីនេះ​លោក​មេភូមិ​ទាំង​២ ដណ្តើម​គ្នា​យកឈ្នះ​រៀងៗ​ខ្លួន​ត្រូវបាន លោក យូ​ទិ​ត្យ​វឌ្ឍនៈ ព្រះរាជអាជ្ញា​សាលាដំបូង​ខេត្ត បាន​បញ្ជារ​អោយ លោក​អធិការនគរបាល​ស្រុក​កំពង់ត្រឡាច ឃាត់ទុក​អេ​ស្កា​វ៉ា​ត់​ទ័​រ មួយគ្រឿង​នោះ​នៅ​ប៉ុស្តិនគរបាល​រដ្ឋបាល សែ​ប នៅ​ម៉ោង​២​រសៀល​ថ្ងៃទី​០៨ ខែឧសភា ឆ្នាំ​២០១៥ ដើម្បីអោយ​ភាគី​ទំនាស់​ទាំង​២ បង្ហាញ​ឯកសារ ដីធ្លី ដោះស្រាយ​គ្នា​តាមផ្លូវ​ច្បាប់​នៅ​សាលាដំបូង​ខេត្ត​។​

លោក នុត សាមឿន អាយុ​៥៦​ឆ្នាំ រស់នៅ​ភូមិ​ទឹកល្អក់ អតីត​មេភូមិ​ទឹកល្អក់ ឃុំ​សែ​ប ស្រុក​កំពង់ត្រឡាច ជា​អ្នកប្តឹង​ក្នុង​រឿង​ខាងលើនេះ​បាន​និយាយ​អោយដឹង​នៅ​លើដី​ទំនាស់​ចំណុច​ខាងលើនេះ​ថា​៖ គាត់​បាន​កាន់កាប់​ដីស្រែ​នៅ​ចំណុច​ខាងលើនេះ​ទំហំ​៦.២៦៦​ម៉ែត្រការ៉េ តាំងពី​ឆ្នាំ​១០៧៩​មក ដោយមាន​លិខិត​កាន់កាប់​ដីធ្លី ទទួល ស្គាល់​ដោយ​អាជ្ញាធរ​ភូមិ ឃុំ នៅ​ឆ្នាំ​២០០៧ និង​បាន​អាស្រ័យ​ផល​ធ្វើស្រែ​ជា​រៀងរាល់ឆ្នាំ​។​នៅ​ព្រឹក​ថ្ងៃទី​០៨ ខែឧសភា ឆ្នាំ​២០១៥ អ្នកភូមិ​បាន​ប្រាប់​គាត់​ថា​មាន​អេ​ស្កា​វ៉ា​ត់​ទ័​រ​មួយគ្រឿង​របស់​កូន លោក ថៃ ហ៊ី បានមក​រុះ របង​ស្រែ​គាត់​ចោល ឈូសឆាយ​ដីស្រែ​លើក​ក្រវ៉ាត់​ព្រុំ​រំលោភ​យក​ដីស្រែ​របស់គាត់ ទើប​នៅ​រសៀល​ថ្ងៃទី​០៨ ខែឧសភា នេះ​គាត់​បាន​ប្តឹងទៅ​លោក​ព្រះរាជអាជ្ញា​សាលាដំបូង​ខេត្ត​ជួយ​អន្តរា​គម​។​

​ដោយឡែក លោក ឡា​ច ឌុំ អាយុ​៦២​ឆ្នាំ រស់នៅ​ក្នុងភូមិ​ទឹកល្អក់ ក៏បាន​អោយដឹង​ដែរ​ថា​៖ គាត់​មាន​ដីស្រែ ទំហំ ៨.៤៧៥​ម៉ែត្រការ៉េ ជាប់​ដីស្រែ លោក នុត សាមឿន ក៏ត្រូវ​បាន លោក ថៃ ហ៊ី ឈូស​លើក​ព្រុំ​ប៉ះពាល់​រំលោភ​យក​ដីស្រែ​គាត់​ដែរ ដែល​ដីស្រែ​នេះ​គាត់​បាន​កាន់កាប់​ធ្វើស្រែ​អាស្រ័យ​ផល​តាំងពី​ឆ្នាំ​១៧៧៩​រហូតមក​និង​មាន​លិខិត​ស្នើសុំ​កាន់កាប់​ដីធ្លី​ទទួលស្គាល់​ដោយ​ភូមិ​ឃុំ​នៅ​ឆ្នាំ​២០០៧​ត្រឹមត្រូវ​។​

ពាក់​ព​ន្ធ័​ក្នុង​រឿង​ទំនាស់​ដីស្រែ​នៅ​ចំណុច​ខាងលើនេះ នៅ​រសៀល​ថ្ងៃទី​០៨ ខែឧសភា ឆ្នាំ​២០១៥ នៅក្នុង​ប៉ុស្តិ៍ នគរបាល រដ្ឋបាល​សែ​ប លោក ថៃ ហ៊ី បាន​និយាយ​អោយ​អ្នក​តក​ព័ត៌មាន​យើង​ដឹងថា​៖ នៅ​ព្រឹក​ថ្ងៃទី​០៨​ខែ​ ​ឧសភា ឆ្នាំ​២០១៥ លោក​បាន​ជួល​គ្រឿងចក្រ​របស់​កូន​ក្នុង​មួយថ្ងៃ​ថ្លៃ​៣០០​ដុល្លា អោយ​ឈូស​ដី​លើក​ជា​ព្រុំ​ក្រវ៉ា​ ​ត់​ដីស្រែ​របស់គាត់​ទំហំ​២០​អារ ដែលមាន​ទទឹង​២០​ម និង​បណ្តោយ​១០០​ម ដែល​ដីស្រែ​នេះ លោក បាន​ទិញ​ពី ក្រុមហ៊ុន​នៅ​ឆ្នាំ​២០០៧ ដោយមាន​ឯកសារ​ត្រឹមត្រូវ និង​មាន​ទាំង​លោក នុត សា​មឿ​ម ជា​មេភូមិ​ជំនាន់​នោះ បាន ចុះហត្ថលេខា​ទទួលស្គាល់​ការលក់​ដី​នេះ​អោយ​ក្រុមហ៊ុន​ផងដែរ​។ ក្រោយមក​លោក​បាន​ចាក់ដី​បំពេញ លើដី​ស្រែ​នេះ​ចំនួន​៤៣​ឡាន បានធ្វើ​របង​បង្គោល​ផ្ចឹក​ព​ទ្ធ័​ដី​នេះ និង​បាន​ធ្វើស្រែ​លើដី​នេះ​រយៈ ពេល​៥​ឆ្នាំ​ជាប់ៗ គ្នា បន្តបន្ទាប់​មកដល់ពេលនេះ​លោក នុត សាមឿន​មិនដែល​ចោទប្រកាន់ថា​ដីស្រែ​នេះ​ថា ជា​របស់គេ​ដូច្នេះ ឡើយ​។​

លោក ថៃ ហ៊ី បាន​អោយដឹងទៀតថា​៖​នៅក្នុង​រដូវវស្សា​ឆ្នាំ​២០១៤ ពេល​លោក​ធ្វើស្រែ​ពង្រោះ​លើដី​ស្រែ​នេះ របស់ខ្លួន កាលណោះ​លោក ឡា​ច ឌុំ ជា​បង លោក នុត សាមឿន បានមក​រុះរបង​ដីស្រែ​គាត់​ចោល និង​បាន​ភ្ជួរ ស្រូវពង្រោះ​គាត់​ចោល បន្ទាប់មក​ពេល​លោក​ប្តឹង​នគរបាល​ប៉ុ​សិ​សែ​ប ពេលនោះ​លោក ឡា​ច ឌុំ បានទទួល ស្គាល់​កំហុស និង​បាន​សង​ថ្លៃ​ការ​ខូ​ត​ខាត​ស្រូវពង្រោះ​ជូន​លោក​ចំនួន​១០​ម៉ឺន​រៀល ដោយមាន​ឯ​សារ​ជា ភ័ស្តុតាង​នៅ​នគរបាល​ប៉ុស្តិ​សែ​ប​ស្រាប់​។ ករណី​ទំនាស់​ដីស្រែ​ខាងលើនេះ លោក នុត សាមឿន និង​លោក ថៃ ហ៊ី ថា​នឹង​យក​ឯកសារ​ពាក់ព័ន្ធ​ដីស្រែ​នេះ​រៀងៗ​ខ្លួន ទៅ​បង្ហាញ​លោក​ព្រះរាជអាជ្ញា​ខេត្ត​នៅ​ថ្ងៃ​ច​ន្ទ័​ទី​១១ ខែឧសភា ឆ្នាំ​២០១៥​ខាងមុខនេះ ថា​តើ​អ្នកណា​រំលោភ​ដីស្រែ​អ្នកណា​នោះ​នឹង​ដឹង​ច្បាស់​ហើយ​៕ ដោយ រិ​ទ្ធិ ជ័យ ​​ KA-10-05-2015-20 KA-10-05-2015-19 KA-10-05-2015-16 KA-10-05-2015-18 KA-10-05-2015-14


http://ift.tt/1J2pfce
អេ​ស្កា​វ៉ា​ត់​ទ័​រ​ឈួ​ស​ព្រំដី​ទំនាស់​មួយគ្រឿង ត្រូវបាន​សមត្ថកិច្ច​ឃាត់ទុក ក្នុង​រឿង​ទំនាស់​ដីស្រែ​របស់លោក​មេ​ភូមិ​២​នាក់​នៅ​ស្រុក​កំពង់ត្រឡាច​ដណ្តើម​គ្នា​យក​ឈ្នះ​ អេ​ស្កា​វ៉ា​ត់​ទ័​រ​ឈួ​ស​ព្រំដី​ទំនាស់​មួយគ្រឿង ត្រូវបាន​សមត្ថកិច្ច​ឃាត់ទុក ក្នុង​រឿង​ទំនាស់​ដីស្រែ​របស់លោក​មេ​ភូមិ​២​នាក់​នៅ​ស្រុក​កំពង់ត្រឡាច​ដណ្តើម​គ្នា​យក​ឈ្នះ​ Reviewed by yim PH on 10:00 PM Rating: 5

Entertainment

ads
Powered by Blogger.