បុរសឈ្មោះ ធី ហួត ជាឧកញ៉ាសេះហោះត្រូវចាប់ខ្លួន
ខេត្តរតនគិរី៖ ចៅក្រមសាលាដំបូងខេត្តរតនគិរី លោកស្រី ជ័យ មាលា បានចេញដីការឃាត់ខ្លួនបុរស ម្នាក់ ដែលតាំងខ្លួនជាឧកញ៉ា។ បន្ទាប់ពី ជនសង្ស័យត្រូបានកម្លាំងកងរាជអាវុធហត្ថមូលដ្ឋានក្រុងបានលុងឃាត់ខ្លួន កាលពីព្រឹកថ្ងៃទី ២៧ ខែឧសភា ឆ្នាំ២០១៥ ស្ថិតនៅភូមិទេសអន្លង់ សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី។
លោកវរសេនីយ៍ត្រី ហៃវ ណ្ណារ៉ា មេបញ្ជាការកងរាជអាវុធហត្ថមូលដ្ឋានបានឲ្យដឹងថា៖ ករណីឆបោក និងក្លែងបន្លំឯកសារសាធារណៈ(តាំងខ្លួនជាឧកញ៉ាសេះហោះ)នេះ កម្លាំងរបស់លោកអនុវត្តតាមដីការ បង្គាប់ឲ្យចាប់ខ្លួនបុរសម្នាក់ឈ្មោះ ធី ហួត ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខ របរមិនពិតប្រាកដ មានស្រុក កំណើត នៅឃុំ មេមង ស្រុកមេមុត ខេត្តត្បូងឃ្មុំ។
លោកហៃ វណ្ណារ៉ា បានបញ្ជាក់ថា ជនសង្ស័យនេះបានដើរតួជាឧកញ៉ាបង្អួតគេឯង ពេញខេត្តរតនគិរីយើងនេះជាយូរមកហើយ។ លុះដល់មានដីការចេញដោយលោកស្រី ជ័យ មាលា ចៅក្រមសាលាដំបូងខេត្ត ទើបមានវិធានការចុះអនុវត្តដីការឃាត់ខ្លួនជនសង្ស័យខាងលើនេះទំនងថ្វើឡើងតាមបណ្តឹង អ្នករងគ្រោះណាម្នាក់។ ទោះយ៉ាងណាជនសង្ស័យដែលតាំងខ្លួនជាឧកញ៉ានេះ សមត្ថកិច្ចមិនបានបញ្ជាក់ប្រាប់អ្នកកាសែតថាបានឆបោកអ្នកណាខ្លះនោះទេ។
បច្ចុប្បន្នជនសង្ស័យត្រូវបានចៅក្រមចេញបញ្ជាអោយឃុំខ្លួនបណ្តោះអាសន្ននៅពន្ធនាគារភ្នំស្វាយនៅព្រឹកថ្ងៃដដែល(ទី២៧ ខែឧសភា ឆ្នាំ២០១៥) ដើម្បីស្រាវជ្រាវរកស្ថានទម្ងន់ទោសបន្ថែមចោទលើជននោះទៅតាមផ្លូវច្បាប់៕ លី វណ្ណៈ
http://ift.tt/1KCppJ5