អាអ៊ែប្លែត យ៉កឡើងចំណោទ អាស្មាស់រីវូ បោះពួយចុះចំណោទបុកគ្នាចំពេញទំហឹង លាន់ស្នូរដូចរន្ទះបាញ់ ម្នាក់ស្លាប់ចេញខូរឈាមក្រាលលើថ្នល់ និងម្នាក់ទៀតស្លាប់នៅមន្ទីរពេទ្យ
ខេត្តព្រះសីហនុ៖ បុរសវ័យក្មេងអ្នកបើកបរម៉ូតូមិនប្រណីល្បឿន២នាក់ ម្នាក់បានស្លាមធ្លាយខួរ ចេញពីក្បាលភ្លាមៗនៅកន្លែងកើតហេតុ និងម្នាក់ទៀតបានស្លាប់នៅពេលបញ្ជូនទៅមន្ទីរ ពេទ្យ ដោយសារពួកគេទាំងពីរនាក់ជិះម៉ូតូបញ្ច្រាស់ទិសគ្នា ម្ខាងយ៉កឡើងចំណោទ និ ងម្ខាងទៀតបោះពួយចុះចំណោទ ល្បឿនលឿនដូចគ្រាប់ព្រួញ ទាំងសងខាង ហើយបានបុកចំពេញទំហឹង លាន់ស្នូរដូរន្ទះបាញ់ ធ្វើឲ្យអ្នកបើកបរទាំងពីរហោះផ្លោងចេញពីម៉ូតូទៅបោកក្បាលផ្ទប់នឹងថ្នល់ បែកចេញខួរស្លាប់មុនក្រោយគ្នាទាំងពីរនាក់ឈាមក្រាលលើថ្នល់។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏ញាក់សាច់នេះបានកើតឡើងកាលពីវេលាម៉ោង៤និង៥៥នាទី យប់ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៥ នៅចំណុចមុខផ្សារចិន ស្ថិតក្នុងភូមិ១ សង្កាត់លេខ៤ ក្រុងព្រះសីហនុ។
សមត្ថកិច្ចបាននិយាយអោយដឹងថា៖ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ដែលកើតឡើងដោយសារ ម៉ូតូបុលនឹងម៉ូតូនោះ បណ្តាលអោយម្ចាស់ម៉ូតូម៉ាកអ៊ែប្លែតបានស្លាប់នៅនឹងកន្លែងកើតហេតុ។ ចំណែកភាគីម្ខាងទៀត បាន បញ្ជូនទៅសង្គ្រោះនៅមន្ទីពេទ្យឯកជនតែដោយសារស្ថានភាពធ្ងន់ធ្ងរពេក បានបញ្ជូនបន្តមកមន្ទីពេទ្យបង្អែកចំការចេកខេត្តក៏បានស្លាប់ក្នុងមន្ទីពេទ្យនោះទៀត។
សមត្ថកិច្ចបានឲ្យដឹងទៀតថា៖ ជនរងគ្រោះទាំងពីរនាក់ ទី១ឈ្មោះ សំ សុខន ភេទប្រុស អាយុ២៤ ឆ្នាំ (ស្លាប់ក្នុង មន្ទីរពេទ្យ) មានទីលំនៅភូមិ១ សង្កាត់លេខ៤ ក្រុងព្រះសីហនុ បើកបរម៉ូតូស្មាស់រីវូពណ៌ខៀវ ពាក់ស្លាក លេខក្រ ព្រះសីហនុ 1B-0877 ក្នុងទិសដៅពីលិចទៅកើត បានបុកគ្នាជាម៉ូតូម៉ាក អ៊ែប្លែតពណ៌ស គ្មានស្លាកលេខ បើកបរដោយឈ្មោះ សា អ៊ម ភេទប្រុស អាយុ២៤ឆ្នាំ មានទីលំនៅភូមិ៥ សង្កាត់លេខ៤ ក្រុងព្រះសីហនុ មុខរបរជាកម្មករកាប់គោ (ស្លាប់នៅកន្លែងកើតហេតុ)។ ដោយឡែកយោងតាមប្រភពពីសាក្សីនៅក្បែរកន្លែងកើតហេតុបានអះអាងថា៖ នៅមុនកើតហេតុខណៈពេលរូបគាត់បើកតូបលក់អាហារពេលព្រឹក បានឃើញម៉ូតូម៉ាកអ៊ែប្លែតពណ៌ស ម្ចាស់អត់ពាក់មួកការពារបើកបរឡើងពីចំណោទអូរ១ យ៉ាយលឿនស្លេវ ក្នុងទិសដៅពីកើតមកលិច លុះពេលមកដល់ចំណុចកើតហេតុស្រាប់តែមានម៉ូតូមួយគ្រឿងទៀតម៉ាកស្មាស់រីវូពណ៌ខៀវ អ្នកបើកបរអត់ពាក់មួកការពារដូចគ្នា បើកក្នុងល្បឿនលឿនបះសក់ បញ្ច្រាសទិសគ្នា ហើយបានរេចង្កូតមកបុកម៉ូតូអ៊ែប្លែតយ៉ាងពេញទំហឹងលាន់សូរដូចផ្ទុះគ្រាប់បែកបណ្តាលអោយម្ចាស់ម៉ូតូទាំងពីរខ្ទាតផ្លោងចេញពីម៉ូតូដួលបោកមុខនឹងថ្នល់បែកក្បា លហូរឈាមជោគថ្នល់យ៉ាងរន្ធត់ ហើយម្ចាស់ម៉ូតូម៉ាកអ៊ែប្លែតបានស្លាប់ដោយធ្លាយខួរ ចេញពីក្បាល។
ក្រោយកើតហេតុសមត្ថកិច្ចចុះវាស់វែងកត់ត្រាចំណុចកើតហេតុ ហើម៉ូតូទាំង២ ត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកខេត្តរងចាំការដោះស្រាយ។ ចំណែកសាកសពទាំងពីរ ត្រូវបានក្រុមគ្រួសារដឹកយកទៅកាន់លំនៅដ្ឋានរៀងៗខ្លួនដើម្បីធ្វើបុណ្យទាំងក្តីសោកសង្រេង ៕ សមុទ្រខៀវ
http://ift.tt/1RtESvS