ក្រុមចោឆក់តាមសមុទ្រ២នាក់ បន្ទាប់ពីធ្វើសកម្មភាពបានជាង១ម៉ោងប៉ូលិសចាប់វ៉ៃខ្នោះ
ខេត្តព្រះសីហនុ៖ ប្រតិបត្តិការបង្ក្រាបយ៉ាងក្តៅគគុកប្រកបដោយជោគជ័យត្រូវបានធ្វើឡើង ក្រោមការបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៏ ជូន ណារិន ស្នងការនគរបាលខេត្តព្រះសីហនុ បន្ទាប់ពី បានទទួលពាក្យបណ្តឹងពីជនរងគ្រោះ នូវករណីលួចមានស្ថានទម្ងន់ទោសដោយប្រព្រឹត្តហិង្សា ប៉ូលិសបានឃាត់ខ្លួនបានជនសង្ស័យបានចំនួន២នាក់ ក្រោយជនសង្ស័យធ្វើសកម្មភាពនរយៈពេលត្រឹម១ម៉ោងកន្លះ នាល្ងាចថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៥នេះ។
លោកវរសេនីយ៍ទោ ញ៉ែត ភ័ណ្ឌ នាយការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុបានអោយដឹងថា កាលពីថ្ងៃទី៧ ខែឧសភា ឆ្នាំ២០១៥ ម៉ោង១៤ និង៣០នាទី នៅចំណុចពយតាមូង ស្ថិតក្នុងភូមិ៤សង្កាត់លេខ ក្រុងព្រះសីហនុ ជនសង្ស័យឈ្មោះ ម៉េត មិត ភេទប្រុស អាយុ១៨ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិ២ សង្កាត់លេខ២ ក្រុងព្រះសីហនុ និងឈ្មោះ ណាន រតនា ភេទប្រុស អាយុ១៦ មុខរបរមិនពិតប្រាកដ ស្នាក់នៅ ទួលខ្សាច់ ស្ថិតក្នុងភូមិ២ សង្កាត់លេខ៤ ក្រុងព្រះសីហនុបានធ្វើសកម្មភាពលួចសម្ភារៈ និងវាយជនបរទេស LEWPRTHY BRODIEALEXANDRA ភេទស្រី អាយុ២០ឆ្នាំ ជនជាតិអង្គគ្លេស ជាអ្នកទេសចរណ៍ កាន់លិខិតឆ្លងដែនលេខ ៥២៣០៦៣៦៥៤ ស្នាក់នៅភូមិ៤ សង្កាត់លេខ០៤ ក្រុងព្រះសីហនុ បាត់បង់ទ្រព្យសម្បត្តិ ម៉ាស៊ីនថតរូប ០១គ្រឿង កាបូបក្រវ៉ាត់ចង្កេះ ០១ និងលុយ៥០០០រៀល។
បច្ចុប្បន្នជនសង្ស័យទាំង២នាក់ ត្រូវនគរបាលជំនាញព្រហ្មទណ្ឌ សាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្ត ចាត់ការតាម និតិវិធីច្បាប់៕ ដោយ សមុទ្រខៀវ
http://ift.tt/1EhDynD