នគរបាលដាក់កម្លាំងសម្រួលចរាចរណ៍រៀងរាល់ថ្ងៃនៅមុខសាលារៀន និងវិទ្យាល័យនៅតាមផ្លូវជាតិក្នុងខេត្តទប់ស្កាត់ និងបញ្ចៀសគ្រោះថ្នាក់ចរាចរណ៍ដល់សិស្សនិងលោកគ្រូអ្នកគ្រូ
ខេត្តកំពង់ឆ្នាំង៖ ដើម្បីបញ្ចៀស និងទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ដល់សិស្ស និងលោកគ្រូអ្នកគ្រូដែលជាទំពាំង ស្នងឫស្សីនៅក្នុងខេត្តកំពង់ឆ្នាំង សមត្ថកិច្ចនគរបាលគ្រប់ស្រុក និងក្រុងកំពង់ឆ្នាំងបានដាក់កម្លាំងជារៀងរាល់ ថ្ងៃ សម្រួលចរាចរណ៍ទាំងព្រឹក ថ្ងៃត្រង់ និងល្ងាច នៅមុខសាលារៀន និងវិទ្យាល័យដែលមានទីតាំងនៅតាម ផ្លូវជាតិ តាមផែនការ លោកអភិបាលខេត្តជាបញ្ជាការឯកភាពខេត្ត និងលោកស្នងការនគរបាលខេត្តកំពង់ ឆ្នាំង។
លោកវរសេនីយទោ អៀរ ប៊ុនធឿន នាយការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកខេត្តបាននិយាយ អោយ ដឹង នៅព្រឹកថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៥នេះថា៖ តាមផែនការ របស់លោក ឈួរ ចន្ទ័ឌឿន អភិបាលខេត្ត និងជាបញ្ជាការឯកភាពខេត្ត និងលោកឧត្តមសេនីយត្រី ប្រាក់ វុឌ្ឍី ស្នងការនគរបាលខេត្តកំពង់ឆ្នាំង ជារៀង រាល់ សមត្ថកិច្ចនគរបាលចរាចរណ៍ និងសមត្ថកិច្ចមូលដ្ឋាន នៅតាមស្រុកក្រុងដែលមានសាលារៀន និងវិទ្យា ល័យ និងអនុវិទ្យាល័យនៅតាមបណ្តោយផ្លូវជាតិលេខ៥ បានចាត់តាំងដាក់កម្លាំងពង្រាយនៅមុខសាលារៀន និងវិទ្យាល័យ ដើម្បីសម្រួលចរាចរណ៍ អោយសិស្ស និងលោកគ្រូអ្នកគ្រូបានធ្វើដំណើរចូល និងចេញពីសាលា រៀន តាមសម្រួល ក្នុងគោលបំណងបញ្ចៀសគ្រោះថ្នាក់ចរាចរណ៍។
ក្រោយបានសមត្ថកិច្ចដាក់កងកម្លាំងស្រួលចរាចរណ៍តាមផែនការថ្នាក់លើ គ្រោះថ្នាក់ចរាចរណ៍ដែលធ្លាប់កើត មានប៉ះពាល់ដល់សិស្សនៅមុខសាលារៀន និងវិទ្យាល័យកន្លងមកក្នុងពេលសិស្សចេញ និងចូលរៀនត្រូវបាន កាត់ បន្ថយជាច្រើនករណី។
លោក អៀរ ប៊ុនធឿន បានអោយដឹងទៀតថា៖ រយៈពេលកន្លងមកនេះសមត្ថកិច្ចនគរបាលចរាចរណ៍ខេត្ត ស្រុក និងក្រុងបានចល័តកម្លាំងដាក់ប៉ុស្តិ៍ចល័តចាប់ល្បឿនរថយន្តស្ទើរតែរៀងរាល់ថ្ងៃ ដែលជាលទ្ធផល ក្នុងខែមេសាកន្លងមក ពិនិត្យឃើញមានរថយន្តពី១៥ទៅ២០% នៅតែបើកបរហួសល្បឿនកំណត់ក្នុងទីប្រជុំជន ដែលនៅក្នុងច្បាប់ចរាចរណ៍ចាស់ បានកំណត់អោយផាកពិន័យពី៥០០០រៀល ទៅដល់២៥.០០០រៀល និងត្រូវដកហូតប័ណ្ណបើកបរ ដោយច្បាប់កំណត់ថា៖ អ្នកបើកបរក្នុងទីប្រជុំជន មានល្បឿន៨០គីឡូម៉ែត្រក្នុង១ម៉ោង មានន័យថាបើកបរលើសល្បឿកំណត់៤០គីឡូម៉ែត្រក្នុង១ម៉ោងត្រូវដកហូតប័ណ្ណបើកបរ។ចំពោះច្បាប់ថ្មីវិញអាចនិងត្រូវផាកពិន័យគុណនិង៥ដង និងនៅពេលអនុក្រិត្យរបស់ប្រមុខរាជរដ្ឋាភិបាល ចេញអោយអនុវត្តក្នុងពេលខាងមុខនេះ ចំពោះអ្នកបើកបរគ្មានប័ណ្ណបើកបរនិងត្រូវមានទោសជាប់ពន្ធនាគារថែមទៀតផង។
សមត្ថកិច្ចសូមអំពាវនាវផងដែរ ដល់អ្នកបើកបរទាំងអស់ត្រូវតែគោរពច្បាប់ចរាចរណ៍អោយបាន ទើបអាច ជៀស វាងបានពីគ្រោះថ្នាក់ចរាចរណ៍ និងម្យ៉ាងទៀតក៏ត្រូវតែចេះយោគយល់អធ្យាស្រ័យគ្នាក្នុងពេលបើក បរ ផង ដែរទើបអាចគេចផុតពីគ្រោះថ្នាក់ចរាចរណ៍ជាយថាហេតុបាន។ក្នុងនេះដែលអ្នកបើកបររថយន្តដឹកថ្ម ដឹក ដី ខ្សាច់ ក៏ត្រូវតែគោរពច្បាប់ចរាចរណ៍ដោយត្រូវដឹកថ្ម ដី ខ្សាច់ កុំអោយហួសទ្រុងរថយន្ត និងត្រូងមានតង់ គ្របពីលើអោយជិត កុំអោយ ថ្ម ដីនិងខ្សាច់ទាំងនោះធ្លាក់មកលើផ្លូវកៅស៊ូដែលរលោងស្អាត ព្រោះថាកន្លង មកអ្នកបើកបរដឹក ដី ថ្ម និងខ្សាច់មួយចំនួនក៍ត្រូវបាន សមត្ថកិច្ចចាប់ផាកពិន័យប្រាក់ និងពិន័យអោយ លាង ថ្នល់កៅស៊ូអោយស្អាតទើបប្រគល់រថយន្តអោយធ្វើអាជីវកម្មវិញ។
តាមការកត់សំគាល់របស់យើង នៅរៀងរាល់សៅរ៍ អាទិត្យ តែងកើតមានគ្រោះថ្នាក់ចារចរណ៍ធំៗជាញឹក ដែលពេលខ្លះ ដោយសារតែសមត្ថកិច្ចនគរបាលចរាចរណ៍ក្រុង ស្រុក និងខេត្ត មិនបានដាក់កម្លាំងសមត្ថ កិច្ច ចាប់ល្បឿនករណីនេះប្រជាពលរដ្ឋស្នើសុំដល់សមត្ថកិច្ចគួរតែដាក់កម្លាំងចាប់ល្បឿនរថយន្តអោយបានជារៀងរាល់ថ្ងៃផងទើបអាចកាត់បន្ថយគ្រោះថ្នាក់ធំៗបាន៕ ដោយ រិទ្ធិ ជ័យ
http://ift.tt/1PuEw5k