Insurance

728x90

ស្ទាវ​ពីរ​ក្រុម​ពួនស្ទាក់​ប្រយុទ្ធ​គ្នា របួសធ្ងន់​ស្រាល​មួយចំនួន ចាប់បាន​១​នាក់ រត់ចោល​ផ្ទះ​៦​នាក់​

​ខេត្ត​ព្រះសីហនុ​៖ ស្ទាវ​១​ក្រុម​មាន​បក្ខពួក​៧​នាក់​បាន​ព្រួត​គ្នា​ប្រើ​ដំបង និង​កាំបិត​ស្ទាក់​វាយ និង​កាប់ ស្ទាវ​ដៃទទេ​១​ក្រុម​មាន​គ្នា​៦​នាក់ បណ្តាល​ឲ្យ​ស្ទាវ​ដៃទទេ​របួសធ្ងន់​១​នាក់​។ ហើយ​ក្រុមស្ទាវ​ពួនស្ទាក់​វាយ​កាប់​គេ​នោះ​ត្រូវ​សមត្ថកិច្ច​កងរាជអាវុធហត្ថ​ចាប់បាន​១​នាក់ កាលពី​វេលា​ម៉ោង​៥​ល្ងាច ថ្ងៃទី​០៥ ខែឧសភា ឆ្នាំ​២០១៥ នៅ​ចំណុច​គីឡូម៉ែត្រ​លេខ​៦ ស្ថិតនៅ​ផ្លូវ​ម៉ា​ឡេ ក្នុងភូមិ​វាល ឃុំ​កំពង់​សិលា ស្រុក​កំពង់​សិលា ខេត្ត​ព្រះសីហនុ ហើយ​ត្រូវ​សមត្ថកិច្ច​កងរាជអាវុធហត្ថ​ខេត្ត​បញ្ជូន​ខ្លួន​ទៅកាន់​សាលាដំបូង​ហើយ​កាលពី​រសៀល​ថ្ងៃទី​៧​ឧសភា​នេះ ក្នុង​បទ​ប្រព្រឹត្ត​អំពើហិង្សា​ដោយ មាន​ស្ថាន​ទម្ងន់ទោស​។​

លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ហេង ប៊ុន​ទី មេបញ្ជាការ​កងរាជអាវុធហត្ថ ខេត្ត​ព្រះសីហនុ បាន អោយដឹងថា មុនពេល​កើតហេតុ​គេ​បានឃើញ​ក្រុម​ក្មេង​ទំនើង​ពីរ​ក្រុម មួយក្រុម​មាន​គ្នា​០៦​នាក់​មាន​ដៃទទេ និង​មួយក្រុម​ទៀត​មាន​គ្មា ០៧​នាក់ ប្រដាប់​ដោយ​ដំបង កាំបិត និង​កាំភ្លើង​កែច្នៃ បាន​ពួនស្ទាក់​ធ្វើ​សកម្មភាព​កាប់​ចាក់​វាយ ទៅលើ​ក្រុមទី​១ បណ្តាល​ឲ្យ​មាន​អ្នករងរបួស​ធ្ងន់ធ្ងរ និង​ស្រាល​។

លោក​បន្តថា យុវជន​ម្នាក់​ឈ្មោះ សុខ តួ ភេទ​ប្រុស អាយុ​២១​ឆ្នាំ បាន​រងរបួស​យ៉ាងធ្ងន់ធ្ងរ និង​បញ្ជូនទៅ​ព្យាបាល ។ ដោយឡែក​ក្រុម​ក្មេង​ទំនើង​បង្កហេតុ ត្រូវបាន​កម្លាំង​ជំនាញ​បាន​ដេញ​ប្រថាប់​ចាប់​ប្រ​ភីង​បាន​ចំនួន​០១​នាក់ មានឈ្មោះ​ផាន់ សួយ អាយុ ២៧​ឆ្នាំ មាន​ទីលំនៅ ភូមិ​វាល ឃុំ​កំពង់​សិលា ស្រុក​កំពង់​សិលា និង​បក្ខពួក​ចំនួន ០៦​នាក់ ផ្សេងទៀត​បាន​រត់ចោល​ផ្ទះ​គេចខ្លួនបាត់​។ ទោះយ៉ាងណា​កម្លាំង​កង​រាជ​កំពុង​បន្ត​ស្វែងរក​ចាប់ខ្លួន​៕ សមុទ្រ​ខៀវ​ ​

KA-08-05-2015-07 KA-08-05-2015-06

​ ​


http://ift.tt/1zRozVk
ស្ទាវ​ពីរ​ក្រុម​ពួនស្ទាក់​ប្រយុទ្ធ​គ្នា របួសធ្ងន់​ស្រាល​មួយចំនួន ចាប់បាន​១​នាក់ រត់ចោល​ផ្ទះ​៦​នាក់​ ស្ទាវ​ពីរ​ក្រុម​ពួនស្ទាក់​ប្រយុទ្ធ​គ្នា របួសធ្ងន់​ស្រាល​មួយចំនួន ចាប់បាន​១​នាក់ រត់ចោល​ផ្ទះ​៦​នាក់​ Reviewed by yim PH on 10:32 PM Rating: 5

Entertainment

ads
Powered by Blogger.