Insurance

728x90

កម្មករ​ស៊ីឈ្នួល​អូស​រទេះដឹក​ទំនិញគេចពន្ធ​ឲ្យ​មេ​ឈ្មួញ​ជាង​១០០​នាក់ ផ្ទុះ​កុបកម្ម ឈានដល់​បំផ្លាញ​ទីតាំង​អគារ​គយ​នៅ​ច្រកទ្វារ​ក្រុង​ប៉ោយប៉ែត សមត្ថកិច្ច​កំពុង​ស្វែងរក​អ្នក​នៅ​ពីក្រោយ​ការ​ញួ​ស​ញ​ង់​នោះ​

​ខេត្តបន្ទាយមានជ័យ​៖ ការផ្ទុះ​ការតវ៉ា​ហិង្សា​ពី​សំណាក់​ក្រុមកម្មករ​ស៊ីឈ្នួល​អូស​រទេះ​ទំនិញ នៅ​ច្រកព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត ដែលមាន​គ្នា​ជាង ១០០​នាក់ ដែល​ថៅកែ​ទំនិញ​នាំចូល​ពី​ប្រទេស​ថៃ​ទាំងនោះ​នៅ​ពីក្រោយ​ខ្នង​នៃ​អំពើហិង្សា​យ៉ាង​កម្រោល​នោះ ជាដំបូង​ពួកគេ​បាននាំគ្នា​លើក​បដា​ប្រឆាំង​តវ៉ា​ថា​មន្ត្រី​គយ​មាត់ច្រក​ថា គាបសង្កត់​ពួកគេ ខណៈ​មានការ​ត្រួតពិនិត្យ​ទំនិញ​ដោយ​មេ​ឈ្មួញ​នាំ​ទំនិញ​បង្កប់​ក្នុង​រទេះ​ឲ្យ​កម្មករ​អូរ​ចូល​ទឹកដី​កម្ពុជា​បំ​រ៉ុង​គេចវេស​ការបង់ពន្ធ​នោះ​។ ករណី​ចាប់​ទំនិញ​នេះ​ពុំមែន​ចាប់​ទំនិញ​កម្មករ​នោះទេ​គឺ​ចាប់​ទំនិញ​របស់​ពួក​ឈ្មួញ​នាំ​ទំនិញ​ពី​ប្រទេស​ថៃ តែ​ត្រូវ​ពួក​មេ​ឈ្មួញ​នោះបាន​ខ្ចីដៃ​កម្មករ​អូស​រទេះ​ដោយ​ញួ​ស​ញ​ង់​ឲ្យ​ប្រឆាំងនឹង​សមត្ថកិច្ច​គយ ដាក់រទេះ​បិទផ្លូវ អុកឡុក​ពេញទំហឹង​ដើម្បី​ផ្គាប់ចិត្ត​មេ​ឈ្មួញ​កំហូច ហើយ​ឈានដល់​វាយកំទេច​របង ទ្វារ គប់​ដំ​ថ្ម​ដំ​ថ្ម​ដាក់​អគារ និង​រថយន្ត​បណ្តាល​ឲ្យ​ខូចខាត​យ៉ាងធ្ងន់ធ្ងរ​កាលពី​វេលា​ថ្ងៃត្រង់​ទី​២៥ ខែឧសភា​នេះ​។​

​ការតវ៉ា​រហូតដល់​ថ្ងៃត្រង់​ទី​២៥ ខែឧសភា​នេះ បានធ្វើ​ឲ្យ​ក្រុមកម្មករ​កាន់តែ​តានតឹង​ខណៈ​ឈ្មួញ​កំហូច​នៅ​ពីក្រោយ​រឿងនេះ​សប្បាយ​ចិត្តនឹង​កម្លាំង​តវ៉ា​ដ៏​ស្រួចស្រាវ​របស់​កម្មករ​ពួកគេ ដែល​ផ្តើម​ពី​ការត្រួត​ពិ​និ​ត្ត​ចាប់​ទំនិញគេចពន្ធ​នោះ​ថា​ជាការ​គាបសង្កត់​ធ្វើទុក្ខ​បិ​ក​ម្នេញ​កម្មរ​អូស​រទេះ​ទៅវិញ​។​ដោយ​ក្រុមកម្មករ​បាន​ស្រែក​ទាមទារ​ឲ្យ លោក ឈួន ហៃ ប្រធាន​សាខាគយ និង​រដ្ឋាករ ចេញមុខ​មក​ដោះស្រាយ ការតវ៉ា​របស់​ពួកគេ​ហាក់ដូចជា​ក្នុង​គោលបំណង​ជួយ​ការពារ​ឲ្យ​ថៅកែ​ជា​មេ​ឈ្មួញ​ឲ្យ​រក្សា​ឱកាស​នាំ​ទំនិញគេចពន្ធ​តាម​ទំនើងចិត្ត​បញ្ចៀស​ការត្រួតពិនិត្យ ចាប់​ពិន័យ​ពន្ធ​នោះ​។ កាត​វ៉ា​នៅ​ច្រកព្រំដែន​ប៉ោយប៉ែត​នោះ​បន្ទាប់ពី​ផ្ទុះ ហឹ​ង្សា សមត្ថកិច្ច​បានធ្វើការ​បំបែក​ក្រុមកម្មករ​ទាំង​នោះ ដោយសារ​ពួកគេ​បាន​បិទផ្លូវ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៥ មិន​ឲ្យ​ធ្វើ​ចរាចរណ៍ ដែលជា​ការឆ្លើយតប​ការត្រួតពិនិត្យ និង​ចាប់​ទំនិញ​មេ​ឈ្មួញ​ដែល​ពួកគេ​ស៊ីឈ្នួល​ដឹក​អូស​ឲ្យ​នោះ​។​

​ការប្រើ​កម្លាំង​បំបែក​របស់​កម្លាំង​សមត្ថកិច្ច​ចម្រុះ​បាន​បណ្តាល​ឲ្យ​បុរស​ម្នាក់​ដែលជា​អ្នក​តវ៉ា​ក្នុងនោះ​ទទួលរង​របួសធ្ងន់ បញ្ជូន​ទៅកាន់​ម​នី្ទ​រ​ពេទ្យ​បង្អែក​ក្រុង​ប៉ោយប៉ែត​ភ្លាមៗ​។ ក្រោយមក​ក៏បាន​លេចឮ​ព័ត៌មាន​ថា បុរស​ម្នាក់ នោះបាន​ស្លាប់​នៅ​មន្ទីរពេទ្យ ទើប​ធ្វើ​ឲ្យ​កម្មករ​អូស​រទេះ​កំពុង​តវ៉ា​នោះ ឆេះ​កំហឹង​ឈានទៅដល់​ការ​គប់ និង​វាយបំផ្លាញ​អគារ​ការិយាល័យ​គយ និង​រដ្ឋាករ ក្រុង​ប៉ោយប៉ែត រហូតដល់​ខូចខាត​រថយន្ត​អស់​ចំនួន ៦​គ្រឿង និង​សម្ភារៈ​ផ្សេងៗ​ផងដែរ​។ ដែល​សកម្មភាព​ហិង្សា​របស់​កម្មករ​នោះ​មាន​ភាព​សាហាវ ជាការ​គម្រាមកំហែង​ដល់​ស​ត្តិ​សុខ​សង្គម ដែល​ប្រែ​រូបភាព​ទៅជា​កម្លាំង​អនាធិបតេយ្យ បំរើ​ផលប្រយោជន៍​ឲ្យ​ថៅកែ​ជា​ឈ្មួញ​យ៉ាង​គួរ​ឲ្យ​សោកស្តាយ​។

នៅក្នុង​ហេតុការណ៍​ផ្ទុះ​កំហឹង​របស់​កម្មករ​នោះ កម្លាំង​សមត្ថកិច្ច​ក៏បាន​ផ្ទុះអាវុធ​ទៅលើ​មេឃ​ជាង​១០​គ្រាប់​ផងដែរ ដើម្បី​បាញ់​គំរាម និង​បំបែក​ឲ្យ​កម្មករ​ទាំងនោះ​ដក ថយ​កុំ​ឲ្យ​សម្រុកចូល​ទៅកាន់​អគារ​គយ និង​រដ្ឋាករ​បន្ថែមទៀត​ដែល​អាច​ពួកគេ​ចូលកាន់​កាប់​ទីចាត់ការគយ​។ គិត​ម៉ោង ៥ និង​៣០​នាទី​ល្ងាច​ថ្ងៃទី​២៥ ខែឧសភា​នេះ ស្ថានភាព​បានបញ្ចប់ កម្លាំង​សមត្ថកិច្ច​បាន​ចុះទៅពិនិត្យ ស្ថានភាព​ជនរងគ្រោះ នៅ​ឯម​នី្ទ​រ​ពេទ្យ​បង្អែក​ក្រុង​ប៉ោយប៉ែត និង​ចុះ​ពិនិត្យមើល​ស្ថានភាព​នៅ​កន្លែងកើតហេតុ ព្រម ទាំង​តាមរក​មុខ​អ្នក​ញុះញង់​ឲ្យ​បះបោរ​ផងដែរ​ដើម្បី​ចាប់ខ្លួន​យកមក​ផ្តន្ទាទោស​ចាម​ច្បាប់​៕ ដោយ វ៉ាន់ វត្ថា​ ​

KA-26-05-2015-11 KA-26-05-2015-15 KA-26-05-2015-14 KA-26-05-2015-13 KA-26-05-2015-12 KA-26-05-2015-10


http://ift.tt/1JTBWX4
កម្មករ​ស៊ីឈ្នួល​អូស​រទេះដឹក​ទំនិញគេចពន្ធ​ឲ្យ​មេ​ឈ្មួញ​ជាង​១០០​នាក់ ផ្ទុះ​កុបកម្ម ឈានដល់​បំផ្លាញ​ទីតាំង​អគារ​គយ​នៅ​ច្រកទ្វារ​ក្រុង​ប៉ោយប៉ែត សមត្ថកិច្ច​កំពុង​ស្វែងរក​អ្នក​នៅ​ពីក្រោយ​ការ​ញួ​ស​ញ​ង់​នោះ​ កម្មករ​ស៊ីឈ្នួល​អូស​រទេះដឹក​ទំនិញគេចពន្ធ​ឲ្យ​មេ​ឈ្មួញ​ជាង​១០០​នាក់ ផ្ទុះ​កុបកម្ម ឈានដល់​បំផ្លាញ​ទីតាំង​អគារ​គយ​នៅ​ច្រកទ្វារ​ក្រុង​ប៉ោយប៉ែត សមត្ថកិច្ច​កំពុង​ស្វែងរក​អ្នក​នៅ​ពីក្រោយ​ការ​ញួ​ស​ញ​ង់​នោះ​ Reviewed by yim PH on 6:35 PM Rating: 5

Entertainment

ads
Powered by Blogger.