រថយន្ត CRV បុកបុរសម្នាក់កំពុងជិះម៉ូតូស្លាប់យ៉ាងសង្វេគ
ខេត្តព្រះសីហនុ៖ បុរសម្នាក់បានស្លាប់យ៉ាងអណោចអធ័មភា្លមៗនៅកន្លែងកើតហេតុ ខណៈនកំពុងជិះម៉ូតូម្នាក់ឯងត្រូវរថយន្តបើទិសស្របគ្នាមកពីក្រោយបុកចំពេញទំហឹង ខ្ទាតទាំងមនុស្ស និងម៉ូតូចូលក្រោយឡានរួចអូសទៅជាមួយចម្ងាយប្រមាណ៥០ម៉ែត្រ ធ្លាកចុះពីថ្នល់ ទើបអស់ល្បឿន។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៨ និង៣៥នាទីយប់ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៥ នៅចំណុចមុខ សាលាខេត្តព្រះសីហនុ ក្នុងភូមិ៥ សង្កាត់៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
យោងតាមប្រភពសមត្ថកិច្ចប៉ូលីសចរាចរណ៍បានអះអាងថា៖ រថយន្តបង្កមានម៉ាកហុងដា(ស៊ីអវី) ពាក់ស្លាកលេខ ONG202 2-303 របស់អង្គការកុមារកំព្រា House Family បើកបរដោយស្ត្រីឈ្មោះ MARTINA KOL LAROVA ជនជាតិស្លូវ៉ាគី កាន់លិខិតឆ្លងដែនលេខBE 191 2522 មានទីតាំងស្ថិត ខេត្ត សង្កាត់ លេខ២ ក្រុង ខេត្តព្រះសីហនុ។ ចំណែកបុរសរងគ្រោះដល់ជីវិត ឈ្មោះ ខៀវ សុផា ភេទ ប្រុស អាយុ៣២ឆ្នាំ ជាជាងម៉ូតូម្នាក់ មានទីលំនៅភូមិ០១ សង្កាត់លេខ២ ក្រុងព្រះសីហនុ ជិះម៉ូតូម្នាក់ឯងម៉ាក ហុងដា សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BF 8742។
ប្រភពពីសាក្សីនៅក្បែរកន្លែងកើតហេតុបានអះអាងថា៖ នៅមុនកើតហេតុគេបានឃើញ ជនរងគ្រោះជិះម៉ូតូក្នុងទិសដៅពីកើតទៅលិចម្នាក់ឯង លុះមកដល់ចំណុចកើតហេតុស្រាប់តែរថយន្តម៉ាក CRV មួយគ្រឿងនោះបើកក្នុងទិសស្របគ្នា បានបុកចំពេញទំហឹងពីក្រោយកៀបម៉ូតូ និងមនុស្សជាប់នៅក្រោមរថយន្តអូសទៅជាមួយចម្ងាយជាង១០ម៉ែត្រ បណ្តាលអោយជនរងគ្រោះស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ។ ក្រោយពេលកើតហេតុ អ្នកបើរថយន្តត្រូវបានសមត្ថកិច្ចនាំខ្លួន ទៅកាន់ការិយាល័យចរាចរណ៍ផ្លូវគោកខេត្តរងចាំការដោះស្រាយតាមផ្លូវច្បាប់។ ចំណែកសាកសពត្រូវបានសាច់ញ្ញាតិដឹកយកទៅដំកល់នៅវត្តឥណញ្ញាណហៅវត្តក្រោម ដើម្បីបូជាតាមប្រពៃណីខ្មែរ៕ ដោយ សមុទ្រខៀវ
http://ift.tt/1AqM9Zf