Insurance

728x90

លោក​ស្នងការរង​២​រូប​ផ្លាស់ប្តូរ​មុខដំណែង និង​បំពាក់​ឋានន្តរសក្តិ​មន្ត្រីនគរបាល​ខេត្តកំពង់ឆ្នាំង​២២០​រូប

​ខេត្តកំពង់ឆ្នាំង​៖ លោក សៀក គឹម​លៀង អភិបាលរង​ខេត្តកំពង់ឆ្នាំង មានប្រសាសន៍ថា​៖ «​ការងារ​ដែល​ខិតខំ ធ្វើបាន​ល្អ​ហើយ មិនមែន​យើង​បញ្ឈប់​ត្រឹម ហ្នឹង ឬ​ធ្វើ​តែ​ប៉ុណ្ណឹង​នោះទេ យើង​ត្រូវខិតខំ​បន្ថែមទៀត ទាំង​ការបង្ក្រាប​បទល្មើស ព្រហ្ម​ទ័​ណ្ឌ សេដ្ឋកិច្ច គ្រឿងញៀន​និង​ចរាចរណ៍​ជាដើម » លោក​លើ​ឡើង​បែបនេះ​នៅក្នុង​ពី​ធី​ប្រកាស ផ្ទេរ​ភារកិច្ច និង​បំពាក់​ឋា​ន្ត​រស​ក្តិ ដល់​មន្ត្រី​នគរបាលជាតិ​ចំនួន​២២០ រូប នៅ​ស្នងការដ្ឋាន​ខេត្តកំពង់ឆ្នាំង កាលពី​ព្រឹក​ថ្ងៃទី ១១ ខែឧសភា ឆ្នាំ​២០១៥ ដោយមាន​ការអញ្ជើញ​ចូល​រូ​ម​ពី​លោកស្នងការ លោកស្នងការ​រង​និង​មន្ត្រីនគរបាល​ជាច្រើនរូប​ទៀត ។

​លោក សៀក គឹម​លៀង អភិបាលរង​ខេត្ត​បាន​បន្តថា​៖ កន្លងមក​មន្ត្រីនគរបាល​ខេត្ត ស្រុក និង​ក្រុង បាន​ខិតខំ​ប្រឹងប្រែង​បំពេញភារកិច្ច​បាន​យ៉ាង​ល្អប្រសើរ រហូត​ខេត្ត​ខ្លះ​យក​ធ្វើជា​គំរូ​ទៀតផង ពិសេស​គឺ​ការសម្រួល​ចរាចរ​ណ៏​អោយ​សិស្ស​ចេញ​និង​ចូល​ទៅតាម​សាលារៀន ។ ការប្រឹងប្រែង​ទាំងនេះ បានធ្វើអោយ​បទល្មើស​បាន​ថយចុះ ជា​បន្តបន្ទាប់ ប៉ុន្តែ​ទោះ​យ៉ាងនេះ​ក្តី លោក​សុំអោយ​មន្ត្រីនគរបាល​ទាំងអស់​ត្រូវខិតខំ​បន្ថែមទៀត ពិសេស​មន្ត្រី​ដែល​ទើបបាន​តម្លើង​សក្តិ​ថ្មី ។ ត្រូវ​ផ្សព្វផ្សាយ​ច្បាប់​ចរាចរណ៍​ថ្មី ក្នុងនោះ​ត្រូវ​កោះហៅ​ម្ចាស់​គោយន្ត មក​បំពាក់​ចំណាំងផ្លាត ដើម្បី​ជាសវាង​គ្រោះថ្នាក់​ចរាចរណ៍ នៅពេល​យប់ ដែល​កើត​ពី​ការមើល​មិនឃើញ និង​សុំ​មើល​រថយន្ត​ដឹក​ដី​ដែល​មិន​គ្រប​ធ្លា​ក់ដី​ពេញ​ថ្នល់​កៅស៊ូ ដែល​ម្ចាស់ជំនួយ​មិនទាន់​ធ្វើ​ពិធី​ប្រគល់​ជា​ផ្លូវការ​នៅឡើយ និង​ពិសេស​សូមអោយ​មន្ត្រីនគរបាល​បន្ត​អនុវត្ត​នូវ​គោ​នយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព​អោយបាន​កាន់តែ​ល្អ​ថែមទៀត ។

លោក ឧ​ត្ត​ម​សេនីយ​ត្រី ប្រាក់ វុ​ឌ្ឍី ស្នងការ​នគរបាល​ខេត្តកំពង់ឆ្នាំង បាន​អាន​របាយ​ការ​សង្ខេប​ ​ថា​៖ ក្នុង​ឆមាស​ទី​១ ឆ្នាំ​២០១៤ បទល្មើស​ព្រហ្ម​ទ័​ណ្ឌ​បានកើត​ឡើង ២៦​ករណី គ្រោះថ្នាក់​ចរ​ចរណ៍​បាន​ ​កើតឡើង​៨១​លើក បង្ក​អោយ​មនុស្ស​ស្លាប់​៥១​នាក់ រងរបួស ១៤៣​នាក់ (​របួសធ្ងន់​៧៤​នាក់​) ខូចខាត​ ​រថយន្ត​៣៣​គ្រឿង ម៉ូតូ​៧៣​គ្រឿង និង​កាណូត​១១​គ្រឿង ។ ឆេះ​ផ្ទះ​១២​ខ្នង និង​តូប​៨ , ឆក់​ខ្យែ​ភ្លើង ៣ ​លើក បណ្តាលអោយ​មនុស្ស​ស្លាប់​២​នាក់​របួស​ម្នាក់ ធ្វើអត្តឃាត​១២​លើក​ស្លាប់​មនុស្ស​១២​នាក់ បាក់​ដី​ ​សង្កត់​១​លើក​ស្លាប់​មនុស្ស​២​នាក់ និង​លង់ទឹក​១២​លើក ស្លាប់​មនុស្ស​១២​នាក់ ។ បង្ក្រាប​បទល្មើស ព្រហ្ម​ទ័​ណ្ឌ ២៣ ករណី​ឃាត់ខ្លួន​នុស្ស​៣៩​នាក់ បង្ក្រាប​បទល្មើស សេដ្ឋកិច្ច ១៨​ករណី បទ​ល្មើ​ជួញដូរ​មនុស្ស​២​ករណី និង​បង្ក្រាប​បទល្មើស ថ្នាំញៀន ២៦​ករណី ឃាត់ខ្លួន​មនុស្ស​៥៦​នាក់ ។

​នៅក្នុង​ពី​ធី​នេះដែរ​អគ្គស្នងការ​នគរបាល​ជាតិ​បានសម្រេច​ផ្លាស់ប្តូរ​លោកស្នងការ​រង​ពីររូប ទៅកាន់​ការិយាល័យ កណ្តាល​អគ្គីភ័យ អាវុធជាតិផ្ទុះ និង​ការិយាល័យ​កណ្តាល​បង្ក្រាប​បទល្មើស ចំណែក​មន្ត្រីនគរបាល ដែលមាន​ស្នាដៃ​ត្រូវបាន​ដំឡើង​ឋានៈ​មាន​ចំនួន​២២០​រូប គឺ​៖ ថ្នាក់​អនុសេនីយឯក ៣៩​រូប​ថ្នាក់​ ​អនុ​សេនី​យ៏​ទោ ៤២​រូប ថ្នាក់​អនុសេនីយត្រី​៣០​រូប ថ្នាក់​ព្រិន្ទបាលឯក ៥៦​រូប និង​ថ្នាក់​ព្រិន្ទបាលទោ ៥៣​រូប​ផងដែរ​៕ ដោយ រិ​ទ្ធិ ជ័យ

KA-11-05-2015-24 KA-11-05-2015-25 KA-11-05-2015-26 KA-11-05-2015-23​ ​ ​


http://ift.tt/1F2vjyi
លោក​ស្នងការរង​២​រូប​ផ្លាស់ប្តូរ​មុខដំណែង និង​បំពាក់​ឋានន្តរសក្តិ​មន្ត្រីនគរបាល​ខេត្តកំពង់ឆ្នាំង​២២០​រូប លោក​ស្នងការរង​២​រូប​ផ្លាស់ប្តូរ​មុខដំណែង និង​បំពាក់​ឋានន្តរសក្តិ​មន្ត្រីនគរបាល​ខេត្តកំពង់ឆ្នាំង​២២០​រូប Reviewed by yim PH on 12:29 AM Rating: 5

Entertainment

ads
Powered by Blogger.