ស្ត្រីម្នាក់បន្ទាប់ពីរើខ្លួនរួចពីការចាប់រំលោភ ត្រូវបុរសគម្រក់នោះកាប់ឲ្យរបួសធ្ងន់
ខេត្តព្រះសីហនុ៖ កម្មករនេសាទម្នាក់ប៉ុនប៉ងរំលោភស្ត្រីមា្នក់មិនបានសម្រេច ខឹងចិត្តបានទាញកាំបិតកាប់នោះឲ្យរងរបួសធ្ងន់។ បន្ទាប់ពីធ្វើសកម្មភាពរួចបំរ៉ុងគេចខ្លួន តែត្រូវពលរដ្ឋរាយការណ៍ប្រាប់នគរបាលមូលដ្ឋានឃាត់ខ្លួនជនល្មើសនោះជាប់ កាលពីម៉ោង២រំលងអធ្រាតថ្ងៃទី២៤ ឈានចូលថ្ងៃទី២៥ ខែសភា ឆ្នាំ២០១៥នេះ។
លោកវរសេនីយ៍ត្រី ភុល ភ័ស្តា អធិការនគរបាលក្រុងព្រះសីហនុ បាននិយាយឲ្យដឹងថា៖ក្រោយពីទទួលបានព័ត៌មានករណីខាងលើនេះកម្លាំងនគបាលប៉ុស្តិ៍ សង្កាត់លេខ១ បានចុះទៅកន្លែងកើតហេតុ និងឃាតខ្លួនជនសង្ស័យមកសាកសួរ។ ជនសង្ស័យមានឈ្មោះ ទិត្យ ជឿន អាយុ៣៤ឆ្នាំ មានមុខរបរកម្មកទូក។ ចំណែកស្រី្តរងគ្រោះមានឈ្មោះសុខ សារី អាយុ៣៣ ជនជាតិ ខ្មែរ ជាអ្នកលក់ដូរ នៅទំនប់រលកក្នុង ក្រុម២២ ភូមិ ៣ សង្កាត់១ ក្រុងព្រះសីហនុជាអាជិវករលក់ដូរនៅលើទូកនេសាទ។
លោកបានបន្តថា៖ ចំពោះមូលហេតុដោយសារបុរសឈ្មោះទិត្យ ជឿន នេះបានមកផឹកស៊ីនៅផ្ទះជនរងគ្រោះខាងលើ។ លុះដល់វេលាម៉ោងប្រមាណជាង២ទៀបភ្លឺឈានចូលថ្ងៃទី២៥ ខែឧសភា ជនសង្ស័យខាងលើចូលទៅចាប់រំលោភស្ត្រីរងគ្រោះតែមិនបានសម្រេច ក៍ដកកាំបិតកាប់ទៅលើស្ត្រីរងគ្រោះបណ្តាលឲ្យរងរបួសធ្ងន់ ហើយបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យទាំងយប់។ ជនសង្ស័យ ត្រូវបានសមត្តកិច្ចសួរចម្លើយហើយបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំខេត្ត ដើម្បីចាត់កាទៅតាមនិតិវិធីច្បាប់៕ ដោយ សមុទ្រខៀវ
http://ift.tt/1duXBsy