រថយន្តដឹកសាំងសូគីម៉ិចបុកជាមួយម៉ូតូបញ្ច្រាសទិសគ្នាផ្ទុះឆេះស្លាប់២នាក់ តៃកុងរថយន្តដាក់មេប្រូច
ខេត្តព្រះសីហនុ៖ យុវជនវ័យក្មេង២នាក់ ជាកម្មករសំណង់ បានស្លាប់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយដោយពួកគេជិះម៉ូតូបុកជាមួយរថយន្តដឹកសាំងសូគីម៉ិចបញ្ច្រាសទិសគ្នាពេញទំហឹងបណ្តាលឲ្យផ្ទុះឆេះសាកសពខ្លោចទាំងពីនាក់ កាលពីវេលាម៉ោងប្រហែល១០ និង៣០នាទីយប់ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៥ នៅតាមបណ្តោយផ្លូវជាតិលេខ៤ ត្រង់ចំណុចភូមិស្មាច់ដែង ឃុំរៀម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
សមត្ថកិច្ចបានឲ្យដឹងថា៖ គ្រោះថ្នាក់ចរាចរណ៍នេះបណ្តាលមកពីរថយន្តដឹកសាំងក្រុម ហ៊ុនសូគីម៉ិចពាក់ស្លាកលេខ ភ្នំពេញ 3A-9785 បើកដោយឈ្មោះ ងួន ប៊ុន ធឿន បានបុកជាមួយម៉ូតូ ១គ្រឿងមាន គ្នា២ នាក់ បើក ក្នុង ទឹលសដៅផ្ទុយគ្នា ( រថយន្តមកពីភ្នំពេញ ឯម៉ូតូមកពីក្រុងព្រះសីហនុ) និងអូសម៉ូតូចម្ងាយ ជាង ១០២ម៉ែត្រនៅក្រោមរថយន្តបណ្តាលឲ្យបែកផ្កាភ្លើងឆាបឆេះតែម្តង។
សពជនរងគ្រោះចំនួន២នាក់ត្រូវភ្លើងឆេះខ្លោចមើលមិនស្គាល់ គឺឆេះឡើងឆ្អិនតែម្តង។តែជនរងគ្រោះទាំងពីរនាក់មានឈ្មោះ អ៊ិម វុទ្ធា ភេទប្រុស អាយុ២២ឆ្នាំ មានមុខរបរកម្មករ សំណង់ បច្ចុប្បន្នសា្នក់នៅភូមិ៤ សង្កាត់លេខ៤ ក្រុង ព្រះសីហនុ, ទី២ឈ្មោះ សាត សាមិត្ត ភេទប្រុស អាយុ១៦ឆ្នាំ មានមុខរបរកម្មករសំណង់បច្ចុប្បន្នសា្នក់នៅរាជធានីភ្នំពេញ។
សាក្សីបានបានឃើញហេតុការណ៍និយាយថា៖ ជនរងគ្រោះដែលស្លាប់ជាអ្នកជិះម៉ូតូទាំងពីរនាក់ ចំណែកអ្នកបើករថយន្តដឹកសាំងបានរត់គេចខ្លួន។ មុនកើតហេតុគេបានឃើញម៉ូតូត្រៃ ជិះពីខេត្តព្រះសីហនុទៅភ្នំពេញ ដោយពុំមានភ្លើងនោះទេ ហើយបានបុកជាមួយរថយន្តមកពីភ្នំពេញបញ្ច្រាសទិសគ្នាទៅខេត្តព្រះសីហនុពេញទំហឹង កៀបជាប់ពីក្រោមរថយន្តអូសជាង១០០ម៉ែត្រទើបមានអណ្តាតភ្លើងឆេះឡើង។
ក្រោយកើតហេតុគេបានឃើញរថយន្តពន្លត់អគ្គីភ័យរបស់ស្នងការនគរបាលខេត្តព្រះសីហនុចំនួន០១គ្រឿង រថយន្តពន្លត់អគ្គីភ័យរបស់អធិការនគបាលស្រុកព្រៃនប់ចំនួន០១គ្រឿង និងរថយន្តពន្លត់អគ្គីភ័យរបស់កងរាជអាវុធខេត្ត០១គ្រឿង មកដល់ជួយអន្តរាគមន៍ពន្លត់។ នគរបាលបានស្ទូចយករថយន្ត និងម៉ូតូយកទៅរក្សាទុក ដើម្បីរងចាំការដោះស្រាយ៕ ដោយ សមុទ្រខៀវ
http://ift.tt/1ArStQj