Insurance

728x90

រថយន្ត​ហ៊ីយ៉ានដាយ​ដឹក​ស្វាយ ដាច់​កាឡេ​បុក​រះ​បង្កាន់ដៃស្ពាន រួច​ក្រឡាប់​ធ្លាក់ចូល​អូរ​គ្មាន​ទឹក​រងរបួស​ស្រាល​២​នាក់​

​ខេត្តកំពង់ឆ្នាំង​៖ អ្នកបើកបរ​រថយន្ត និង​២​នាក់​បាន​រងរបួស​ស្រាល​ដោយសារ​រថយន្ត​ធុន​ធំ​ដឹក​ផ្លែស្វាយ​មួយគ្រឿង​បាន​ក្រឡាប់​ធ្លាក់ចូល​អូរ គ្មាន​ទឹក បន្ទាប់ពី​រថយន្ត​នោះបាន​ដាច់​កាឡេ​រេ​ទៅបុក​បង្កា​ន់​ស្ពាន ។ ហេតុការណ៍​នេះ​បាន​កើតឡើង​នៅវេលា​ម៉ោង​០០​និង​៣០​នាទី​ឈានចូល​ថ្ងៃទី​១៨​ខែឧសភា ឆ្នាំ​២០១៥ នៅក្នុង​ចន្លោះ​គីឡូម៉ែត្រ លេខ​៨២ និង​៨៣ ចំណុច​ស្ពាន​ចឹក​ពពែ ស្ថិតក្នុង ភូមិ​ស្ពក​រាជ ឃុំ​អណ្តូង​ស្នាយ ស្រុក​រលាប្អៀរ ខេត្តកំពង់ឆ្នាំង​។

សមត្ថកិច្ច​នគរបាល​ចរាចរណ៍​ស្រុក​រលាប្អៀរ​បាន​និយាយ​អោយដឹង​ថោ​៖ រថយន្ត​ដឹក​ស្វាយ​ក្រឡាប់​នោះ ម៉ាក ហ៊ីយ៉ានដាយ ពាក់​ស្លាក​លេខ ភ្នំពេញ 3C -1818 បើកបរ​ដោយ​ឈ្មោះ អ៊ុន សារិទ្ធ អាយុ​២៦​ឆ្នាំ មាន​ទីលំនៅ ក្រុងប៉ៃលិន ប៉ុន្តែ​អ្នករងរបួស​ពុំបាន​ស្គាល់​អត្តសញ្ញាណ​ទេ​។

មុនពេល​កើតហេតុ រថយន្ត​ខាងលើ​បាន​ដឹក​ស្វាយ​ពេញ​ចេញពី​ខេត្តកណ្តាល សំដៅទៅ​ខេត្ត​ប៉ៃលិន លុះ​ពេលមកដល់​ចំណុចកើតហេតុ បាន​ដាច់​កាឡេ​ហើយ​បាន​បុក​ពារ​ជាមួយ​បង្កាន់ដៃស្ពាន ផ្នែក​ខាងស្តាំ ដៃ រួច​បាន​ក្រឡាប់​ធ្លាក់​អូរ​គ្មាន​ទឹក សំណាងល្អ​អ្នកបើកបរ និង​ព្រូ​គ្រាន់តែ​រង របួស ស្រាល​ប៉ុណ្ណោះ ចំណែក​ផ្លែ​ស្វាយបាន​ចាក់​ពេញ​អូរ ក្នុងនោះដែរ​បង្កាន់ដៃស្ពាន​ដែល​ធ្វើ​ពី​បេតុង បាន​រង ការខូចខាត​មួយ ចំនួន​។ ក្រោយ​កើតហេតុ ស្វាយ​មួយចំនួនធំ​ត្រូវបាន​ម្ចាស់ សាង​រថយន្ត​មួយទៀត​ដើម្បី​ដឹក​បន្តទៅ គោលដៅ និង​សល់​ស្វាយ​មួយចំនួនទៀត​ដែល​បែក​ខ្លះៗ បានអោយ​ប្រជាពលរដ្ឋ​រើសយក​តាមចិត្ត​។​

​សមត្ថកិច្ច​នគរបាល​ចរាចរណ៍​ខេត្ត​បាន​ហៅ​រថយន្តស្ទូច ពី​ភ្នំពេញ មក​ស្ទូច​ក្នុងតម្លៃ​៧០០​ដុល្លារ ដើម្បី​យក​រថយន្ត​ខាងលើ​មក​រក្សាទុក​ដើម្បី​ធ្វើការ​ដោះស្រាយ​ជាមួយ​មន្ទីរ​សារ​ធា​រណៈ​ខេត្ត​រឿង​ធ្វើអោយ​ខូចខាត​បង្កាន់ដៃស្ពាន​រប​ស់រ​ដ្ឋ​៕ ដោយ រិ​ទ្ធិ ជ័យ​ ​

KA-19-05-2015-13 KA-19-05-2015-12 KA-19-05-2015-11


http://ift.tt/1ecRAAH
រថយន្ត​ហ៊ីយ៉ានដាយ​ដឹក​ស្វាយ ដាច់​កាឡេ​បុក​រះ​បង្កាន់ដៃស្ពាន រួច​ក្រឡាប់​ធ្លាក់ចូល​អូរ​គ្មាន​ទឹក​រងរបួស​ស្រាល​២​នាក់​ រថយន្ត​ហ៊ីយ៉ានដាយ​ដឹក​ស្វាយ ដាច់​កាឡេ​បុក​រះ​បង្កាន់ដៃស្ពាន រួច​ក្រឡាប់​ធ្លាក់ចូល​អូរ​គ្មាន​ទឹក​រងរបួស​ស្រាល​២​នាក់​ Reviewed by yim PH on 3:39 PM Rating: 5

Entertainment

ads
Powered by Blogger.