ព្រះសង្ឃ៥អង្គ ត្រូវចាប់ផ្សឹកនៅក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី
ខេត្តមណ្ឌលគិរី៖ ប្រជាពលរដ្ឋរស់នៅក្រុងសែមនោរម្យជាពិសេសបងប្អូនដែលជាពុទ្ឋសានិក មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងបន្ទាប់ពីមានហេតុការណ៏ចាប់ផ្សឹកព្រះសង្ឈ៥អង្គដែលនិមន្តបិណ្ឌបាត្របច្ច័យពីអ្នកស្រុក ដែលតែងមានជំនឿលើព្រះពុទ្ធសាសនាថា យកទៅកសាងទីវត្តអារាមមួយកន្លែងនៅខេត្តប៉ៃលិន។ ហេតុការណ៍ចាប់ផ្សឹកព្រះសង្ឈដែលដើររៃអង្គាសប្រាក់ពុំមានប្រភពច្បាស់លាស់នេះ ធ្វើឡើងកាលពីល្ងាចថ្ងៃទី៥ ឧសភា ២០១៥ នៅវត្តសែមនោរម្យ ក្នុងក្រុងសែននោរម្យ ក្រោមវត្តមានរបស់ព្រះមេគុណខេត្ត នឹងមានការចូលរួមដឹងឮពីប្រជាពលរដ្ឋ និងមន្ត្រីអាជ្ញាធរជាច្រើននាក់។
ព្រះបាឡាត់ខេត្តមណ្ឌលគិរីព្រះនាម រ៉ាន់ សុវណ្ណ បានមានថេរដីកាថា ព្រះសង្ឈទាំងប្រាំអង្គនេះបានធ្វើសកម្មភាពនិមន្តបិណ្ឌបាត្របច្ច័យពីប្រជាពុទ្ឋបរិស័ទនៅក្រុងសែនមនោរម្យ កាលពីព្រឹកថ្ងៃទី៥ ឧសភា ។ ដោយលោកសង្ឈទាំងនោះបានប្រាប់ថា ប្រមូលថវិកាយកទៅកសាងទីវត្តអារាមមួយឈ្មោះ «សុវណ្ណមុនីគិរីរតនារាម ហៅវត្តភ្នំក្រិញ ស្ថិតនៅភូមិភ្នំក្រិញ ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន» និងមានកាន់លិខិតអំពាវនាវមួយច្បាប់ក្នុងដៃផងដែរ។ ព្រះបាឡាត់ខេត្តបានមានសង្ឈដីកាបន្តថា នៅពេលលោកកំពុងធ្វើសកម្មភាពបិណ្ឌបាត្របច្ច័យពីអាជីវករលក់ដូរនៅក្នុងផ្សារក្រុងសែមនោរម្យ ក៏មានបងប្អូនមួយចំនួនដែលផ្លែកមុខលោកសង្ឈទាំងនោះ ក៏បានរាយការណ៍ជូនសមត្ថកិច្ច ហើយនៅពេលឃើញកម្លាំងអាវុធហត្ថព្យាយាមតាមសាកសួរ លោកសង្ឈទាំងប្រាំអង្គ និងតៃកុងឡានម្នាក់បាននាំគ្នារត់លើឡានមួយគ្រឿងម៉ាកកូរ៉ូឡា បើកចេញយ៉ាងលឿន រហូតបើករត់បានចង្ងាយប្រមាណជាង១០គីឡូម៉ែត្រទើបអាចឃាត់ខ្លួនលោកសង្ឈទាំងនោះមកសួរនាំបាន។
បន្ទាប់ពីសមត្ថកិច្ចឃាត់ខ្លួនសួរនាំរួចមកទើបគែដឹងថា លោកសង្ឈទាំងនោះនិមន្តមកពីខេត្តកំពត (ពីរអង្គមានឆាយាល័ក្ខត្រឹមត្រូវ នឹងបីអង្គទៀតមិនមានលិខិតសម្គាល់ខ្លួនអ្វីទាំងអស់)និងបានជួលរថយន្តគេជិះក្នុងមួយខែតម្លៃ៣០០ដុល្លារ។ មិនត្រឹមតែប៉ុណ្ណោះនៅក្នុងរថយន្តដែលលោកសង្ឈពនេចរទាំងនោះជិះធ្វើសកម្មភាព សមត្ថកិច្ចបានរកឃើញ សម្លៀកបំពាក់មនុស្សប្រុសជាច្រើនកំផ្លេ ដែលរៀបចំជាបង្វេចចំនួន៦ និងលុយចំនួន១ ៨០០ ០០០៛។ ក្រោយពីសាកសួរអស់មួយកំណាត់ថ្ងៃរួចមក ព្រះមេគណខេត្ត និងមន្ត្រីជំនាញនៃមន្ទីរធម្មការ និងសាសនាខេត្ត បានសម្រេចធ្វើការផ្សឹកលោកសង្ឈវ័យក្មេងទាំងប្រាំអង្គភ្លាមៗ និងធ្វើកិច្ចសន្យាបញ្ឈប់រាល់ទង្វើលទាំងឡាយណាដែលផ្ទុយពីបទបញ្ញាត្តិនៃច្បាប់។
លោកទូច រស្មី ប្រធានមន្ទីរធម្មការ និងសាសនាខេត្តបានឲ្យដឹងថា ទោះបីព្រះសង្ឈលើពិតជាបានទទួលស្គាល់ដោយមន្ត្រីសង្ឈខេត្តកំពតថា ជាព្រះសង្ឈពិតប្រាក៏ដោយ ក៏មន្ទីរធម្មការ នឹងសាសនាខេត្ត ព្រមទាំងព្រះមេគុណខេត្តមណ្ឌលគិរី នៅតែចាប់ផ្សឹកលោកជាដាច់ខាត ព្រោះតាមផ្លូវច្បាប់នៃព្រះរាជាណាចក្រកម្ពុជា បានហាមឃាត់មិនឲ្យព្រះសង្ឈទាំងឡាយ និមន្តបិណ្ឌបាត្របច្ច័យដោយចិត្តឯងនឹងមានគ្មានច្បាប់ទម្លាប់ត្រឹមត្រូវបែបនេះទេ ម្យ៉ាងវិញទៀតព្រះសង្ឈដែលត្រូវផ្សឹកនេះ បានធ្វើដំណើរបិណ្ឌបាត្ររាប់ខែមកហើយ មិនដែលវិលទៅវត្តវិញទេ ពោលគឺបិណ្ឌបាត្រស្ទើរពេញស្រុកខ្មែរទៅហើយ។ លោកសង្ឃដែលត្រូវផ្សឹកនោះ ១ ឈ្មោះ ជា ចត្រ អាយ២២ ឆ្នាំ, ទី២ ឈ្មោះ ហ៊ុល សុខនី អាយុ ២៥ ឆ្នាំ, ទី៣ ឈ្មោះ រស់ មុនី អាយុ២៣ឆ្នាំ, ទី៤ ឈ្មោះ យុគ សុទិ អាយុ១៥ឆ្នាំនិងទី៥ឈ្មោះម៉ាន់ សាងអាយុ១៧ឆ្នាំ៕ ដោយ កំលោះក្រុងសែនមនោរម្យ
http://ift.tt/1dNef6o