Insurance

728x90

ជំនាញ​រដ្ឋបាល​ព្រៃឈើ​ខេត្តរតនគិរី បង្ក្រាប​ឈ្មួញ​តូចតាច​រកស៊ី​ស្តុក​ឈើ​លោតឆ័ត្រ​យូរៗ​បាន​១​ករណី​ថត​ដាក់​ទូរទស្សន៍​បង្អួត​ថ្នាក់លើ តែ​ឈ្មួញ​គ្រាក់ៗ​មិនទាន់​ឃើញ​បង្ក្រាប​

​ខេត្តរតនគិរី​៖ លោក​ម៉ម វណ្ណដា ព្រះរាជអាជ្ញារង​អម​សាលាដំបូង​ខេត្ត​ដឹកនាំ កម្លាំងចម្រុះ ចុះបង្ក្រាប​ទីតាំង​ស្តុក​ឈើ​លោតឆ័ត្រ​ដុះ​ស្លែ​មួយកន្លែង​នៅ​ក្រុង​បាន​លុង​បានធ្វើ​ឲ្យ​ក្រុម​ឈ្មួញ​ឈើដ៍ទៃទៀត​ភ្ញាក់​ផ្អើ​យ និងរ​សើម​គួ​ទ​។ សកម្មភាព​ចុះបង្ក្រាប​ទីតាំង​ស្តុក​ឈើ លោតឆ័ត្រ​នោះ​ធ្វើឡើង នៅវេលា​ម៉ោង​៤ និង​៣០​នាទី​ល្ងាច​ថ្ងៃទី​២៧ ខែឧសភា ឆ្នាំ​២០១៥ ស្ថិត នៅ​ចំណុច​ផ្ទះ​របស់​មេ​ឈ្មួញ​ដុះ​ស្លែ​ឈ្មោះ ងា​ន់ ម៉ុ​ន ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ ជនជាតិខ្មែរ មាន​ទីលំនៅ​ភូមិ​៣ សង្កាត់​កាចា​ញ ក្រុង​បាន​លុង ខេត្តរតនគិរី ហើយ​នេះ​ជា​លើក​ទី​១​ហើយ​ដែល​ការរកស៊ី​ឈើ​ល្មើសច្បាប់​របស់​ឈ្មួញ​ម្នាក់នេះ​ត្រូវបាន​បង្ក្រាប​។​

លោក​ហុង សុវណ្ណ​រាម នាយផ្នែក​រដ្ឋបាល​ព្រៃឈើ​លំផាត់​បាន​ថ្លែងថា ដោយសារ​លោក​បង្កប់កម្លាំង​សម្ងាត់​របស់លោក​ហើយ​បាន​រាយការណ៍​គោលដៅ​ស្តុក​ឈើ ទើប​លោក​ស្នើសុំ​ទៅ​លោក​ព្រះរាជអាជ្ញារង​ចុះបង្ក្រាប ទីតាំង​ស្តុក​ឈើ​នោះ​ដោយសារ​ការសហការ​ជាមួយ​កម្លាំង​ប៉េអឹម​ក្រុង​បាន​លុង បង្ក្រាប​ដកហូត​ឈើ​ប្រណីត​ប្រភេទ​ធ្នង់ ដែល​ឈ្មួញ​ឈ្មោះ ងា​ន់ ម៉ុ​ន លាក់ទុក​ខុសច្បាប់ បាន​ដោយ​ជោគជ័យ ។ ក្រោយពី បង្ក្រាប​ឈើ​ប្រណីត​បាន មន្ត្រី​ជំនាញ​ក៏បាន​ដឹក​យកទៅ​រក្សាទុក​នៅ​សង្កាត់រដ្ឋបាល​ព្រៃឈើ លំផាត់ ហើយ​ឈើ​ដែល​បង្ក្រាបបាន​នោះ​មិនទាន់​បានដឹង​ចំនួន​ច្បាស់លាស់​ទេ​។ ចំណែក​ម្ចាស់​គេ​ក៏​មិនដឹងថា ឈើ​មន្ត្រី​ជំនាញ​រដ្ឋបាល​ព្រៃឈើ​ចាត់ការ​បែបណា​នោះដែរ​។

​ពលរដ្ឋ​មួយចំនួន​បាន​និយាយថា ពួកគាត់​ទាំ​ទ្រ​ចំពោះ​ការបង្ក្រាប​នេះ ហើយ​បានស្នើ​ឲ្យ​មន្ត្រីរដ្ឋបាល ព្រៃឈើ រឹតបន្តឹង​បង្ក្រាប​ការជួញដូរ​ឈើ​ខុសច្បាប់​ទៅ​វៀតណាម ដែល​បច្ចុប្បន្ន​នៅមាន​សកម្មភាព នៅឡើយ ហើយ​ជាពិសេស ត្រូវតែ​បង្ក្រាប​ផងដែរ​ចំពោះ​ក្រុមហ៊ុន​រកស៊ី​ដឹកជញ្ជូន​ឈើ​ផ្ទុក​លើស​លិខិត (PC) អនុញ្ញាត​ដែល​គេ​មិនដែល​ឃើញ​មន្ត្រីរដ្ឋបាល​ព្រៃឈើ​បង្ក្រាប​ទាល់តែសោះ ដែល​គេ​មើលឃើញថា នោះ​ជា​រឿង​មិន​ប្រក្រតី​រវាង​មន្ត្រីរដ្ឋបាល​ព្រៃឈើ និង​ឈ្មួញ​រកស៊ី​ឈើ​ធំ​បាន​កើតជា​យូរ​មកហើយ​៕ យក្ខ​តូច​ ​

KA-28-05-2015-30 KA-28-05-2015-31 KA-28-05-2015-32


http://ift.tt/1AChLuL
ជំនាញ​រដ្ឋបាល​ព្រៃឈើ​ខេត្តរតនគិរី បង្ក្រាប​ឈ្មួញ​តូចតាច​រកស៊ី​ស្តុក​ឈើ​លោតឆ័ត្រ​យូរៗ​បាន​១​ករណី​ថត​ដាក់​ទូរទស្សន៍​បង្អួត​ថ្នាក់លើ តែ​ឈ្មួញ​គ្រាក់ៗ​មិនទាន់​ឃើញ​បង្ក្រាប​ ជំនាញ​រដ្ឋបាល​ព្រៃឈើ​ខេត្តរតនគិរី បង្ក្រាប​ឈ្មួញ​តូចតាច​រកស៊ី​ស្តុក​ឈើ​លោតឆ័ត្រ​យូរៗ​បាន​១​ករណី​ថត​ដាក់​ទូរទស្សន៍​បង្អួត​ថ្នាក់លើ តែ​ឈ្មួញ​គ្រាក់ៗ​មិនទាន់​ឃើញ​បង្ក្រាប​ Reviewed by yim PH on 9:41 PM Rating: 5

Entertainment

ads
Powered by Blogger.