បុរសម្នាក់ជាឪពុកដាច់ចិត្តចងកសម្លាប់ខ្លួនចោលប្រពន្ធនិងកូនឲ្យរញង់ ព្រោះតែក្រីក្រពេក
ខេត្តរតនគិរី៖ ដោយសារជីវភាពប្រចាំថ្ងៃជួបការលំបាកតោកយ៉ាកខ្លាំងពន់ពេក រកទទួលទាន បានព្រឹកខ្វះល្ងាច បានធ្វើឲ្យបុរសម្នាក់អស់សង្ឃឹមធុញទ្រាន់នឹងជីវិតត្រដាបត្រដួសបាន សម្រេចចិត្តជ្រើសរើសយកផ្លូវអត្តឃាតដោយចងក ស្លាប់ខ្លួន បន្សល់ទុកកូនឲ្យរញង់ ប្រុសស្រីចំនួន៥នាក់ និងប្រប្រពន្ធ រស់នៅក្នុងភាពឯកោបាត់បង់ភាពកក់ក្តៅ និងប្តីជាជំហរ។ ហេតុការណ៍ភ្ញាក់ផ្អើលនេះបានកើត ឡើងកាលពី វេលាម៉ោង៥ និង៣០នាទី ព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៥ សាកសពបុរសម្នាក់ត្រូវបានប្រទះឃើញ ដេកស្លាប់ស្តូកស្តឹងនៅលើគ្រែក្នុងខ្ទមមួយកន្លែងនៅត្រង់ចំណុចខាងក្រោយរោងម៉ាស៊ីនទឹកកក ស្ថិតនៅក្នុងភូមិអូរមៀត សង្កាត់ឡាបានសៀក ក្រុងបានលុង។
តាមការអោយដឹងពីប្រពន្ធជនរងគ្រោះដែលមានឈ្មោះ ធឿន សុខា អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ (ត្រូវជាប្រពន្ធ) បានឲ្យដឹងថា៖ ប្តីរបស់ខ្លួនមានឈ្មោះ ឃីម ស្រ៊ីម អាយុ៤៣ឆ្នាំ ជនជាតិខ្មែរ មានកូនប្រុស៤នាក់ ស្រី១នាក់ ក្នុងបន្ទុកកាលពីវេលាម៉ោងខាងលើខណៈដែលគាត់ក្រោកពីដំណេកបានដើរសំដៅមកខ្ទមដែលប្តីសំរាកម្នាក់ឯងរាល់ដង (ស្ត្រីជាប្រពន្ធមិនបានដេកជាមួយប្តីនោះទេទៅដេកនៅផ្ទះជិតខាងនៅក្បែរខ្ទមនោះដែរ) ពេលមកដល់ខ្ទមស្ត្រីជាប្រពន្ធបានដាស់ប្តីឲ្យក្រោកឡើង ប៉ុន្តែអកុសល្យប្តីរបស់គាត់ស្ថិតក្នុងសភាពរឹងស្តូកស្លាប់បាត់ទៅហើយដោយចងក។
ប្រភពបានបន្តទៀតថា ប្តីរបស់គាត់ធ្លាប់មានជម្ងឺវះកាត់ម្តងរួចទៅហើយ នឹងមានសុក្រកំណើត ស្រុកព្រៃឈរ ខេត្តកំពង់ចាម បានមករស់នៅក្នុងខេត្តរតនគិរីនេះមានរយៈពេល២ឆ្នាំមកហើយ ហើយប្រកបមុខរបរប្រចាំថ្ងៃធ្វើសំណង់ និងស៊ីឈ្នួលដាំដំឡូងអោយគេ។ ស្ត្រីជនរងគ្រោះបន្តទៀតថា មុនពេលកើតហេតុត្រូវនិងល្ងាចថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៥ ជនរងគ្រោះបានលុយចំនួន៣០ម៉ឺនរៀល ពីធ្វើសំណង់ហើយបើកអោយកូនជាងអស់នៅសល់១២ម៉ឺនរៀល ប្រគល់អោយប្រពន្ធទុកដាក់ បានសុំពីប្រពន្ធវិញចំនួន២ម៉ឺនរៀលសំរាប់ចាយវាយខ្លួនឯង។
លោក តេង សាវុធ អធិការរងនគរបាលក្រុងបានលុងបានបញ្ជាក់ថា៖ ក្រោយទទួលបានព័ត៌មានក្រុមពីគ្រួសារជនរងគ្រោះភ្លាម លោកក៏ចាត់ចែងកម្លាំងជំនាញចុះទៅដល់កន្លែងកើតហេតុជាហើយក្រោយពីកម្លាំងជំនាញធ្វើកុសល្យវិច្ច័យទើបសមត្ថកិច្ចកំណត់បានថា៖ ជនរងគ្រោះបានធ្វើអត្តឃាតប្រាកដមែន មិនមែនជាករណីឃាតកម្មនោះទេ។ សមត្ថកិច្ចបានប្រគល់សាកសពទៅអោយក្រុមគ្រួសារដើម្បីធ្វើបុណ្យតាមប្រពៃណី៕ លី វណ្ណៈ
http://ift.tt/1AI3cG2