កុមារីអាយុ១២ឆ្នាំឃ្វាលគោ ខណៈបាត់គោតាមរក ត្រូវក្មេងប្រុសអាយុ១៧ឆ្នាំស្ទាក់ចាប់អូស ចូលគម្ពោតព្រៃរំលោកតាមចិត្ត
ខេត្តកំពង់ឆ្នាំង៖ យុវជនវ័យក្មេងជាប់ចោទពីបទចាប់រំលោភម្នាក់ ត្រូវបានសមត្ថកិច្ចនគរបាលការិយាល័យព្រហ្មទ័ណ្ឌកំរិតធ្ងន់ របស់ស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង ចាប់បញ្ជូនខ្លួនទៅកាន់តុលាការ នៅរសៀល ថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៥នេះ ក្នុងបទចោទប្រកាន់ពីបទចាប់រំលោភក្មេងស្រីអាយុ១២ឆ្នាំ ម្នាក់ដែលបានប្រព្រឹត្តឡើងកាលពីម៉ោង៤ និង ៣០នាទី រសៀលថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៥ ស្ថិតក្នុងភូមិខ្លែងព័រ ឃុំព្រៃមូល ស្រុករលាប្អៀរ ខណៈកុមារីរងគ្រោះទៅឃ្វាលគោ ។
លោក ឌុច ចំរើន នាយការិយាល័យនគរបាលព្រហ្មទ័ណ្ឌកំរិតធ្ងន់ខេត្ត បានអោយដឹងថា៖ ជនសង្ស័យ រូបនោះមានឈ្មោះ គូ ដាំ ហៅទិ អាយុ១៧ឆ្នាំ មានទីលំនៅភូមិឃុំកើតហេតុខាងលើ ចំណែកកុមារី រងគ្រោះមាន អាយុ១២ ឆ្នាំមានទីលំនៅភូមិ អណ្តូងឫស្សី ឃុំក្រាំងលាវ ស្រុករលាប្អៀរ ។
នៅថ្ងៃកើតហេតុ កុមារីរងគ្រោះ បានទៅឃ្វាលគោ ជាមួយក្មេងៗដទៃទៀតជាច្រើននាក់ នៅចំណុចភូមិហ្លួង ស្ថិតក្នុងភូមិខ្លែងព័រ ឃុំព្រៃមូល ស្រុករលាប្អៀរ ។ ប៉ុន្តែនៅរសៀលនោះកុមារីរងគ្រោះបានដើរ រកគោតែម្នាក់ឯងដល់ចំណុចខាងលើក៏បានជួបជនសង្ស័យ ដែលកំពុងបេះផ្លែព្រីង ហើយបានចុះមកស្ទាក់ផ្លូវ ពេលនោះជន សង្ស័យដែលមានកាំបិតចុងស្រួចមកភ្ជង់បានចាប់ក្មេងស្រីរងគ្រោះ ចូលគុម្ពោតព្រៃ រួចចាប់រំលោភក្មេងស្រីតែម្តងទាំងបង្ខំតាមអំពើចិត្ត។ ក្រោយកើតហេតុនៅពេលត្រឡប់មកផ្ទះវិញកុមារីរងគ្រោះបានប្រាប់ឪពុកម្តាយ ហើយបានប្តឹងសមត្ថកិច្ចមូលដ្ឋាន ទើបសមត្ថកិច្ចធ្វើការចាប់ឃាត់ខ្លួនក្មេងប្រុសនោះទាំងយប់ ពេលកំពុងរាំវង់ធុងបាស់ចាក់ក្បាច់ ។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យខាងលើបានសារភាពថា៖ រូបគេពិតជាបានចាប់ក្មេងស្រីរងគ្រោះរំលោភពិតមែន ខណៈរូបគេកំពុងឡើងបេះផ្លែព្រីង បានឃើញក្មេងស្រីរងគ្រោះដើរម្នាក់ឯងមកជិតខ្លួនស្របពេលស្ងាត់ល្អផង។
លោក ឌុច ចំរើន បានបញ្ជាក់ថា ក្នុងចម្លើយសារភាពជនសង្ស័យខាងនេះ គឺពិបាក នឹងបកស្រាយ ណាស់ ព្រោះជាអំពើមិនគប្បីនិយាយ តែទោះយ៉ាងណាក្នុងផ្លូវច្បាប់ ធ្វើអ្វីក៏ដោយ អោយតែប្រហាក់ប្រហែលគ្នា គឺចាត់ទុកជាអំពើចាប់រំលោភទាំងអស់ ទើបសមត្ថកិច្ចសម្រេចកសាងសំណុំរឿងបញ្ជូនជន សង្ស័យខាងលើទៅកាន់តុលាការខេត្តចាត់ការបន្តតាមនិតិវិធីច្បាប់ ៕ ដោយ រិទ្ធិ ជ័យ
http://ift.tt/1K44yNt