Insurance

728x90

ចំការឫស្សីជាង២៧ហិចតា កំពុងបង្ហាញខ្លួននៅលើទឹកដីខេត្តព្រះសីហនុជាលើកទី១ ក្រោមចក្ខុវិស័យរបស់ លោក ឈុន សារុំ ម្ចាស់ចម្ការ

ខេត្តព្រះសីហនុ៖ នៅលើផ្ទៃដីប្រមាណ២៧ហិចតា ស្ថិតនៅតំបន់ភូមិតាលះសែនជ័យ ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ លោក ឈុន សារុំ «បច្ចុប្បន្នមានតួនាទីជាអនុប្រធានសភាពាណិជ្ជកម្មខេត្តព្រះសីហនុ» បានសម្រេចចិត្ត ដាំដុះដំណាំមួយប្រភេទខុសប្លែកពីកសិករ ឬ ពាណិជ្ជករដ៍ទៃ គឺដំណាំឫស្សី ប្រមូលផលយកទំពាំង សម្រាប់ផ្គត់ផ្គង់នៅលើទីផ្សារ ខណៈពេលដំណាំបន្លែប្រភេទនេះកាន់តែខ្សត់ទៅៗនៅក្នុងទីផ្សារ។

លោក ឈុន សារុំ ដែជាម្ចាស់ចម្ការឫស្សីបានអោយដឹងថា៖ ចម្ការឫស្សី របស់លោក ទើប ដាំបានរយៈពេលជិត១ឆ្នាំតែប៉ុណ្ណោះ ហើយពេលនេះកំពុងទទួលផលទំពាំងជាបណ្ដើៗ ហើយ។ ចំពោះទិនផលដែលអាចផ្ដល់បាន១០០%នោះ គឺនៅពេលឫស្សីមានអាយុចាប់ពី ឆ្នាំទី២ និងឆ្នាំទី៣ឡើងទៅ ទើបវាអាចទទួល បានផលពេញលេញ។ លោក ឈុន សារុំ បានអោយដឹងថាទៀតថា បច្ចុប្បន្នផ្ទៃដីចម្ការ រសប់លោកមានចំនួន ២៧ហិចតា ហើយសព្វថ្ងៃ លោក ដាំបានជិត២៧ហិចតា ដែលស្មើនឹង១៥០០០គុម្ព និងកំពុងដាំជាបន្តបន្ទាប់។ ហើយឫស្សីដែល លោក ដាំ នោះមានពីរប្រភេទដែលនាំចូលមកពីប្រទេសថៃ ទី១ជាប្រភេទ អ៊ីនដូ និង ទី២ជាប្រភេទពីងពង់ ដែលប្រភេទទាំងពីរនេះធន់ទៅនឹងអាកាសធាតុ ទទួលបានទិនផលខ្ពស់ និងងាយស្រួលក្នុងការរកទីផ្សារ។

លោក ឈុន សារុំ បន្តថា ដំណាំឫស្សី រូបលោកបាននាំចូលមកពីប្រទេសថៃ ក្នុងតម្លៃសមរម្យ ហើយអោយផលចំណូលច្រើនជាងដំណាំ ម្រេច សាវម៉ាវ ឬធុរេន វាពុំរើសរដូវកាលនោះទេបើទោះបីជារដូវប្រាំង ឬវស្សាក្តី ដំណាំប្រភេទនេះវាហុចផល៣ប្រភេទក្នុងពេលតែមួយ។ លោក ឈុន សារុំ ជាម្ចាស់ចម្ការបានបញ្ជាក់បន្ថែមថា ចំពោះការដាំណាំមួយប្រភេទនេះ ប្រសិនប្រជាកសិករមានចំណាប់អារម្មណ៍ អាចរកទិញបាននៅលើទីផ្សារ ឬអាចទំនាក់ទំនងមកកាន់រូបលោកផ្ទាល់ (ទូរស័ព្ទលេខ 016 23 35 35) ជុំវិញបទពិសោធន៍ និងបច្ចេកទេសនៃការដាំ យើងចំណាយតិច តែទទួលបានទិនផលខ្ពស់។ ហើយសព្វថ្ងៃនេះបន្លែទំពាំងកំពុងចរាចរណ៍នៅលើទីផ្សារក្នុងក្រុងព្រះសីហនុជាពិសេសក្នុងផ្សារទំនើបៗដែលមានតម្លៃ១គីឡូក្រាមចំនួន២ដុល្លារ៕ សមុទ្រខៀវ

KA-13-06-2015-01 KA-13-06-2015-04 KA-13-06-2015-05 KA-13-06-2015-06 KA-13-06-2015-07 KA-13-06-2015-08 KA-13-06-2015-09 KA-13-06-2015-10 KA-13-06-2015-11 KA-13-06-2015-13 KA-13-06-2015-14 KA-13-06-2015-15 KA-13-06-2015-16 KA-13-06-2015-17 KA-13-06-2015-18 KA-13-06-2015-19 KA-13-06-2015-20 KA-13-06-2015-21


http://ift.tt/1TjlJPb
ចំការឫស្សីជាង២៧ហិចតា កំពុងបង្ហាញខ្លួននៅលើទឹកដីខេត្តព្រះសីហនុជាលើកទី១ ក្រោមចក្ខុវិស័យរបស់ លោក ឈុន សារុំ ម្ចាស់ចម្ការ ចំការឫស្សីជាង២៧ហិចតា កំពុងបង្ហាញខ្លួននៅលើទឹកដីខេត្តព្រះសីហនុជាលើកទី១ ក្រោមចក្ខុវិស័យរបស់ លោក ឈុន សារុំ ម្ចាស់ចម្ការ Reviewed by yim PH on 11:25 PM Rating: 5

Entertainment

ads
Powered by Blogger.