Insurance

728x90

បុរស​ម្នាក់​ជិះ​ម៉ូតូ​ត្រូវ​រថយន្តបុក​ពីក្រោយ​ពេញទំហឹង​ស្លាប់​នៅ​កណ្តាលផ្លូវ​ពេល​រំលងអធ្រាត្រ​

​ខេត្តកំពង់ឆ្នាំង​៖​ បុរស​ម្នាក់​បាន​ស្លាប់​នៅនឹងកន្លែង​កើតហេតុ​ភា្ល​មៗ​កណ្តាល​អា​ធ្រា​ត ក្នុងករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​ដោយ​ជនរងគ្រោះ​ជិះ​ម៉ូតូ​ត្រូវ​រថយន្ត មិន​ស្គាល់​ម៉ាក​បុក​ពីក្រោយ​ពេញទំហឹង​។ ករណីនេះ​បានកើត​ឡើង​នៅ​ម៉ោង​១២ និង​៣០​នាទី​រំលងអធ្រាត្រ​ឈានចូល​ថ្ងៃទី​១២ ខែមិថុនា ឆ្នាំ​២០១៥ នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​៥ ក្នុង​ចន្លោះ​គីឡូម៉ែត្រ​លេខ ៦៥ និង​៦៦ ក្នុងភូមិ​ក្បាលថ្នល់ ឃុំ​សែ​ប ស្រុក​កំពង់ត្រឡាច ។

លោក មាស ស៊ី​ភិន អធិការរង​នគរបាល​ស្រុក​កំពង់ត្រឡាច​បានអោយដឹង​ថា​៖ ជនរងគ្រោះ​មានឈ្មោះ ឈួ​ង ប៊ុន​ណា​រិ​ទ្ធ​អាយុ​២៨​ឆ្នាំ រស់នៅ​ភូមិ​កណ្តាល សង្កាត់​កំពង់ឆ្នាំង ក្រុង​កំពង់ឆ្នាំង​។ លោក​បាន​អោយដឹងទៀតថា​៖ តាម​ការស្រាវជ្រាវ​ក្រោយពេល​កើតហេតុ​ដឹងថា​ជនរងគ្រោះ​បាន​ជិះ​ម៉ូតូ​ម៉ាក វ៉េវ​អាល់​ហ្វា ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ កំពង់ឆ្នាំង 1B-2589 តែម្នាក់ឯង​ក្នុង​ដំណើរ​ពី​ជើង​ទៅ​ត្បូង លុះ​មកដល់​ចំណុចកើតហេតុ​ស្រាប់​តែមាន រថយន្ត​មិន​ស្គាល​ម៉ាក​មួយគ្រឿង​បាន​បើកបរ​ចំ​បុក​មកពី​ក្រោយ​យ៉ាង​ពេញទំហឹង​អូស​ជនរងគ្រោះ​ជាង​១០​ម៉ែត្រ និង​ធ្វើ​អោយគេ​ស្លាប់​នៅនឹងកន្លែង​ដោយ​របួស​ខ្ទេច​ខ្លួន​មួយ​កំណាត់​ក្រោម ចំណែក​រថយន្ត​បង្ក​បាន​គេចខ្លួនបាត់​។

ក្រោយពេល​កើតហេតុ ម៉ូតូ​ត្រូវបាន​រក្សាទុក​ជូន​ជន​ង​រងគ្រោះ​នៅ​ប៉ុស្តិនគរបាល​រដ្ឋបាល​ឃុំ​សែ​ប ចំណែក​សព​ជនរងគ្រោះ​បាន​លើក​យកទៅ​រក្សាទុក នៅ​ជិត​កន្លែងកើតហេតុ​ដើម្បី​ស្រាវជ្រាវ​រក​ក្រុមគ្រួសារ រហូតដល់​ម៉ោង ៨​និង​៣០​នាទី​ព្រឹក​ទើប​សមត្ថកិច្ច​ស្រាវជ្រាវ​រក​ក្រុមគ្រួសារ​ឃើញ​នៅ​ភូមិ​កណ្តាល​ ​សង្កាត់​កំពង់ឆ្នាំង ហើយ​នៅ​ម៉ោង​១០ និង​៣០​នាទី ទើប​ក្រុមគ្រួសារ​ទៅ​ដឹក​សព​ជនរងគ្រោះ​មក​ធ្វើបុណ្យ​តាម​ប្រពៃណី​នៅក្នុង​មូលដ្ឋាន​៕ ដោយ រិ​ទ្ធិ ជ័យ

KA-12-06-2015-16 KA-12-06-2015-17 KA-12-06-2015-15 KA-12-06-2015-18


http://ift.tt/1I8QSMm
បុរស​ម្នាក់​ជិះ​ម៉ូតូ​ត្រូវ​រថយន្តបុក​ពីក្រោយ​ពេញទំហឹង​ស្លាប់​នៅ​កណ្តាលផ្លូវ​ពេល​រំលងអធ្រាត្រ​ បុរស​ម្នាក់​ជិះ​ម៉ូតូ​ត្រូវ​រថយន្តបុក​ពីក្រោយ​ពេញទំហឹង​ស្លាប់​នៅ​កណ្តាលផ្លូវ​ពេល​រំលងអធ្រាត្រ​ Reviewed by yim PH on 8:44 PM Rating: 5

Entertainment

ads
Powered by Blogger.