Insurance

728x90

ប្រជាពលរដ្ឋ​ភូមិ​អន្លុង​កញ្ចុះ មក​តវ៉ា​សុំ​ឲ្យ​ដក​ប្រធាន​សហគមន៍​ចេញ ដោយ​ចោទថា​បាន​គាប សង្កត់​យកលុយ​ពី​ពួកគាត់​ក្នុង​ការដាក់​សម្រាស់​បន្តិច​បន្តួច​ជា​លក្ខណៈ​គ្រួសារ​

​ខេត្តកំពង់ឆ្នាំង​៖ ប្រជាពលរដ្ឋ​ប្រមាណ​ជាង​៥០​នាក់​មកពី ភូមិ​អន្លុង​កញ្ចុះ ឃុំ​ប្រឡាយ​មាស ស្រុក​កំពង់ លែង​បាន​ឡើងមក​តវ៉ា ចោទ​លោក សៀន ធឿន ជា​ប្រធាន​សហគមន៍​ថា​៖ ប្រព្រឹត្ត​អំពើពុករលួយ គាបសង្កត់​ជម្រិត​យកលុយ​ពី ប្រជា​នេសាទ តែ​បាន​បើកដៃ​អោយមាន​អ្នកនេសាទ​ពី​ខាងក្រៅ​ប្រើ​ឧបករណ៍ ល្មើសច្បាប់​ចូលក្នុង​តំបន់​ពួកគាត់​រស់នៅ​ប្រកបមុខរបរ​មិនកើត ។

ការតវ៉ា​នេះ​បានកើត​ឡើង​នៅ​ព្រឹក​ថ្ងៃទី​០៨ ខែមិថុនា ឆ្នាំ​២០១៥ នៅមុខ​ស្នាក់ការ​ខណ្ឌ​រដ្ឋ បាល​ជល ផល​កំពង់ឆ្នាំង ដោយ​តវ៉ា សុំអោយ​សមត្ថកិច្ច ខ​ណ្ឌ័​រដ្ឋបាល​ជលផល​កំពង់​ឆ្នាំង ជួយ​ដោះស្រាយ​ដក លោក ប្រធាន​សហគមន៍​ន​សាទ​ខាងលើ​ចេញ​។​

ប្រជាពលរដ្ឋ​ទាំង​នោះបាន​លើកឡើងថា​៖ ប្រធាន​សហគមន៍​នេសាទ​អន្លុង​កញ្ចុះ ឈ្មោះ សៀន ធឿន បាន​ជម្រិត​លុយ​ពី​ប្រជាពលរដ្ឋ​ដែល​បានដាក់​សម្រាស់​លក្ខណៈ​គ្រួសារ ចាប់ពី​១០០​ទៅ​៥០០​ដុល្លារ តាម​សម្រាស់​តូចធំ ។ អ្នកខ្លះ​មួយ​រដូវ​ទៅហើយ​មិនទាន់បាន​កៀរ​ម្តង​ផង តែ​បាន​បង់លុយ​អោយ​សហគមន៍​រួចហើយ ។ ពួកគាត់​បាន​បញ្ជាក់ថា​សហគមន៍​បាន​កៀបសង្កត់​ជម្រិត​យកលុយ​ពី​ពួកគាត់​តែ​បាន បើកដៃ​អោយ​អ្នកនេសាទ​ពី​ខាងក្រៅ​មាន វៀតណាម ខ្មែរឥស្លាម មក​នេសាទ​ដោយ​ប្រើ​ឧបករណ៍​អូស​អួន អូស​ជន មង​បង្ក្រាប និង​ឧបករណ៍​ឆៃ​រ៉ា​ជាដើម ។ ចាប់តាំងពី​កើត​សហគមន៍​នេះ​នៅ​ឆ្នាំ​២០១២ ​មកដល់ពេលនេះ​រយៈពេល​ជាង​៣​ឆ្នាំ​ហើយ គ្មាន​ការរីកចំរើន​អ្វី​ឡើយ ហេតុនេះ​គឺ​ស្នើសុំ​អោយ​ដក សហគមន៍ ចាស់​នេះ​ចេញ​ទាំងអស់​។

តំណាង​ប្រជាពលរដ្ឋ​ដែល​មក​តវ៉ា មានឈ្មោះ ស៊ីវ សារិន បាន​សុំ​មិន​លើកឡើង​ពី​បញ្ហា​ប្រធាន​ ​សហគមន៍​ជំរិត​លុយ​ពី​ប្រជាពលរដ្ឋ​ដាក់​សម្រាស់​នោះទេ តែ​បាន​លើកឡើងថា សហគមន៍​សព្វថ្ងៃ​ដែល​ ​មាន​លោក សៀន ធឿន ជា​ប្រធាន​សហគមន៍ គឺ​អសមត្ថភាព​ក្នុងការ​ដឹកនាំ បណ្តោយអោយ​អ្នក​ខាង​ ​ក្រោយ​ចូលមក​ប្រើ​ឧបករណ៍​ខុសច្បាប់​មក​នេសាទ បំផ្លាញ មង សន្ទូច របស់​ប្រជាពលរដ្ឋ ហេតុនេះ​ ​ក្នុងនាម​លោក​តំណាងអោយ​ប្រជាពលរដ្ឋ សូមអោយ​សមត្ថកិច្ច និង​ខណ្ឌ​រដ្ឋបាល​ជល​ផល​កំពង់ឆ្នាំង ដក​លោក​ប្រធាន​សហ​គន៍​សព្វថ្ងៃនេះ​ចេញ ។

ចំណែក លោក សៀន ធឿន ប្រធាន​សហគមន៍​នេសាទ​កន្លុង​កញ្ចុះ បាន​ឆ្លើយ​បដិសេធន៍​ថា លោក​មិន បាន​យកប្រាក់​សូម្បី​១​រយ​លុយ​ខ្មែរ​ពី​អ្នកណាម្នាក់​ឡើយ ចំពោះ​បញ្ហា​មាន​អ្នករត់​ការដាក់​សម្រាស់​អី នោះ លោក​មិនដឹង​ទេ ចំណែក​រឿង​អ្នកនេសាទ​ដែល​ប្រើ​ឧបករណ៍ អូស​អួន អូស​ជន ពេល​ចូលមក​គឺ​លោក ដឹកនាំ​បង្ក្រាប​រហូត ។ ពេលនេះ​បើ​ពួកគាត់​ចង់​ដក​លោក​ចេញ​លោក​មិន​បដិសេធន៍​ឡើយ លោក​នឹង ចេញ ភ្លាម ប៉ុន្តែ​លោក​ធ្វើការ​ងារ​មាន​ខ្យែ​បណ្តោយ​បើ​ខ្យែ​បណ្តោយអោយ​លោក​នៅ​ធ្វើ​ប្រធាន​សហគមន៍ គឺ​លោក​នៅតែ​ធ្វើ​ដដែល​។

​លោក សោម ភិ​រុណ នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​កំពង់ឆ្នាំង បានអោយដឹងថា​៖ រឿង​ដក​សហគមន៍ មិនមែន​ចេះតែ​ដក​តាមតែ​ចិត្ត​នោះទេ លុះត្រាតែ​រកឃើញថា​សហ​គម​ន៏​មាន​កំហុស​ពិតមែន ទើប​មាន ការកោះប្រជុំ ពិភាក្សារ​គ្នា និង​បោះឆ្នោត​ជ្រើសរើស​រក​ប្រធាន​ថ្មី​មក​ជំនួស ។ ចំណែក​រឿង​ប្រជាពលរដ្ឋ មក​ថ្ងៃនេះ​លោក​បានអោយ​តំណាង​ប្រជាពលរដ្ឋ​ចូលជួប​និង​ពន្យល់​ប្រាប់​គាត់​ថា​៖ មន្ត្រី​ជំនាញ​នឹង​ចុះ​សិក្សា​ស្រាវជ្រាវ​រឿងនេះ ហើយ​បើ​ឃើញថា​មាន​កំហុស នឹង​បើក​កិច្ចប្រជុំ​មួយ​ជ្រើសរើស​បេក្ខជន​ថ្មី​អោយ​សមាជិក​សហគមន៍ បោះឆ្នោត​ជ្រើស​រើ​ប្រធាន​ថ្មី​មក​ជំនួស​វិញ ហេតុនេះ​សូមអោយ​ពួកគាត់ វិលត្រឡប់​ទៅ​មូលដ្ឋាន​វិញ​សិន រង់ចាំ​សមត្ថកិច្ច​ធ្វើការ​សិន​៕ ដោយ រិ​ទ្ធិ ជ័យ

KA-10-06-2015-06 KA-10-06-2015-07 KA-10-06-2015-08


http://ift.tt/1L1mjyu
ប្រជាពលរដ្ឋ​ភូមិ​អន្លុង​កញ្ចុះ មក​តវ៉ា​សុំ​ឲ្យ​ដក​ប្រធាន​សហគមន៍​ចេញ ដោយ​ចោទថា​បាន​គាប សង្កត់​យកលុយ​ពី​ពួកគាត់​ក្នុង​ការដាក់​សម្រាស់​បន្តិច​បន្តួច​ជា​លក្ខណៈ​គ្រួសារ​ ប្រជាពលរដ្ឋ​ភូមិ​អន្លុង​កញ្ចុះ មក​តវ៉ា​សុំ​ឲ្យ​ដក​ប្រធាន​សហគមន៍​ចេញ ដោយ​ចោទថា​បាន​គាប សង្កត់​យកលុយ​ពី​ពួកគាត់​ក្នុង​ការដាក់​សម្រាស់​បន្តិច​បន្តួច​ជា​លក្ខណៈ​គ្រួសារ​ Reviewed by yim PH on 9:57 PM Rating: 5

Entertainment

ads
Powered by Blogger.