ក្រុមសមត្ថកិច្ចចម្រុះចុះត្រួតពិនិត្យអាវុធជាតិផ្ទុះពេលយប់ ចាប់បានអ្នកជួញដូរគ្រឿងញៀន៣នាក់ ដកហូតបានថ្នាំញៀន៣កញ្ចប់ធំ និង១កញ្ចប់តូច
ខេត្តកំពង់ឆ្នាំង៖ ថ្នាំញៀនម៉ាទឹកកក៣កញ្ចប់ធំ និង១កញ្ចប់តូច ត្រូវបានសមត្ថកិច្ចចម្រុះខេត្តត្រួតពិនិត្យអាវុធជាតិផ្ទុះពេលយប់ ឆែកឆេររកឃើញពីយុវជន៣នាក់ ជាមុខសញ្ញាអ្នកជូញដូរគ្រឿង។ ការបង្ក្រាប និងចាប់ខ្លួនជនល្មើសខាងលើនេះបានធ្វើឡើង នៅម៉ោង ៩និង០៥នាទីយប់ ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៥នៅចំណុចផ្លូវបែកជា៤មុខអាហារដ្ឋានម្លប់បៃតងស្ថិតក្នុងភូមិស្រែព្រីង សង្កាត់ កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង។
សមត្ថកិច្ចការិយាល័យនគរបាលប្រឆាំងគ្រឿងខេត្តបានអោយដឹងថា៖ ជនល្មើសទាំង៣នាក់ដែលត្តូវបានសមត្ថកិច្ចចម្រុះចាប់ខ្លួន បានមាន ១ឈ្មោះ ទុំ សុវណ្ណា អាយុ៣៤ឆ្នាំ រស់នៅភូមិផ្សារលើ សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ២ឈ្មោះ ឈួន សុភ័ស្ត អាយុ២០ ឆ្នាំ ទើបតែចេញពីពន្ធនាគារខេត្តដោយជាប់ទោពីបទចែកចាយថ្នាំញៀន ៣ឈ្មោះ សុខប៊ុនធឿន អាយុ១៧ឆ្នាំ ពួកគេទាំង២នាក់រស់ នៅ ភូមិត្រពាំងចឹកសារ សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង។វត្ថុតាងដែលសមត្ថកិច្ចឆែកឆេរ និងរឹបអូសបានមាន៖ថ្នាំញៀនម៉ាទឹកក ៣កញ្ចប់ធំនិង១កញ្ចប់តូច ជញ្ជីងកាស់ស្យូថ្លឹងគ្រឿងញៀន១គ្រឿង ទូរសព្ទ័ដៃ២គ្រឿង និងម៉ូតូម៉ាកស្មះរ៉ឺវូ១គ្រឿង ពណ៌ខ្មៅពាក់ស្លាកលេខ កំពង់ឆ្នាំង 1D-1678។
ជនល្មើសទាំង៣នាក់រួម និងវត្ថុតាង ត្រូវបានសមត្ថកិច្ចការិយាល័យនគរបាលប្រឆាំងគ្រឿ ងញៀននៃស្នងការដ្ឋាននគរបាលខេត្ត កសាងសំណុំរឿងតាមនិតិវិធី បញ្ជូនខ្លួនទៅកាន់សាលាដំបូងខេត្តនៅរសៀលថ្ងៃទី៤០ ខែមិថុនា ឆ្នាំ២០១៥នេះ ដើម្បីធ្វើការចោទ ប្រកាន់ និងផ្តន្ទាទោ សតាមផ្លូវច្បាប់៕ ដោយ រិទ្ធិ ជ័យ
http://ift.tt/1cBdsEr