Insurance

728x90

យុវជន​ម្នាក់​ចាប់រំលោភ​កុមារី​អាយុ​៦​ឆ្នាំ​ដោយ​ម្រាមដៃ ត្រូវ​សមត្ថកិច្ច​ចាប់​វ៉ៃខ្នោះ​

​ ​ ​ខេត្តកំពង់ឆ្នាំង​៖ យុវជន​ទំនើង​អសីលធម៌​ម្នាក់ ត្រូវបាន​សមត​កិច្ច​ចាប់ខ្លួន​បន្ទាប់ពី​រូបគេ បាន​ចាប់រំលោភ​កុមារី អាយុ​៦​ឆ្នាំ​ម្នា​ក់ដោយ​ប្រើ​ម្រាមដៃ​ទាំង​កំរោល ធ្វើអោយ​កុមារី​រងគ្រោះ​របួស​ធ្លាក់ឈាម​យ៉ាងច្រើន​ត្រូវបាន​ជីដូន​ដឹក​មក​សង្គ្រោះ​នៅក្នុង​មន្ទីរពេទ្យ​ខេត្ត​។ ករណី​ចាប់រំលោភ​ខាងលើនេះ​បានកើត​ឡើង​នៅ​ម៉ោង​៥ និង​៤៥​នាទី​ល្ងាច ថ្ងៃទី​០៣ ខែមិថុនា ឆ្នាំ​២០១៥ នៅក្នុង​ភូមិ​ដូន​វៀត ឃុំ​កំពង់​ហៅ ស្រុក​កំពង់លែង​។​

​លោក ឌុ​ច ចំរើន នាយការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កំរិតធ្ងន់​ខេត្ត​បានអោយដឹងថា​៖ ជនល្មើស​ក្នុងករណីនេះ មានឈ្មោះ ញឹក វ៉ាន់ ហៅ​តឿ​ង អាយុ​១៩​ឆ្នាំ រស់នៅក្នុង​ភូមិ​ឃុំ​កើតហេតុ​ខាងលើ ឯ​កុមារី​រងគ្រោះ​មាន​អាយុ​៦​ឆ្នាំ រស់នៅ​ក្នុងភូមិ​ជាមួយគ្នា​។​ ​នៅក្នុង​កំណត់ហេតុ​របស់​សមត្ថ​កិច្ច​នគរបាល​មូលដ្ឋាន​បានអោយដឹងថា​៖ មុនពេល​កើតហេតុ កុមារី​រងគ្រោះ​និង មិត្ត​ភ័​ក្រ​នាង​ចំនួន​៤​នាក់​ទៀត​បាននាំគ្នា​បេះ​ផ្លែ​សាវម៉ាវ​ព្រៃ​នៅក្នុង​ព្រៃ​ក្រោយ​ផ្ទះ​បុរស​ម្នាក់​នៅក្នុង​ភូមិ នៅពេល នោះ​ជនសង្ស័យ​បាន​ដើរ​មកដល់ ក៏បាន​ហៅ​កុមារី​រងគ្រោះ​អោយមក​ជិត ហើយ​ចាប់រំលោភ​នាង​ដោយ​ប្រើ​ម្រាមដៃ​ទាំង​កំរោល​រុក​ក្នុង​ប្រដាប់ភេទ ពេល​កុមារី​ស្រែកយំ​ទាំង​ក្តី​ឈឺចាប់ រូបគេ​ក៏បាន​គេចខ្លួន​ចេញទៅ​។​

នៅក្នុងពេល​នោះដែរ កុមារី​ជា​មិត្ត​ភ័​ក្រ​កុមារី​រងគ្រោះ ក៏បាន​នាំគ្នា​រត់​ទៅប្រាប់​ជីដូន​កុមារី​រងគ្រោះ​ដែលមាន​ផ្ទះ នៅ​ជិត​នោះ​។ នៅពេល​ជីដូន​ទៅដល់​ក៏បាន​ឃើញ​ចៅស្រី មាន​ឈាម​ធ្លាក់​ពី​ប្រដាប់ភេទ ក៏បាន​ដឹក​ចៅស្រី​ទៅ កាន​មណ្ឌល​សុខភាព​ស្រុក បន្ទាប់មក​ក៏បាន​ដឹក​ចៅស្រី​មក​សង្គ្រោះ​បន្ត​នៅ​មន្ទីរពេទ្យ​ខេត្តកំពង់ឆ្នាំង​។​

ចំណែក​ជនល្មើស​ត្រូវ​សមត្ថកិច្ច​នគរបាល​មូលដ្ឋាន​ចាប់ខ្លួនបាន​ទាំងយប់​ថ្ងៃទី​០៣​ខែមិថុនា ឆ្នាំ​២០១៥ ហើយ​នៅ ល្ងាច​ថ្ងៃទី​០៤ ខែមិថុនា ឆ្នាំ​២០១៥ ក៏បាន​បញ្ជូន​ខ្លួន​មកកាន់​ការិយាល័យ​នគរបាល​ព្រហ្ម​ទ័​ណ្ឌ​កម្រិតធ្ងន់ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ឆ្នាំង​។ លោក ឌុ​ច ចំរើន បានអោយដឹងថា​៖​ជនសង្ស័យ​ត្រូវ​កសាង​សំណុំរឿង​តាម និតិ​វិធី បញ្ជូន​ខ្លួន​ទៅកាន់​តុលាការខេត្ត នៅ​ល្ងាច​ថ្ងៃទី​០៥ ខែមិថុនា ឆ្នាំ​២០១៥​នេះ ដើម្បី​ចោទប្រកាន់ និង​ផ្តន្ទា ទោស​តាម​បញ្ញា​ត្តិ​ច្បាប់​។​

​នៅក្នុង​មន្ទីរពេទ្យ​ខេត្ត​នា​ព្រឹក​ថ្ងៃទី​០៥ ខែមិថុនា​នេះ កុមារី​រងគ្រោះ បន្ទាប់ពី​គ្រូពេទ្យ​កុមារ​ខេត្ត​បាន​យក ចិត្ត​ទុក ដាក់​សង្គ្រោះ ព្យាបាល​រយៈពេល​២​ថ្ងៃ​រួចមក នាង​បាន​ធូរស្បើយ​បន្តិច​ហើយ ជីដូន​នាង​អោយដឹងថា ពេល​នាង នោម​មក​មានការ​ស្រែកយំ​ដោយ​ការឈឺ​ផ្សារ​នៅឡើយ​។ លោក​ប្រធាន​មន្ទីរពេទ្យ​ខេត្ត​អោយដឹងថា​៖ ពេល​នាង មកដល់​ដំបូង​គឺ មាន​របួស​រលាក​តម្រង​នោម ធ្លាក់ឈាម និង​ស្ទះ​ទឹកនោម ដែល​នាងរង​គ្រោះ​ដោយ​ការ រំលោភ ដ៏​អសីលធម៌​បំផុត​នោះ​៕ ដោយ រិ​ទ្ធិ ជ័យ ​

KA-05-06-2015-05 KA-05-06-2015-06


http://ift.tt/1Go4Vmt
យុវជន​ម្នាក់​ចាប់រំលោភ​កុមារី​អាយុ​៦​ឆ្នាំ​ដោយ​ម្រាមដៃ ត្រូវ​សមត្ថកិច្ច​ចាប់​វ៉ៃខ្នោះ​ យុវជន​ម្នាក់​ចាប់រំលោភ​កុមារី​អាយុ​៦​ឆ្នាំ​ដោយ​ម្រាមដៃ ត្រូវ​សមត្ថកិច្ច​ចាប់​វ៉ៃខ្នោះ​ Reviewed by yim PH on 12:56 PM Rating: 5

Entertainment

ads
Powered by Blogger.