គោយន្តកែច្នៃដឹកឈើល្មើសច្បាប់ របស់លោក ងិន អូន ជាអនុប្រធានការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្ត បង្កគ្រោះថ្នាក់ចរាចរណ៍
ខេត្តរតនគិរី៖ គោយន្តកែច្នៃមួយគ្រឿងដឹកឈើល្មើសច្បាប់ ដែលគេដឹងថាជារបស់លោក ងិន អូន ជាអនុប្រធានការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្ត ដែលកន្លងមកបានយកឥទ្ធិពល និងអំណាចទៅកាងមុខរកស៊ីដឹកឈើល្មើសច្បាប់របស់ខ្លួន ជារៀងរាល់ថ្ងៃយ៉ាងអនាធិបតេយ្យរាប់សិបឆ្នាំមកហើយ។ ការដឹកជញ្ជូនឈើនោះធ្វើឡើង ដោយមិនដែលក្រែងញញើតនរណាឡើយ។ ដោយសារអាង អំណាច ការដឹកឈើនោះទៀត ក្រុមកម្មករតែងតែបើកគោយន្តកែច្នៃមិនដែលគិតពីអាយុជីវិតអ្នកនៅតាមដងផ្លូវទេ ជាក់ស្តែងនៅកាលពីវេលាម៉ោង៦ និង៣០នាទីយប់ ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៥ គោ យន្តកែច្នៃដឹកឈើរបស់លោក ងិន អូន បានបង្កគ្រោះថ្នាក់ចរាចរណ៍បុករថយន្តពីរគ្រឿង និងម៉ូតូមួយគ្រឿង បណ្តាលឲ្យស្រី្ត ម្នាក់រងរបួសស្រាលនៅចំណុចផ្លូវបែកជា៣ វត្តអូរចេង ស្ថិតនៅផ្លូវបែកជា៣នៅចំណុច វត្តអូរចេង ភូមិតាអងកាតែ ឃុំតាអង ស្រុកកូនមុំ ខេត្តរតនគិរី។
ពលរដ្ឋនៅកន្លែងកើតហេតុថាគោយន្ត បង្កនោះបានបើកពីលិចទៅកើតក្នុងល្បឿនលឿនលុះដល់ចំណុចផ្លូវបែកជា៣ មិនបង្អង់ឡើយ ក៏បានជ្រុលទៅបុកជាមួយរថយន្តពីរគ្រឿង និងម៉ូតូមួយគ្រឿង ហើយក៏ជ្រុលទៅបុកលំនៅដ្ឋានមួយកន្លែងបណ្តាលឲ្យខូចខាតទ្រព្យសម្បត្តិម្ចាស់ផ្ទះមួយចំនួនថែមទៀត។ គោយន្តកែច្នៃដឹកឈើនេះបើកបរដោយបុរសម្នាក់ឈ្មោះ ជុំ រិត ភេទប្រុសអាយុ២៩ឆ្នាំ ជនជាតិខ្មែរ ជាតៃកុងគោយន្តរបស់លោក ងិន អូន នាយរងកា រិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ច ដែលជាជើងខ្លាំងរកស៊ីបទល្មើសព្រៃឈើមិនដែលជើញមានមន្ត្រីជំនាញណាហ៊ានបង្ក្រាបជាយូរឆ្នាំមកហើយ។
ចំណែករថយន្តដែលរងការខូចខាតនោះមានពីរគ្រឿង៖ ទី១.រថយន្តម៉ាកកាមរីកែដឹកស៊ីតែងទឹកពណ៌ស្លែ ពាក់ស្លាកលេខ ង-5554 ភព2 បណ្តាលឲ្យខូចខាតផ្នែកខាងស្តាំយ៉ាងដំណំ, ទី២.រថយន្តម៉ាកតូយូតាពីរបាំង ពណ៌សពាក់ស្លាកលេខបាត់ដំបង-2A2298 បណ្តាលឲ្យខូចខាតផ្នែកទ្វារខាងស្តាំយ៉ាងដំណំ, ទី៣.ម៉ូតូមួយគ្រឿងទៀតម៉ាកឌ្រីមសង ស៊េរី២០០៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ រតនគិរី1A-4965 ខូចខាតកង់ខាងមុខទាំងស្រុង ព្រោះរថយន្តទាំងពីរ និងម៉ូតូបានចតនៅចិញ្ចឹមផ្លូវខាងស្តាំ។ រីឯស្ត្រីម្នាក់មាន ឈ្មោះ សុខ អាភីនី ភេទ ស្រី អាយុ២០ឆ្នាំ ជនជាតិខ្មែរឥស្លាម មានទីលំនៅភូមិកាំភ្លិញ ឃុំឡាំង១ ស្រុក លំផាត់ បណ្តាលឲ្យរងរបួសស្រាល ចំណែកសម្ភារៈម្ចាស់ផ្ទះដែលខូចខាតរួមមានពុយសាំង១, សាំង៣០លីត្រ ប្រេងម៉ាស៊ីន២០កំប៉ុង ប្រេងម៉ាសួត៣០លីត្រ និងរបស់របរមួយចំនួនផងដែរ។បច្ចុប្បន្នគោយន្តបង្កនិងរថយន្តរងគ្រោះ សមត្ថកិច្ចកំពុងធ្វើកំណត់ហេតុរក្សាទុកនៅប៉ុស្តិ៍រដ្ឋបាលឃុំតាអង រងចាំការដោះស្រាយជាក្រោយ។ រីឯស្ត្រីរងគ្រោះត្រូវក្រុមគ្រួសារបញ្ជូនទៅព្យាបាលនៅគេហដ្ឋានរបស់ខ្លួន។
ពលរដ្ឋថា៖ ក្រោយពីកើតហេតុភ្លាមនោះគេក៏ ឃើញ វត្តមានលោក ងិន អូន ជាអនុប្រធានការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្ត បានបញ្ជាឲ្យបក្ខពួករបស់ខ្លួនទៅ យកគោយន្ត មួយគ្រឿងទៀតសាងឈើដោយគ្មានអ្នកណាម្នាក់ ឬសមត្ថកិច្ចណា តែពលរដ្ឋរិះគន់ថា លោក ងិន អូន ម្តងជាមន្ត្រីបង្ក្រាប បទល្មើស តែម្តងជាអ្នកប្រព្រឹត្តបទល្មើសទៅវិញ ដល់សម័យបច្ចុប្បន្ននេះទៅហើយមិនគួរ ថ្នាក់លើមើលរំលងទុកឲ្យយ៉ាងដូច មន្ត្រីដូចរូលោក ងិន អូន ឲ្យនៅបំផ្លាញ កេរ្តិ៍ឈ្មោះ និងស្ថាប័ននគរបាលជាតិនោះ ទេ ហើយសមល្មម លោកឧត្តមសេនីយ៍ ជា សុមេធី អគ្គស្នងការនគរបាលរង និងជាប្រធាននាយយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចដុះក្អែល លោក ងិន អូន នេះចេញហើយ ព្រោះជាមន្ត្រីដែលបានយកឥទ្ធិពល និងអំណាចទៅធ្វើជំនួញឈើផ្ទុយអំពីវិន័យនគរបាលជាតិទាំងស្រុង៕ យក្សតូច
http://ift.tt/1Q2Wpxx