បុរសវ័យចំណាស់ម្នាក់ គេលួងលោមឲ្យទៅផឹកស៊ី ហើយត្រូវគេព្រួតវាយសម្លាប់ចោល
ខេត្តរតនគិរី៖ សាកសពបុរសវ័យចំណាស់ម្នាក់ត្រូវបានគេប្រទះឃើញដេកស្លាប់ផ្កាប់មុខក្នុងថ្លុកឈាមនៅត្រង់ចំណុចក្នុងចំការម្រេច ស្ថិតនៅក្នុងភូមិសាយ៉ស់លើ ឃុំកាឡែង ស្រុកលំផាត់ ខេត្តរតនគិរី។ អំពើឃាតកម្មនេះបានកើតឡើងកាលពីវេលាម៉ោង៦ និង៣០នាទីនាព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៥ដែលគេប្រទះឃើញសាកសពរបស់ជនរងគ្រោះនៅចំណុចភូមិឃុំកើតហេតុខាងលើ។
#លោកសូ ថាយ អធិការស្រុកលំផាត់បានឲ្យដឹងថា ជនរងគ្រោះដែលឃាតក សម្លាប់នោះមាន ឈ្មោះ ពេជ្រ សាន ភេទប្រុស អាយុ៥១ឆ្នាំ ជនជាតិខ្មែរមានស្រុកកំណើតនៅទីរួមខេត្តបាត់ដំបង បច្ចុប្បន្នមករស់ នៅក្នុងខេត្តរតនគិរីនេះបានរយៈពេល៦ឆ្នាំកន្លងមកហើយ មានមុខរបរធ្វើចំការនៅក្នុងភូមិឃុំកើតហេតុ ខាងលើ។ លោកអធិការបន្តទៀតថា ក្រោយពីទទួលព័ត៌មានពីប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ភ្លាមៗលោក បានចាត់ចែងកម្លាំងជំនាញចុះទៅដល់កន្លែងកើតហេតុ ដើម្បីត្រួតពិនិត្យ និងធ្វើកោសល្យ វិច្ច័យ។ នៅជិតសពជនរងគ្រោហបានរកឃើញពូថៅ១ និងចបកាប់១ រីឯស្លាក់ស្នាមនៅលើជនរងគ្រោះមានស្នាមវាយនឹងពូថៅ ចបកាប់ បណ្តាលឲ្យខ្ទេចខ្ទីក្បាល ផ្នែកខាងក្រោយទាំងស្រុង។
#បើតាមប្រភពពីអ្នកភូមិបាននិយាយដូចគ្នាថា នៅមុនពេលកើតហេតុមានបុរស៥នាក់ទៅ៦នាក់ដែលជាកម្មករដាំម្រេចបានមកហៅជនរងគ្រោះពីផ្ទះអោយទៅផឹកស៊ីនៅក្នុងចំការម្រេចចន្លោះម៉ោង៧ និង៨យប់ ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៥ លុះព្រឹកឡើងថ្ងៃទី២៩ ខែឆ្នាំដដែលក៏ប្រទះឃើញជនរងគ្រោះស្លាប់ផ្កាប់មុខនៅក្នុងចំការម្រេចនេះតែម្តង។ ប្រភពបានបន្តថា បុរសជាជនរងគ្រោះជាមុខសញ្ញាធ្លាប់សម្លាប់គេម្នាក់នៅខេត្តបាត់ដំបង ហើយមកសំងំលាក់ខ្លួននៅក្នុងខេត្តរតនគិរីរហូតមកទល់សព្វថ្ងៃ។
#ចំណែកបក្ខពួករួមផឹកស៊ីជាមួយគ្នាក្រោយពេលកើតហេតុបានរត់គេចខ្លួនបាត់ស្រមោល សមត្ថកិច្ចដាក់ការសង្ស័យជំហ៊ានដំបូង ជនសង្ស័យទាំង៦នាក់រត់គេខ្លួនពិតជាមុខសញ្ញាក្នុងករណីឃាតកម្មនេះយ៉ាងពិតប្រាកដ។ បច្ចុប្បន្នសមត្ថកិច្ចបានកំណត់មុខសញ្ញា និងស្វែងរកចាប់ខ្លួនដើម្បីមកផ្តន្ទាទោសទៅតាម ច្បាប់ ។ សាកសពជណរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕
ដោយ លី វណ្ណៈ
http://ift.tt/eA8V8J