បុរសចំណាស់ម្នាក់ជិះម៉ូតូពេលយប់ លឿនព្រិលភ្នែកបុកចំគូទរថយន្តដឹកដែកចតស្ងៀមពេញធឹងស្លាប់ភ្លាមៗ
ខេត្តរតនគិរី៖ បុរសម្នាក់ជិះម៉ូតូពេលយប់ក្នុងល្បឿនលឿនគ្មានការប្រុងប្រយ័ត្នបានបុករថយន្តយីឌុបដឹកដែក និងអីវ៉ាន់ពេញ ចតនៅចិញ្ចឹមផ្លូវផ្នែកខាងស្តាំ ចំពេញទំហឹងបណ្តាលឲ្យស្លាប់ភ្លាមៗនៅកន្លែងកើត ហេតុ ស្រុកកូនមុំ។ ហេតុការណ៍ភ្ញាក់ផ្អើលនេះបានកើតឡើង នៅវេលាម៉ោង៧ និង៣០នាទីយប់ ថ្ងៃទី១ ខែមិថុនា ឆ្នាំ២០១៥ មានករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយបានកើតឡើងនៅកំណាត់ផ្លូវជាតិលេខ៧៨ ត្រង់ចំណុចភូមិ៤ ឃុំត្រពាំងច្រែស ស្រុកកូនមុំ ខត្តរតនគិរី។
លោក ផាន់ តិ អធិការរងទទួលបន្ទុកផ្នែកសណ្តាប់ធ្នាប់នគរបាលស្រុកកូនមុំបានអោយដឹងថា៖ ករណីគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងរវាងរថយន្តនឹងម៉ូតូបណ្តាលឲ្យភាគីម៉ូតូស្លាប់១នាក់។ លោកបាន ឲ្យដឹងទៀតថា កាលពីវេលាម៉ោងខាងលើ ឃើញរថយន្តម៉ាកហ្វុយហ្សូ (FUSO) ពណ៌បៃតង ពាក់ស្លាក លេខ ស្វាយរៀង 3A-1141 ដឹកទំនិញពេញព្រៀប ចតស្ងៀមនៅមួយកន្លែងលើចិញ្ចើម ផ្លូវខាងស្តាំ ក្នុងទិសដៅពីលិចទៅកើត ដោយគ្មានដាក់សញ្ញាសំគាល់អ្វីឡើយ។
ខណៈមានម៉ូតូមួយគ្រឿងកំពុង ធ្វើចរាចរណ៍ ក្នុងទិសដៅស្របគ្នាក្នុងល្បឿនលឿន លុះដល់ចំណុច កើតហេតុក៏បានបុកគូទរថយន្តពីក្រោយពេញទំហឹងបណ្តាលឲ្យមុតដែកចំដើមទ្រូងស្លាប់ភ្លាមៗយ៉ាងអាណោចអាធម៌។ នៅពេលកើតហេតុភ្លាមៗនោះតៃកុងឡានក៏បានចុះរត់គេចខ្លួនបាត់ស្រមោលតែម្តង ម្ចាស់រថយន្តមិនបានស្គាល់អត្តសញ្ញាទេ។ អ្នកបើកបរម៉ូតូត្រូវបានគេស្គាល់ឈ្មោះ ធាវ គឹមស្រាន ភេទប្រុសអាយុ៤៣ឆ្នាំ ជនជាតិខ្មែរ មានមុខរបរកសិករ មានទីលំនៅភូមិ៣ សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី បានជិះម៉ូតូម្នាក់ឯង ម៉ាកឌ្រីមសង់ ស៊េរីឆ្នាំ២០០៨ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ស្ពឺ 1B-6878 បណ្តាលឲ្យស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ។
ក្រោយពេលកើតហេតុសមត្ថកិច្ចប្រគល់សពជនរងគ្រោះអោយទៅសាច់ញាតិក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី។ ចំណែកវត្ថុតាងសមត្ថកិច្ចបានដកហូតរថយន្តមួយគ្រឿង និងម៉ូតូមួយគ្រឿង ដើម្បីរងចាំដោះស្រាយជាក្រោយ៕ លី វណ្ណៈ
http://ift.tt/1FTE3r3