Insurance

728x90

គ្រូបង្រៀន​ម្នាក់​ស្រវឹងស្រា​ជោគជាំ​ជិះ​ម៉ូតូ​ដួល បាក់ឆ្អឹង​ជំនី និង​បែក​ថ្លើម ស្លាប់​ពេល​ដឹក​ដល់​ពេទ្យ​

​ខេត្តកំពង់ឆ្នាំង​៖ លោកគ្រូ​បង្រៀន​ម្នាក់​បាន​រងរបួស​ធ្ងន់ និង​បាន​ស្លាប់​ពេល​ដឹក​ទៅ​សង្គ្រោះ​នៅ​មន្ទីរ ពេទ្យ​ខេត្ត​បន្ទាប់ពី​គាត់​បាន​ជិះ​ម៉ូតូ​ដួល​ដោយ​ខ្លួនឯង​របួស​ប្រអប់ជើង បាក់ឆ្អឹង​ជំនី​២ និង​បែក​ថ្លើម ។ ករណីនេះ​បានកើត​ឡើង​នៅវេលា​ម៉ោង ៨​និង​៣០​នាទី​យប់ ថ្ងៃទី​០១ ខែមិថុនា ឆ្នាំ​២០១៥ នៅ​ផ្លូវ​ក្រាល​កៅស៊ូ ស្ថិត​ក្នុងភូមិ​កណ្តាល សង្កាត់​កំពង់ឆ្នាំង ក្រុង​កំពង់ឆ្នាំង ។​

​សមត្ថកិច្ច​នគរបាល​ចរាចរណ៍​ក្រុង​កំពង់ឆ្នាំង បានអោយដឹងថា​៖ បុរសរងគ្រោះ​ជា​គ្រូបង្រៀន​មានឈ្មោះ សេង ចន្ថា អាយុ​៥២ ឆ្នាំ មាន​ទីលំនៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ​។ សាក្សី​បានឃើញ​ងេ​តុ​ការណ៍​នេះ​បាន និយាយថា​៖ គេ​បានឃើញ​ជនរងគ្រោះ​បើក​ម៉ូតូ ក្នុងស្ថានភាព​ស្រវឹង តាមផ្លូវ​ក្រាល​កៅស៊ូ​ក្នុង​ខេត្ត ពី​ត្បូង​មក​ជើង គឺ​សំដៅ​មក​ផ្ទះ ហើយ​បាន​ម៉ូតូ​ដួល​បោក​លើ​ថ្នល់​កៅស៊ូ​ពេញទំហឹង​ម្តង​ហើយ​។

ក្រោយមក​ជនរងគ្រោះ​បាន​លើក​ម៉ូតូ​ព្យាយាម​ជិះ មក​ផ្ទះ​ជា​បន្តទៀត ប៉ុន្តែ​ពេលមកដល់​ជិត​ផ្ទះ​ក៏​ស្រាប់ តែ​បាន​ដួល​ម្តងទៀត បណ្តាលអោយ​រងរបួស​ធ្ងន់ ភា្ល​ម​នោះ​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​កំពង់ឆ្នាំង បានឃើញ​ក៏បាន​ជួយ​ដឹក​ជនរងគ្រោះ​ទៅកាន់​មន្ទីរពេទ្យ​ខេត្ត ប៉ុន្តែ​ពេល​ដល់​មន្ទីរពេទ្យ​ខេត្ត ជនរងគ្រោះ​បាន​ដាច់ខ្យល់​ស្លាប់បាត់​ទៅហើយ​។ បន្ទាប់មក​សព​ជនរងគ្រោះ​ត្រូវបាន​ដឹក​មក​ដា​ក់នៅ សាលា​បុណ្យ​ភូមិ​កណ្តាល ដើម្បីអោយ​សមត្ថកិច្ច​នគ​របាល​ពិនិត្យ​និង​ធ្វើ​កោសល្យ​ពិ​ច្ច័​យ ។​

​មន្ត្រី​ជំនាញ​ក្រោយពេល​ពិនិត្យ​សព​ជនរងគ្រោះ​ហើយ​នោះបាន​សន្និដ្ឋាន​អោយដឹងថា​៖ ជនរងគ្រោះ​ពិតជា​ស្លាប់​ដោយសារ​ដួល​ម៉ូតូ​ពិតមែន​គឺ របួស​ប្រអប់ជើង បាក់ឆ្អឹង​ជំនី​២ និង​បែក​ថ្លើម ដោយសារ​ដៃ​ម៉ូតូ​ដួល​ជុង​ដើមទ្រូង បន្ទាប់មក​សមត្ថកិច្ច​បានប្រគល់​សព​ជនរងគ្រោះ អោយ​ក្រុមគ្រួសារ​ធ្វើបុណ្យ​តាម​ប្រពៃណី​នៅ​សាលា​បុណ្យ​ភូមិ​កណ្តាល​ក្បែរ​ផ្ទះ​ជនរងគ្រោះ ៕ ដោយ រិ​ទ្ធិ ជ័យ​

KA-03-06-2015-11 KA-03-06-2015-12


http://ift.tt/1M4M1iz
គ្រូបង្រៀន​ម្នាក់​ស្រវឹងស្រា​ជោគជាំ​ជិះ​ម៉ូតូ​ដួល បាក់ឆ្អឹង​ជំនី និង​បែក​ថ្លើម ស្លាប់​ពេល​ដឹក​ដល់​ពេទ្យ​ គ្រូបង្រៀន​ម្នាក់​ស្រវឹងស្រា​ជោគជាំ​ជិះ​ម៉ូតូ​ដួល បាក់ឆ្អឹង​ជំនី និង​បែក​ថ្លើម ស្លាប់​ពេល​ដឹក​ដល់​ពេទ្យ​ Reviewed by yim PH on 9:43 PM Rating: 5

Entertainment

ads
Powered by Blogger.