Insurance

728x90

ស្ត្រី​ម្នាក់​ស្រវឹងស្រា ស្រេកទឹក​ពេក​ទាញយក​ថ្នាំ​បាញ់​ស្មៅ​យកមក​ផឹក​ច្រឡំ​ស្មានតែ​ទឹកបាន​ស្លាប់​លាចាក​លោក​

​ខេត្តរតនគិរី​៖ ស្ត្រី​ម្នាក់​បន្ទាប់ពី​ស្រវឹងស្រា ស្រេកទឹក​ពេក បាន​ទាញយក​ថ្នាំ​បាញ់​ស្មៅ​យកមក​ផឹក​ច្រឡំ​ស្មានតែ​ទឹក ត្រូវបាន​ក្រុមគ្រួសារ​ម្នីម្នា​បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ខេត្ត ខណៈ​ដល់​ពាក់​កណ្តាលផ្លូវ​ក៏​ដាច់ខ្យល់​ស្លាប់​តែម្តង​គូរ​ឲ្យ​សង្វេគ​។ ករណីនេះ​កើតឡើង​កាលពី​វេលា​ម៉ោង​៧ និង​៣០​នាទី​យប់ ថ្ងៃទី​១ ខែមិថុនា ឆ្នាំ​២០១៥ ស្ថិតនៅ​ភូមិ​៣ ឃុំ​ត្រពាំង​ក្រហម ស្រុក​កូន​មុំ ខេត្តរតនគិរី​។

លោក​រេ​ន ម៉ុ​ត អធិការរង​ទទួល​ផ្នែក​យុត្តិធម៌​បាន​បញ្ជាក់ថា​៖ ស្ត្រី​រងគ្រោះ​នោះ​មានឈ្មោះ ជា រដ្ឋា អាយុ​៤០​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​ធ្វើ​ចំការ មាន​ទីលំនៅ​ភូមិ​៣ ឃុំ​ត្រពាំង​ក្រហម ស្រុក​កូន​មុំ ខេត្តរតនគិរី បាន​ផឹកស្រា​ស្រវឹង​កាលពី​ថ្ងៃ​។ លុះដល់​យប់​ក៏បាន​ទៅយក​ដប់​ថ្នាំ​បាញ់​ស្មៅ​មក​ផឹក​ស្មានតែ​ទឹក​ក៏​ពុល​បែប​ពពុះមាត់​។ ក្រុមគ្រួសារ​ក៏បាន​ដឹក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យបង្អែក​ស្រុក​កូន​មុំ លុះ​ស្ត្រី​រងគ្រោះ​មាន​អាកា​រៈ​ធ្ងន់ធ្ងរ​ពេក លោកគ្រូ​ពេទ្យ​ក៏​អោយ​ក្រុមគ្រួសារ​ដឹក​សង្គ្រោះ​នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត តែ​អកុសល​ស្ត្រី​រងគ្រោះ​ក៏​ដាច់ខ្យល់​ស្លាប់​នៅ​ពាក់​កណ្តាលផ្លូវ​បាត់ទៅហើយ​។

​បើតាម​ការបញ្ជាក់​ពី​ក្រុមគ្រួសារ​ស្ត្រី​រងគ្រោះ​បាន​ឲ្យ​ដឹងថា​៖ ស្ត្រី​រងគ្រោះ​នេះ​គឺជា​មនុស្ស​វិកល​ច​រិ​ក​នៅពេល​ថ្ងៃសីល​ម្តងៗ​។ បច្ចុប្បន្ន​សព​ស្ត្រី​រងគ្រោះ​សមត្ថកិច្ច​ក៏​ប្រគល់​ឲ្យ​ទៅ​ក្រុមគ្រួសារ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕ លី វណ្ណៈ​ ​

KA-03-06-2015-18 KA-03-06-2015-19 KA-03-06-2015-20


http://ift.tt/1dLS410
ស្ត្រី​ម្នាក់​ស្រវឹងស្រា ស្រេកទឹក​ពេក​ទាញយក​ថ្នាំ​បាញ់​ស្មៅ​យកមក​ផឹក​ច្រឡំ​ស្មានតែ​ទឹកបាន​ស្លាប់​លាចាក​លោក​ ស្ត្រី​ម្នាក់​ស្រវឹងស្រា ស្រេកទឹក​ពេក​ទាញយក​ថ្នាំ​បាញ់​ស្មៅ​យកមក​ផឹក​ច្រឡំ​ស្មានតែ​ទឹកបាន​ស្លាប់​លាចាក​លោក​ Reviewed by yim PH on 9:07 PM Rating: 5

Entertainment

ads
Powered by Blogger.