មន្ទីរអភិវឌ្ឈន៍ជនបទខេត្តមណ្ឌលគិរី បំផើមផ្លូវ១ខ្សែចោលលេង ពលរដ្ឋក្តៅក្រហាយ
ខេត្តមណ្ឌលគិរី៖ ប្រជាពលរដ្ឋក្នុងឃុំចំនួន២ឃុំចុងផ្លាស់ មេម៉ង ស្រុកកែវសីមា ខេត្តមណ្ឌលគិរី នៅតែពិបាកក្នុងការធ្វើដំណើរមកទីរួមខេត្តដដែល បន្ទាប់ពីមានការឈូសឆាយធ្វើផ្លូវរបស់មន្ទីរអភិវឌ្ឍន៍ជនបទនាពេលកន្លងទៅថ្មីនេះ។ រដូវវស្សាចូលមកដល់ផ្លូវលំមួយខ្សែរចេញពីទីរួមខេត្តមណ្ឌលគិរី ឆ្ពោះទៅឃុំ មេម៉ង នឹងឃុំ ចុងផ្លាស ក្នុងស្រុក កែវសីមា មានចំងាយប្រវែង ប្រមាណ៥២គីឡូម៉ែត្រ កាន់តែមាន សភាពទ្រុមទ្រោមខ្លាំងឡើងៗ បន្ទាប់ពីខាងមន្ទីរអភិវឌ្ឍន៍ជនបទ ឈូសត្រាសេ ទុកចោលមិនធ្វើបន្ត ធ្វើឲ្យក្រុមប្រជាពលរដ្ឋរនាំគ្នាអ៊ូរទំថា មុនពេលមិនទាន់ធ្វើផ្លូវ គ្រាន់មានផ្លូវវៀងខ្លះ មិនពិបាកដូចពេលនេះពេកនោះទេ។
មន្ទីរអភិវឌ្ឈន៍ជនបទធ្វើការឈូសឆាយធ្វើផ្លូវមិនត្រូវតាមស្ដង់ដារ គ្រាន់តែឈូសរំលំដើមឈើធ្វើជារូបរាងផ្លូវ កន្លែងដែលមាន អូរធម្មជាតិ ពួកគាត់ព្រមដាក់លូទេ បែរជាឈូសលុបធ្វើអោយគ្មានផ្លូវទឹកហូរ ពេលភ្លៀងម្ដងៗទឹកហូរធ្លាក់ពីលើភ្នំដាច់ផ្លូវពិបាកលើសដើម។ពួកគាត់មានការព្រួយបារម្មណ៍យ៉ាងខ្លាំចំពោះផ្លូវធ្វើដំណើររបស់ពួកគាត់ ព្រោះធ្វើអោយប៉ះពាល់ដល់ជីវភាពរស់នៅប្រចាំថ្ងៃរបស់គាត់ទំនិញគ្រប់ប្រភេទត្រូវឡើងថ្លៃ ពិសេសពេលមាន បង ប្អូន កូន ឈឺស្កាត់ម្តងៗគឺមានការពិបាកខ្លាំងណាស់ នៅពេលនាំទៅព្យាបាល បើមេឃភ្លៀងវិញត្រូវប្រើពេលរហូតដល់៨ម៉ោងទើបដល់ខេត្ត ។
នាពេលបច្ចុប្បន្នផ្លូវចេញពីទីរួមខេត្តទៅ ឃុំមេម៉ង តែ១៦គីឡូម៉ែត្រប៉ុណ្ណុះដែលអាចធ្វើប្រជាពលរដ្ឋធ្វើដំណើរបានស្រួល បន្ទាប់ពីមន្ទីរអភិវឌ្ឍន៍ទុកចោល ហើយត្រូវបានខាង កងវិស្វហកម្មធ្វើការជួសជុលបន្ថែមបានល្អ១៦គីឡូម៉ែត ហើយនៅសល់ជាង៣០គីឡូកំពុងពិបាកធ្វើដំណើរយ៉ាងខ្លាំង ដែលប្រជាពលរដ្ឋ អ្នករស់នៅភូមិឃុំខាងលើទទូច នឹង សំណូមពរដល់ថ្នាក់ដឹកនាំក៏ដូចប្រមុខរាជរដ្ឋបាលភិបាលជួយសម្រួលដល់ផ្លូវធ្វើដំណើររបស់ពួកគាត់ផង៕ ឦសាន២
http://ift.tt/1M48ugd