Insurance

728x90

ព្រៃ​លិច​ទឹក​នៅ​តំបន់​ស្ពាន​ឆេះ កំពុង​រង​ការទន្ទ្រាន​ចាក់ដី​បំផ្លាញចោល សមត្ថកិច្ច​ពាក់ព័ន្ធ​ឆ្លើយ​មិនដឹង ហើយ​រុញ​ដាក់គ្នា

​ខេត្ត​ព្រះសីហនុ​៖ ព្រៃ​លិច​ទឹក​ប្រមាណ​ជាង​៥​ហិច​តា (​ប្រភេទ​ដើម​ក្រញឹប​) កំពុង​ប្រឈម​ទៅ នឹង​ការបាត់បង់​នៅក្នុងពេល​ដ៏​ឆាប់​ខាងមុខ ខណៈពេល​ឈ្មួញ និង​អាជ្ញាធរ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ផ្សំគំនិត​ឃុបឃិត​រួមដៃគ្នា​បំផ្លាញ​ព្រៃ​លិច​ទឹកធម្មជាតិ​ដែល​ប្រព្រឹត្ត​ផ្ទា​ល់ពី​អនិកជន​មកពី​ប្រទេស​បារាំង​ដោយ​មិន​ខ្លាចក្រែង​ញញើត​អ្វី​ទាំងអស់ ហើយ​កំពុង​សំរុក​ចាក់ដី​លប់​បែប​អ​នា​ធីប​តេ​យ្យ​តាម​ទំនើងចិត្ត​ដោយសារ​តែមាន​ការបើក​ដៃ​ពី​មន្ត្រី​ខិលខូច​។​

តាមរយៈ​ទង្វើ​បំផ្លាញ​ព្រៃ​ធម្មជាតិ​ដែលជា​ជម្រក​មច្ឆា​សមុទ្រ​គ្រប់​ប្រភេទ​យ៉ាង​ក​ម្រោ​ង​បួន​ជ្រុង​នោះ ក៏បាន​ទាក់ទាញ​អោយ​ផ្ទុះ​ការរិះគន់​យ៉ាងខ្លាំង​ពី​ប្រជាពលរដ្ឋ​ទៅលើ​អាជ្ញាធរ​ដែនដី ដែល​មើលទៅ​ហាក់​មានការ​ឃុបឃិត​ជា​ប្រព័ន្ធ​ដែល​ម្នាក់ៗ​អាច​ត្រូវ​ឈ្មួញ​ជះ​លុយ​ដុល្លារ​ដាក់​គ្រប​បាំង​មុខ និង​សតិ​លែង​ដឹង​ខុសត្រូវ​អស់​ទៅហើយ ទើប​ខណៈ​នេះ​ធ្វើជា​ពុំ​ដឹង​ពុំ​ឮ​អ្វី​ទាំងអស់​បាន​បណ្តោយអោយ​ឈ្មួញ​បំផ្លាញ​ព្រៃ​លិច​ទឹក ចាក់ដី​លប់​ដើម​កោង​កាង ដើម​ក្រញឹប​រាប់រយ​ពាន់​ដើម​អស់​ទៅហើយ តែ​បែរជា​ពុំមាន​ចំណាត់ការ​ណាមួយ​ទាល់តែសោះ​។ ផ្ទុយទៅវិញ​បើ​ប្រជាពលរដ្ឋ​ទន់ខ្សោយ​មួយចំនួន​គ្មាន​ដុល្លារ កាប់​កូនឈើ​តូចៗ​តែ​ពីរ​ទៅ​៣​ដើម​ត្រូវ​ជាប់គុក រាប់​ខែ រាប់​ឆ្នាំ ឯ​អ្នក​បំផ្លាញ​រាប់​សឹ​ប​ហិច​តា​ឃើញនឹងភ្នែក​ស្តែងៗ​បែ​រជា​រួចខ្លួន​ទៅវិញ​។ អស្ចារ្យ​ហើយ​អស់លោក​?​។​

​ជុំវិញ​ការបំផ្លាញ​ព្រៃ​លិច​ទឹក​ក្នុង​តំបន់​ស្ពាន​ឆេះ ក្បែរ​ឆ្នេរ​ត្រេះ ស្ថិត​ក្នុងភូមិ​៦ សង្កាត់​លេខ​០៤​នេះ ប្រជាពលរដ្ឋ​ជាច្រើន​ក្នុង​តំបន់​នោះបាន​សំដែង​ការសោកស្តាយ យ៉ាងខ្លាំង ព្រោះ សំរាប់​ក្រុងព្រះសីហនុ​ទាំងមូល ប្រភេទ​ព្រៃ​លិច​ទឹក​នេះ​ស្ទើរតែ​វិនាស​អស់​ទៅហើយ​នៅសល់​ភាក​ច្រើនតែ​តំបន់​ស្ពាន​ឆេះ​នេះ​ទេ ដែល​ព្រៃ​លិច​ទឹក​ទាំងមូល​មាន​ផ្ទៃក្រឡា​ប្រមាណ​ជិត​ដប់​ហិច​តា ហើយ​ជា​រៀងរាល់ថ្ងៃ​នៅពេលដែល​ពួកគាត់​មានការ​ខ្វះខាត​ម្ហូបអាហារ​គឺ ពួកគាត់​តែងតែ​ចូលក្នុង​ព្រៃ​នោះ រក​ក្តាម បង្ការ ត្រី យកមក​ធ្វើ​អាហារ និង​ពេលខ្លះ​អាច​សល់​យកទៅលក់​លើ​ទីផ្សារ​បាន​ប្រា​ក់មក​ដោះស្រាយ​ជីវភាព​បាន​មួយគ្រា​។ ប៉ុន្តែ​ពេលនេះ​ព្រៃ​លិច​ទឹក​ទាំងនោះ​កំពុង​ត្រូវបាន​គេ​ចាក់ដី​លប់​បាន​ប្រមាណ​៣០%​ទៅហើយ​តើ​ពួកគាត់​សង្ឃឹម​អ្វី​ទៀត​។​

​លោក នេន ចំរើន នាយ​ខ័​ណ្ឌ​រដ្ឋបាល​ជលផល​បានអោយដឹង​យ៉ាងខ្លី​ថា ព្រៃ​លិច​ទឹក​ទាំងនោះ​មិន​ស្ថិតក្នុង​ការគ្រប់គ្រងរ​បស់​លោក​ទេ ព្រោះ​ដី​នោះ​មាន​ប្លង់​កម្ម​សិ​ទ្ឋ​។​ សំរាប់​លោក លី វណ្ណដា អភិបាលរងក្រុង​ព្រះ បាន​បញ្ជាក់ថា ចំពោះ​ទីតាំង​ចាក់ដី​លប់​ព្រៃ​នោះ ពុំមាន​អ្វី​ទាំងអស់ ម្ចាស់​ដី​គេ​ពុំបាន​ស្នើសុំ​អ្វី​មក​ក្រុង​ទេ មានតែ​ថ្នាក់​ខេត្ត​ទេ​ដែល​អាច​ដឹង​រឿងនេះ​។​  ដោយឡែក​លោក អ៊ី ធា​រិ​ន ប្រធានស្តីទី ការិយាល័យ​អន្តរ​វិស័យ​នៃ​សាលាខេត្ត​ព្រះសីហនុ ក៏បាន​បញ្ជាក់​ស្រដៀង​គ្នា​ទៅនឹង​លោក លី វណ្ណដា ដែរ ដោយ​លោក​ឆ្លើយ​បែប​ខ្លី​ថា ចំពោះ​ការចាក់ដី​នេះ លោក​ពុំទាន់​ទទួលបាន​ព័ត៌មាន​អ្វី​នោះទេ លោក​ជាប់​ប្រជុំ​មិនអាច​ឆ្លើយ​បានទេ​៕ សមុទ្រ​ខៀវ​ ​

KA-05-06-2015-22 KA-05-06-2015-23 KA-05-06-2015-24 KA-05-06-2015-25


http://ift.tt/1EZh1el
ព្រៃ​លិច​ទឹក​នៅ​តំបន់​ស្ពាន​ឆេះ កំពុង​រង​ការទន្ទ្រាន​ចាក់ដី​បំផ្លាញចោល សមត្ថកិច្ច​ពាក់ព័ន្ធ​ឆ្លើយ​មិនដឹង ហើយ​រុញ​ដាក់គ្នា ព្រៃ​លិច​ទឹក​នៅ​តំបន់​ស្ពាន​ឆេះ កំពុង​រង​ការទន្ទ្រាន​ចាក់ដី​បំផ្លាញចោល សមត្ថកិច្ច​ពាក់ព័ន្ធ​ឆ្លើយ​មិនដឹង ហើយ​រុញ​ដាក់គ្នា Reviewed by yim PH on 2:13 PM Rating: 5

Entertainment

ads
Powered by Blogger.