Insurance

728x90

អ្នក​ចែកចាយ និង​ប្រើប្រាស់​ថ្នាំញៀន​៥​នាក់ ជាមួយនឹង​ថ្នាំញៀន​៤​កញ្ចប់ ត្រូវ​នគរបាល​ខេត្ត​ក្រសោប​

​ខេត្តកំពង់ឆ្នាំង​៖ ជនសង្ស័យ​ជា​អ្នក​ចែកចាយ និង​ប្រើប្រាស់​ថ្នាំញៀន ចំនួន​៥​នាក់ ត្រូវបាន​កម្លាំង​សមត្ថ កិច្ច​នគរបាល​ខេត្ត ស្រុក និង​ក្រុង សហការគ្នា​ចាប់​បានជា​បន្តរ​បន្ទាប់​នៅពេល​វេលា និង​ទីកន្លែង​ខុសៗ គ្នា​និង​បាន​ដកហូត​ថ្នាំញៀន​បាន​៤​កញ្ចប់​តូច និង​បញ្ជូន​ខ្លួន​មកកាន់​ស្នងការដ្ឋាន​នគរបាល​ខេត្ត នៅ​ព្រឹក​ថ្ងៃទី​០៩.០៦.២០១៥ ដើម្បី​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការខេត្ត​។​

តាម​សេចក្តីរាយការណ៍ ពី​សមត្ថកិច្ច​នគរបាល​ស្រុក​កំពង់ត្រឡាច​បាន​ប្រាប់​អោយដឹងថា​៖ ក្នុងករណី បង្ក្រាប​គ្រឿងញៀន​នេះ​គឺ​ឃាត់ខ្លួន​បាន​មនុស្ស​ចំនួន​៣​នាក់ មាន ១​ឈ្មោះ ជិន ន​រិ​ន អាយុ​១៧​ឆ្នាំ មាន ទីលំនៅ ភូមិ​សាលា​លេខ​៥ ឃុំ​អូរ​ឬ​ស្សី ២​ឈ្មោះ តាន់ ចាន់នី អាយុ​២១ ឆ្នាំ មាន​ទីលំនៅ​ភូមិ​ស្ពាន ពោធិ ឃុំ​សេដ្ឋី ស្រុក​សាមគ្គី​មានជ័យ ។ ទាំង​២​នាក់​បាន​ឃាត់ខ្លួន​នៅវេលា​ម៉ោង ៣ និង​១០​នាទី​រសៀល​ថ្ងៃទី​៨ ខែមិថុនា ឆ្នាំ​២០១៥ ដកហូត​ថ្នាំញៀន​ម៉ា​ទឹកកក​១​កញ្ចប់​តូច​នៅជាប់​ខ្លួន ហើយ​សមត្ថកិច្ច បាន​នាំខ្លួន​ទៅ​ឆែកឆេរ​ក្នុ​ផ្ទះ​ឈ្មោះ ជិន ន​រិ​ន រកឃើញ​គ្រឿង​ថ្នាំញៀន​២​កញ្ជប់​តូច​ទៀត និង​ឧបករណ៍​ជក់​គ្រឿងញៀន​មួយចំនួនទៀត​។​

ដោយឡែក អ្នក​ទី​៣.​ឈ្មោះ បឿ ចំរើន អាយុ​២៣​ឆ្នាំ មាន​ទីលំនៅ​ភូមិ​សាលា​លេខ​៥ ឈ្មោះ​នេះ​បាន ឃាត់ ខ្លួន​នៅវេលា​ម៉ោង​៨​និង​២០​នាទី​ព្រឹក​ថ្ងៃទី​៩ ខែមិថុនា ឆ្នាំ​២០១៥ ពេល​រូបគេ​ទូរស័ព្ទ​មកសុំ​ទិញ​ថ្នាំញៀន​ពី​ឈ្នោះ ជិន ន​រិ​ណ ។ ជនសង្ស័យ​ទាំង​៣​នាក់​នេះ​ត្រូវបាន សមត្ថកិច្ច​បញ្ជូន​ខ្លួន និង​ថ្នាំញៀន ប្រភេទ​ម៉ា​ទឹកកក ចំនួន​៣​កញ្ចប់ និង​សម្ភា​រៈវេច​ខ្ចប់​ថ្នាំញៀន​មួយចំនួនទៀត​មកកាន់ ស្នងការដ្ឋាន នគរបាល​ខេត្ត​នៅ​ព្រឹក​ថ្ងៃទី​០៩.០៦.២០១៥​។

ចំណែក​សមត្ថកិច្ច​នគ​របាល​ក្រុង​កំពង់ឆ្នាំង​វិញ​បានអោយដឹងថា ជនសង្ស័យ​ដែល​ចាប់​ឃាត់ខ្លួន បាន មាន ១​ឈ្មោះ ម៉ៅ បេឡា អាយុ​២២​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ផ្សារឆ្នាំង​សង្កាត់​ផ្សារឆ្នាំង និង​២​ឈ្មោះ ឌិន យ៉ាំង​សឺ​ង ហៅ សាវ រដ្ឋា អាយុ​២៤​ឆ្នាំ ស្នាក់នៅ​អ្នកតាចិន ក្នុងភូមិ​ផ្សារឆ្នាំង ។​ជនសង្ស័យ​ទាំង​២​នាក់ ឃាត់ខ្លួន​ជាមួយ​ថ្នាំញៀន ១​កញ្ចប់ នៅវេលា​ម៉ោង ២​និង​និង​២០​នាទី​រំលង​អា​ធ្រា​តុ ឈានចូល​ថ្ងៃទី​៩ ខែមិថុនា នៅពេល​សមត្ថកិច្ច​កំពុង​ចេញ​ល្បាត​នៅតាម​មូលដ្ឋាន ក្នុង​ក្រុង​កំពង់ឆ្នាំង​។

ដោយឡែក​ករណី​មួយទៀត ជនសង្ស័យ​ម្នាក់ទៀត​ដែល​សមត្ថកិច្ច​សុំ​មិន​បញ្ចេញ​អត្តសញ្ញាណ និង​មិន អោយ​ថត​យក​រួប​ភាព គឺ​មេ​ជួញដូរ​គ្រឿងញៀន​ម្នាក់ ដែល​បាន​ចាប់ខ្លួន នៅ​យប់​ថ្ងៃទី​០៨ ខែមិថុនា គឺ​បាន រឹបអូស​ថ្នាំញៀន​ចមនួន​៤៥​កញ្ចប់​តូច និង​ធំ ដែល​គិត​ជា​ទឹកប្រាក់​ប្រមាណ​៤​ពាន់​ដុល្លារ ។ មូលហេតុ​គឺ​សមត្ថកិច្ច​បាន​សុំ​លា​ក់សិននោះ​គឺ​ដើម្បី​ស្រាវជ្រាវ​បក្ខ​ពួកគេ​មួយចំនួនទៀត​។​ #​ជនសង្ស័យ​ទាំង​៥​នាក់​ខាងលើនេះ​ត្រូវបាន​កម្លាំង​សមត្ថកិច្ច​នគរបាល​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្ត កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​ចាត់ការ​តាមផ្លូវ​ច្បាប់​។​ ​ ​

​សូម​បញ្ចា​ក់ថា តាម​របាយការណ៍​រប​ស់​សមត្ថកិច្ច អោយដឹងថា​៖ គ្រាន់តែ​រយៈពេល​មួយ​សប្តាហ៍ គិតពី​ថ្ងៃទី​០២ ដល់​ថ្ងៃទី​០៨ ខែមិថុនា ឆ្នាំ​២០១៥​សមត្ថកិច្ច​នគរបាល ស្រុក ក្រុង និង​ខេត្ត បាន​បង្ក្រាប​គ្រឿងញៀន​បាន​៦​ករណី​ចាប់ខ្លួន​មនុស្ស​១៦​នាក់ ក្នុងនោះ​ស្រី​២​នាក់ រួមជាមួយ​វត្ថុតាង​ថ្នាំញៀន​ម៉ា​ទឹកកក​ចំនួន​៣២​កញ្ចប់ ស្មើនឹង​១៤,០៣​ក្រាម និង​សម្ភារៈ​ជា​វត្ថុតាង​មួយចំនួនទៀត ហើយ​ជន សង្ស័យ​ទាំងនេះ​តុលាការ​បានសម្រេច​ឃុំខ្លួន​ក្នុង​ព​ន្ធា​គារ​ខេត្ត​រួចហើយ ៕ ដោយ រិ​ទ្ធិ ជ័យ

KA-09-06-2015-04 KA-09-06-2015-05 KA-09-06-2015-06


http://ift.tt/1Islk6R
អ្នក​ចែកចាយ និង​ប្រើប្រាស់​ថ្នាំញៀន​៥​នាក់ ជាមួយនឹង​ថ្នាំញៀន​៤​កញ្ចប់ ត្រូវ​នគរបាល​ខេត្ត​ក្រសោប​ អ្នក​ចែកចាយ និង​ប្រើប្រាស់​ថ្នាំញៀន​៥​នាក់ ជាមួយនឹង​ថ្នាំញៀន​៤​កញ្ចប់ ត្រូវ​នគរបាល​ខេត្ត​ក្រសោប​ Reviewed by yim PH on 7:53 PM Rating: 5

Entertainment

ads
Powered by Blogger.